ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះសីហនុ ត្រួតពិនិត្យ​ទីតាំង​ផ្សារ​លក់​គ្រឿង​ឧបភោគបរិភោគ​បណ្តោះអាសន្ន​ស្ថិតក្នុង​បរិវេណ​ផ្សារ​ទំនើប Furi

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៥ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត…

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៥ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្សា​រលក់​គ្រឿង​ឧបភោគបរិភោគ​បណ្តោះអាសន្ន​ស្ថិតក្នុង​បរិវេណ​ផ្សារ​ទំនើប Furi ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ជិត​ផ្សារ​ទំនើប Furi សូម​អញ្ជើញ​មក​ទិញ​គ្រឿងឧបភោគ​បរិភោគ​មានដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និង​គ្រឿងទេស​ជាច្រើន​មុខ​ទៀត នៅ​ទីតាំង​ផ្សារ​បណ្តោះអាសន្ន ដែល​រដ្ឋបាលខេត្ត បានរៀបចំ​នេះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​មានការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល នៅក្នុង​សហគមន៍ ខណៈពេលដែល​ក្រុងព្រះសីហនុ កំពុងមាន​ការឆ្លង​រីក​រាលដាល​កើនឡើង​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង និង​អាជីវករ​លក់ដូរ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​លក់ដូរ ចាំបាច់​ត្រូវ​អនុវត្តតាម​សង់​ដារ​ប្រតិបត្តិ​របស់​ផ្សារ និង​ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស គម្លាត​សុវត្ថិភាព លាងដៃ​ជាមួយនឹង​ទឹក​អាល់កុល ជែ​ល និង​ទឹក​សម្លាប់​មេរោគ​ផ្សេងៗ​ឱ្យបាន​ជាប្រចាំ ជាពិសេស​ត្រូវអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បី​ការពារ បី​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​យើង​ចៀស​ផុតពី​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​បន្តទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ