ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ ឃាត់ចោរ ២នាក់ កាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បាន​លួចកាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T បានសម្រេច រួចហើយត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ ក្របួចបាន ចំនួន…

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បាន​លួចកាច់កញ្ចក់រថយន្តឡិចស៊ីស NX 200T បានសម្រេច រួចហើយត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ ក្របួចបាន ចំនួន ២នាក់ យកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារថ្មីទី១។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ១១៨ កែងផ្លូវ៥១ នៅចំណុចក្រោយមន្ទីរពេទ្យអង្គដួង ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ជនសង្ស័យ ទី១. ឈ្មោះ គឹម វិសាល ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងទ២. ឈ្មោះ សន វុត្ថា ភេទ ប្រុស អាយុ ២៩ឆ្នាំ​ ស្នាក់នៅមិនពិតប្រាកដ​។

​ម្ចាស់រថយន្ត សូមមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេលកើតហេតុ រថយន្តរបស់គាត់ ម៉ាកឡិចស៊ីស NX200T ពណ៌ស បានចតទុក​ចោល ចាប់តាំងពីថ្ងៃទី២៤ មេសា ហើយម្ចាស់​គាត់មើលកាំម៉ារ៉ាឃើញចោរកាច់កញ្ចក់ ក៏ចុចតេឡេ ធ្វើឲ្យជនសង្ស័យ បានរត់បាត់។ លុះពេលស្អែកឡើង ក៏មាន​ជនសង្ស័យចំនួន ២នាក់ដដែល បានជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា មិនចាំស្លាកលេខនោះទេ បានមកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត បានសម្រេច ហើយរត់គេចខ្លួន បានមួយយប់ ទើបកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដូនពេញ បានស្រាវជ្រាវ រហូតឈានទៅដល់ធ្វើការចាប់ខ្លួនបានចំនួន ២នាក់ យកទៅសួរនាំនៅប៉ុស្តិ៍ផ្សារថ្មី១ ជាមួយនឹងវត្ថុតាងកញ្ចក់រថយន្តឡិចស៊ីស NX200T ដែលជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាលួចរបស់គេពិតមែន ហើយម្ចាស់រថយន្ត បានដាក់ពាក្យបណ្តឹង អោយសមត្ថកិច្ច ធ្វើទៅតាមនីតិវិធី។

ក្រោយពេលកើតហេតុខាងលើនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ច បានកសាងសំណុំរឿង
បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ