ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​អង្គរ​នឹង​បើក​ទទួល​អ្នកទេសចរ​ចូល​ទស្សនា​ឡើង​វិញ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រមណីយដ្ឋាន​អង្គរ​នឹង​បើក​ទទួល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមេសា តទៅ បន្ទាប់​ពីរ​មណី​ដ្ឋា​ន​ដែល​សំបូរ​ប្រាង្គ​ប្រាសាទ​មួយ​នេះ បាន​បិទ​អស់​មួយ​រយ​:​ពេល ដោយសា​រវិ​បិត្ត​ជំងឺឆ្លង​កូវ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ រមណីយដ្ឋាន​អង្គរ​នឹង​បើក​ទទួល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមេសា តទៅ បន្ទាប់​ពីរ​មណី​ដ្ឋា​ន​ដែល​សំបូរ​ប្រាង្គ​ប្រាសាទ​មួយ​នេះ បាន​បិទ​អស់​មួយ​រយ​:​ពេល ដោយសា​រវិ​បិត្ត​ជំងឺឆ្លង​កូវ​វី​ដ​-១៩ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយ ។

ឯកឧត្តម ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១​ថា ការ​បើក​ទទួល​អ្នកទេសចរ​ឲ្យ​ចូល​មក​ទស្សនា​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុ​ជានា​ពេល​នេះ គឺ​ស្រប​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បើក​ឡើង​វិញ​នូវ​រមណី​ដ្ឋា​ន​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស​។

ឯកឧត្តម​លើក​ឡើង​ថា «​យើង​នឹង​ចាប់ផ្តើម​បើក​រមណីយដ្ឋាន​អង្គរ​ស្រប​ទៅ​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បើក​ឡើង​វិញ​នូវ​ទី​រមណី​ដ្ឋា​ន​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​ផ្សេង​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​» ។

ជាមួយនឹង​ការ​បើក​ឲ្យ​ចូល​ទស្សនា​ឡើង​វិញ​នេះ ឯកឧត្តម ឡុ​ង កុសល ក៏​បាន​អំពាវនាវ​ដល់​អ្នកទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ចូលរួម​អនុវត្ត​វិធានការ​«៣​កុំ ៣​ការពារ​» ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​ទិស​ដៅ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ការ​ធ្វើ​ចរាចរណ៍ ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​បាន​បិទ​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា នៅ​ទូ​ទាំង​ប្រទេស​ក្នុង​រយ​:​ពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១​។

ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​មានការ​ថមថយ​នោះ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស​ម្តេ​អគ្គមហាសេនាបតី​តេ​ជោ បាន​ចេញ​សេចក្តីសម្រេច​បន្ត​ការ​បិទ​នេះ រយ​:​ពេល​៨​ថ្ងៃ​បន្ថែម​ទៀត​។

ប៉ុន្តែ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​សម្រេច​បើក​ឲ្យ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក៏​ដូច​ជា បើក​ឡើង​វិញ​នូវ​រមណី​ដ្ឋា​ន​ទេសចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា លើកលែងតែ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល និង​តំបន់​នានា​ដែល​ត្រូវ​បន្ត​វិធានការ​បិទ​ខ្ទប់ ដែល​សម្រេច​ដោយ​រដ្ឋបាល​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ