ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ចាយ​លុយរបស់​អ្នកមាន អ្នក​មធ្យម និង​អ្នកក្រ​ !

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មាន​ឥរិយាបថ​ និង​ទំលាប់​មួយ​ចំនួនរបស់​អ្នកមាន អ្នក​មធ្យម និង​អ្នកក្រ​ធ្វើ ពិតជា​មិន​ដូច​គ្នា​នោះ​ទេ ​។ មានការ​លើក​ឡើង​ថា អ្នកមាន​ចាយ​លុយ​តិច​ណាស់…

រាជធានីភ្នំពេញ ៖ មាន​ឥរិយាបថ​ និង​ទំលាប់​មួយ​ចំនួនរបស់​អ្នកមាន អ្នក​មធ្យម និង​អ្នកក្រ​ធ្វើ ពិតជា​មិន​ដូច​គ្នា​នោះ​ទេ ​។ មានការ​លើក​ឡើង​ថា អ្នកមាន​ចាយ​លុយ​តិច​ណាស់ រី​ឯង​អ្នកក្រ​ចាយ​លុយ​លើស​ប្រាក់​ចំណូល​ខ្លួនឯង យ៉ាងណាមិញ នៅ​ខាងក្រោម​នេះជាការ​ចែករំលែកអំពី​របៀប​នៃ​ការ​ចាយ​លុយ របស់​មនុស្ស ៣ ​ប្រភេទ គឺ​អ្នកមាន អ្នក​មធ្យម និង​អ្នកក្រ ​ពី​អ្នកជំនាញ​ម្នាក់​ ។

លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត​វៃ បាន​ចែករំលែក​ដូចនេះ​ថា ៖

អ្នកក្រ​ ៖ អ្នកក្រ​ដែល​ខ្ញុំ​កំពុងនិយាយ​នេះ គឺជា​អ្នកមាន​គំនិត​ក្រ​ ។ អ្នកក្រ​ គឺ​គាត់​បាន​លុយ​មកគាត់​ចាយ​ទាំងអស់ ដោយ​មិន​សល់​សូ​ម្បី​តែ​បន្តិច ប៉ុន្តែ​គាត់​ចាយ​មិន​បាន​ដល់​ជ្រុលខ្លួន​នោះ​ទេ ​។ ប្រភេទ​មនុស្ស​នេះ គឺ​គាត់​ចាយ​ទៅ​លើ​របស់​ឥត​បានការ​ជា​ច្រើន និង​ចាយ​ទៅ​លើ​រឿង​ដែល​មិន​ទាន់​ដល់​ពេល​ចាយ ដូច​ជា​ការ​ទិញ​សម្លៀក​បំពាក់​ថ្លៃ​ៗ ប្រ៊េ​ន​ៗ ចូល​ហាង​កាហ្វេ សូ​ម្បី​តែ​ហាត់ប្រាណ​ក៏​ចាំបាច់​ចាយ​លុយ​ដែរ​ ។ អ្នកខ្លះ​ចេញពី​ធ្វើការ​មិន​ទាន់​ទេ ទៅ​បបួល​គេ​ផឹក ខ្លះ​ទៀត​ទៅ​ឌុ​ប​សង្សា​ដើរ​លេង​រាល់​ល្ងាច​ ។ ប៉ុន្តែ​អ្នក​ទាំងនេះ​មិន​ទាន់​ថ្លើមធំ​ទៅ​ជំពាក់​លុយ​គេ​ទេ ដោយសារ​តែ​ប្រាក់ខែ និង​ប្រាក់​ចំណូល​របស់​ពួក​គាត់​នៅ​តិចតួច ដូចនេះ​មិន​មាន​លទ្ធភាព​បង់​រំ​លោះ​អ្វី​នោះ​ទេ បាន​ត្រឹមតែ​ចាយ​អស់​ៗ​ប៉ុណ្ណោះ ​។ ហើយ​អ្នក​ដែល​ធ្ងន់​ករ​ខ្លាំង​គេ​នោះ​គឺ​ប្រភេទ​មនុស្ស​គិត​មធ្យម (​មក​ស្រាយ​ខាងក្រោម​)​ ។

អ្នក​មធ្យម ​៖ អ្នក​មធ្យម​ភាគច្រើន​ហ៊ាន​ធ្វើ​អ្វី​ៗ ខ្លាំង​ជាង​អ្នកក្រ ប្រដាប់ប្រដា​ប្រើប្រាស់​របស់​ពួក​គេ​ថ្លៃ​ៗ ហើយ​មាន​អ្នកខ្លះ​​អឿ​ទៀត​ផង​ ។ អ្វី​ដែល​អ្នកក្រ​ធ្វើ​នឹង​អ្នក​មធ្យម​ក៏​ធ្វើ​ដែរ តែ​ពួក​គាត់​ហ៊ាន​ធ្វើ​ច្រើន​ជាង​អ្នកក្រ គាត់​ហ៊ាន​ចំណាយ​បង់​រំ​លោះ ឡាន​ថ្លៃ​ៗ ផ្ទះ​ថ្លៃ​ៗ និង​បង់​រំ​លោះ​របស់របរ​ដែល​ធ្វើ​ឱ្យ​អគ្គិសនី​ឡើង ដូច​ជា ដាក់​ទូរទស្សន៍​ធំ​ៗ ទូទឹកកក​ធំ​ៗ ម៉ាស៊ីនត្រជាក់​ធំ​ៗ ។​ល​។ កន្លែង​នេះ​ខុស​ពី​អ្នកក្រ ដោយសារ​អ្នកក្រ​ចាយ​លុយ​អស់​ទៅ​រក​លុយ​យក​មក​ចាយ​ទៀត ដល់​អ្នក​មធ្យម​នេះ​ចាយ​លុយ​អស់ហើយ​ហ៊ាន​ជំពាក់​លុយ​គេ​ទៀត ​។ អ្នក​ធ​ម្យ​ម​នេះ ភាគច្រើន​ហាង​ល្មម​ៗ​មិន​ចូល​ទេ សណ្ឋាគារ​ល្មម​ក៏​មិន​ដេក​ដែរ រីឯ​របស់​ប្រើប្រាស់​ថោក​ៗ​ក៏​មិន​ប្រើ​ដែរ​ ។

នៅ​ពេល​មាន​ម្ចាស់បំណុល​ច្រើន (​បង់​រំ​លោះ​គ្រប់​របស់ រួម​ទាំង​ផ្ទះ​ផង​ដែរ​) នោះ​វា​ពិតជា​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ជាង​មុន ហើយ​ប្រសិនជា​ថ្ងៃ​ណាមួយ​ដែល​មាន​ហានិភ័យ គាត់​ខូចសុខភាព មាន​គ្រោះថ្នាក់​កើតឡើង និង​សេដ្ឋកិច្ច​ពិភពលោក​មានការ​ប្រែប្រួល តួរ​យ៉ាងដូច​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ពិភពលោក​មាន​វិបត្តិ​កូ​វី​ដ ​១៩ មាន​កន្លែង​ជា​ច្រើន​ត្រូវ​បាន​កាត់​បន្ថយ​បុគ្គលិក គេ​ត្រូវ​រំសាយ​កម្មករ និង​ធ្វើ​ឱ្យ​មនុស្ស​មានការ​ប្រិត​ប្រៀង​ក្នុង​ការ​ចាយវាយ ដូចនេះ​ចៃដន្យ​គាត់​ជា​មនុស្ស​ក្នុង​ចំណោម​ដែល​គេ​ត្រូវ​កាត់​បន្ថយ តើ​ត្រូវធ្វើ​យ៉ាងណា​ ។ អ្នក​មធ្យម​មួយ​ប្រភេទ​ទៀត បាន​ប្រើប្រាស់​លុយ​ខុស គឺ​ចាយ​លុយ​ទៅ​លើ​ការ​រកស៊ី ឬ​គាត់​ឱ្យ​លុយ​កូនចៅ​ទៅ​រកស៊ី ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ​មិន​ទាន់​បាន​រៀនសូត្រ​ឬ​មានចំណេះ​ដឹង​ក្នុង​ការ​រកស៊ី​ង​ផង​ ។ ត្រង់នេះ​ចង់​មាន​ន័យ គាត់​សន្សំ​ប្រាក់ខែ​របស់​គាត់​បានជាង ២​មុឺនដុល្លារ ស្រាប់តែ​មិន​ទាន់​បាន​យល់​ដឹង​អ្វី​ទេ ក៏​យក​លុយ​នោះ​ទៅ​ធ្វើ​អាជីវកម្ម ៦ ​ខែ​ក្រោយមក​គ្មាន​លុយ​បង់​ឱ្យ​គេ គ្មាន​លុយ​បង់​ឱ្យ​បុគ្គលិក (​មិន​ចេះ​រកស៊ី យក​លុយ​ទៅ​រកស៊ី​)​ ។

អ្នកមាន ​៖ អ្នក​ដែល​មានគំនិត​ជា​អ្នកមាន គេ​មានគំនិត​ខុស​ពី​អ្នក​ពីរ​ប្រភេទ​ខាងលើ បើ​និយាយ​ពី​រឿង​បំណុល គេ​មិន​ទិញ​បំណុល​ទេ ហើយ​និយាយ​ពី​រឿង​រកស៊ី​ក៏​គេ​មិន​រកស៊ី​ឆៅ​ៗ​ដែរ គឺ​គេ​ទៅ​រៀន​ឱ្យ​ឆ្អិន​សិន គេ​អត់​ទៅ​ទិញ​ឡាន​បង់​រំ​លោះ ទិញ​ផ្ទះ​បង់​រំ​លោះ​ទេ គឺ​គេ​យក​លុយ​ទៅ​រកស៊ី​ ។ នៅ​ពេល​ដែល​គេ​បាន​រៀនសូត្រ នោះ​គេ​នឹង​អាច​មើលឃើញ​ថា ​របស់​ណា​អាច​វិនិយោគ​បាន កន្លែង​ណា​អាច​រកស៊ី​បាន​ ។ បើ​និយាយ​ពី​ការ​ទិញ​វិញ គឺ​គេ​គិតពិចារណា​យ៉ាង​ល្អិតល្អន់ ទិញ​ហើយ​ទាល់តែ​ចំណេញ​ទើប​គេ​ទិញ ឧទាហរណ៍​រឿង​ឡាន​មួយ​ចុះ ទិញ​ឡាន​មួយ​ទិញ​សម្រាប់​ជួល បាន​ចំណូល​ជា​ប្រចាំ​មក​វិញ ហើយ​គេ​បាន​គិត​ថា​ប្រសិនជា​ជួល​មិន​ដាច់ គេ​យក​ទៅ​ដឹក​ទំនេញ​នេះនោះ​ ។ សម្រាប់​ផ្ទះ​វិញ​ប្រសិនជា​គេ​ទិញ​ហើយ​អាច​រកស៊ី ឬ​អាច​ជួល​បាន​ថ្លៃ (​អាច​រក​ចំណូល​បាន​មក​វិញ​) គេ​នឹង​ទិញ ប្រសិនជា​គេ​គិត​ថា​ មិន​បាន​ចំណេញ​អ្វី​នោះ​ពួក​គេ​សុខចិត្ត​នៅផ្ទះ​ជួល​សិន ​។ មនុស្ស​ដែល​មានគំនិត​អ្នកមាន​សន្សំ​ប្រាក់​គឺ​ដើម្បី​តែ​ការ​វិនិយោគ​របស់​ពួក​គេ​ប៉ុណ្ណោះ គេ​មិន​ចំណាយ​ទៅ​លើ​របស់របរ​ថ្លៃ​ៗ​នោះ​ទេ តែ​គេ​ចំណាយ​ទៅ​លើ​ការ​សិក្សា​និង​ការ​ទំនាក់ទំនង​សង្គម​ និង​មនុស្ស​ដែល​មាន​ប្រយោជន៍ គេ​មិន​ទំនាក់​ទំនងជា​មនុស្ស​ស៊ីផឹក​ឥតប្រយោជន៍ បើ​ទោះបី​គេ​ស៊ីផឹក​ក៏​គេ​មានចំណេះ​ដឹង​និង​បែប​ជំនួញ​ដែរ មិនមែន​ស៊ីផឹក​រាល់ថ្ងៃ គាស់​ផា​ច់​ដាច់​ៗ​នោះ​ទេ ​។ អ្នកមាន​ធ្វើការ​មិន​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​សៅ​រិ៍​អាទិត្យ​នោះ​ទេ ចំណែក​អ្នកក្រ​និង​មធ្យម​ធ្វើការ​ឱ្យ​គេ ដល់​ម៉ោង​ចេញ​ៗ​ហើយ​ ៕