ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដើរ​ចូល​ភូមិ​ដែល​គេ​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ផ្អើល​មនុស្ស​ម្នា​ក្នុងភូមិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុងភូមិ​របស់​គេ​ដែល​កំពុង​តែ​ចងខ្សែ និង​ធ្វើ​ច​ត្តា​ឡី​ស័ក បណ្តាល​ឱ្យ​អ្នក​ភូមិ​ផ្អើល​នាំ​គ្នា​រត់​ដេញ​តាម​វ៉ៃ​បុរស​រូប​នោះ ចំណែក​សមត្ថកិច្ច​វិញ​ស្មាន​តែ​ជា​ករណី​ចោរលួច ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ដើរ​ចូល​ទៅ​ក្នុងភូមិ​របស់​គេ​ដែល​កំពុង​តែ​ចងខ្សែ និង​ធ្វើ​ច​ត្តា​ឡី​ស័ក បណ្តាល​ឱ្យ​អ្នក​ភូមិ​ផ្អើល​នាំ​គ្នា​រត់​ដេញ​តាម​វ៉ៃ​បុរស​រូប​នោះ ចំណែក​សមត្ថកិច្ច​វិញ​ស្មាន​តែ​ជា​ករណី​ចោរលួច ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​ចុងស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ពាក់អាវ​ពណ៌​លឿង ហើយ​មិនដឹង​ថា តើ​រូប​គាត់​មកពីណា​នោះ​ទេ? ក៏​ស្រាប់តែ​បុរស​រូប​នេះ​បាន​ដើរ​ចូល​ភូមិ​របស់​គេ ដែល​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

សមត្ថកិច្ច​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ក៏​ស្រាប់តែ​អ្នក​ភូមិ​មាន​ទាំងស្រី មាន​ទាំងប្រុស ផ្អើល​នាំ​គ្នា​រត់​តាម​ដេញ​វ៉ៃ​បុរស​រូប​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ពីព្រោះ​តែ​ប្រុស​ខាងលើ​នេះ​បាន​រត់​មក​ត្រង់​កន្លែង​គោលដៅ​ដែល​កំពុង​តែ​ដាក់​ចាប់​អ្នក​ធ្វើ​ដំណើរ​មិន​មាន​ឯកសារ​ច្បាស់លាស់​ផង ហើយ​សមត្ថកិច្ច​ក៏​ស្មាន​តែ​អ្នក​ភូមិ​រត់​ដេញ​តាម​ចាប់​ចោរលួច​ខាងលើ ទើប​កម្លាំងរ​សមត្ថកិច្ច​ធ្វើការ​ចាប់​ខ្លួ​ច​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយមក​បុរស​ខាងលើ​នេះ នៅ​មិន​ព្រម​ស្តាប់​គេ​នោះ​ទេ បែរជា​ខឹង​ទៅ​វិញ​ចំពោះ​អ្នក​រត់​ដេញ​វៃ​រូប​គាត់ ចំណែក​សមត្ថកិច្ច​ក៏​បាន​ណែនាំ រួច​ឱ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​កុំអោយ​មានការ​ឆ្លង​ចំពោះ​មនុស្ស​ម្នាក់​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ណែនាំ រួច​ក៏​បន្ត​អោយ​ពួក​គេ​ចាក់​ចេញពី​កន្លែង​កើតហេតុ​ចុះ ដើម្បី​កុំអោយ​មានការ​ភ្ញាក់ផ្អើល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ