ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ​ជា​ច្រើន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​ច្រក​ទ្វា​អានសេះ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

8 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ទិដ្ឋ​ភាព​អ៊ូរអ​​នៅ​លើ​ខ្នងភ្នំ​ដង​រែក ច្រក​ទ្វា​អានសេះនៅ​ព្រំដែន​កម្ពុជា​-ថៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណី​ជាតិ​ខ្មែរ ​មាន​ភ្ញៀវ​ទេសចរ​​ជាតិ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទី​ជិតទី​ឆ្ងាយ​ឡើង​ទៅ​កម្សាន្ត​​នៅ​តំបន់​​នេះ ដើម្បី​ចូល​ទៅ​​ទស្សនា​ការ​ផ្តោះ​​ប្តូរ​​ទំនិញ​រវាង​​ប្រជាជន​​ទាំង​២ (កម្ពុជា-ថៃ) នៅ​ក្នុង​ផ្សារ​ខ្មែរ និង​ផ្សារ​ថៃ​ជាប់​ព្រំដែន ។

មន្ត្រី​​ប្រចាំការ​ច្រក​ទ្វា​រអានសេះ​បាន​ឱ្យ​​ដឹង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​​១៣ តុលា ​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ភ្ញៀវ​ទេស​ចរ​​ជាតិ​​បាន​ធ្វើ​ដំណើរមក​កាន់​ច្រក​ទ្វា​រអានសេះ​ជា​ហូរហែក្នុង​មួយ​ថ្ងៃ​ពី​១០០​នាក់ ទៅ​១៥០​នាក់ ។ មន្ត្រី​ដដែល​បន្ត​ថា ភ្ញៀវ​ទេសចរ​​ដែល​មក​កាន់​តំបន់​​នេះ គោលបំណង​ដើម្បី​ទស្សនាការ​​លក់​ទំនិញរវាង​ប្រជាពលរដ្ឋ​ទាំង​២​ភាគី​ខ្មែរ​-ថៃ ជា​ពិសេស​ពួក​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ថៃចម្ងាយ​ពី​ច្រក​ទ្វារ​ព្រំដែន​ប្រមាណ​ជា​​២០០​ម៉ែត្រ ដើម្បី​ទិញ​សម្ភារ​​ប្រើប្រាស់ ចំណីអាហារ និង​បន្លែ​ផ្លែ​ឈើ​ជាដើម ។

ចំណែកឯ​ភ្ញៀវ​ទេសចរ​ថៃ​ចូល​មក​ទស្សនា​ផ្សារ​​ខ្មែរ​​វិញ ពួក​គេ​ច្រើន​នាំ​គ្នា​ទិញ​វត្ថុ​អនុស្សាវរីយ៍ ជាគ្រឿង​សង្ហា​រឹម សម្លៀក​បំពាក់ ផ្សិត​​ព្រៃ និង​បន្លែ​ព្រៃ​ផ្សេង​ទៀត ដែល​ប្រជាពលរដ្ឋ​នាំ​ទៅ​លក់​នៅ​ទីនោះ ។

សូម​បញ្ជាក់​ថា ច្រក​ទ្វារ​អានសេះ​ខាងលើ​​នេះ បើក​ឱ្យ​​ប្រជាពលរដ្ឋទាំង​២​ភាគី​ ធ្វើ​ដំណើរការ​ផ្តោះ​ប្តូរ​ទំនិញ​គ្នា​ចំនួន​២​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​​១​ស​ប្តា​ហ៍  ក្នុង​នោះ​មាន​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ។ ហើយ​ច្រក​អានសេះ​នេះ រដ្ឋាភិបាល​ទាំង​២​​ភាគី គ្រោង​នឹង​ប្រែក្លាយ​ច្រក​នេះ ទៅ​ជា​ច្រក​ទ្វា​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ​​ផង​ដែរ ។