ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លុតចិត្ត​! ស៊ិ​ន ឧត្តម​ផល្លា កំពុង​ផ្ទុក​ជំងឺ​ដ៏​កាច​សា​.​ហាវ​ដំណាក់កាល​ចុង​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា បាន​សារភាព​ថា ខ្លួន​កំពុង​តែ​ផ្ទុក​នូវ​ជំងឺមហារីក​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ដែល​ទាមទារ​អោយ​នាង​ត្រូវការ​ព្យាបាល​មួយ​ជាក់លាក់​។ ការ​ទម្លាយ​អោយ​ដឹង​ពី​ការ​ផ្ទុក​ជំងឺ​ដ៏​កាច​សា​.​ហាវ​ពី​តារា​រូប​នេះ​បាន​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា បាន​សារភាព​ថា ខ្លួន​កំពុង​តែ​ផ្ទុក​នូវ​ជំងឺមហារីក​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ដែល​ទាមទារ​អោយ​នាង​ត្រូវការ​ព្យាបាល​មួយ​ជាក់លាក់​។ ការ​ទម្លាយ​អោយ​ដឹង​ពី​ការ​ផ្ទុក​ជំងឺ​ដ៏​កាច​សា​.​ហាវ​ពី​តារា​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​ជជីក​សួរ​ពី​សំណាក់​ទស្ស​និក ក្រោយ​ពេល​ដែល​នាង​បាន​បង្ហាញ​រូបភាព​ស្គម​ស្លេកស្លាំង​កាលពី​ពេល​កន្លង​ទៅ​។

ដោយ​មិន​ចង់​លាក់លៀម​ក្នុង​ពេល​ដែល​ជំងឺ​បាន​វិវត្តន៍​មក​ដល់​ដំណាក់កាល​នេះ​ទៅ​ហើយ តារា​សម្តែង​ដែល​ទើប​បង្ហាញខ្លួន​ក្នុង​រឿង​រាជ​នី​ភូមិ​គ្រឹះ អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​បងប្អូន​តែងតែ​ខម​មិន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​កើត​អី​មែន​ទេ?»​។

នាង​បញ្ជាក់​ថា «​ឥឡូវនេះ ខ្ញុំ​សម្រេច​ថា បង្ហាញ​ការ​ពិត​ហើយ គឺ​ខ្ញុំ​កំពុង​តែ​រស់នៅ​ជាមួយ​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ ក្នុង​ចិត្ត​ខ្ញុំ​គ្រាន់តែ​ចង់​ឃើញ​កូន​ៗ​ខ្ញុំ​មាន​ប្តី​មាន​ប្រពន្ធ រួច​ហើយ​ចាំ​យក​ខ្ញុំ​ទៅ​ពេល​ក៏​បាន​ដែរ​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី ស៊ិ​ន ឧត្តម​ផល្លា បាន​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ដ៏​តក់ស្លុត​ដែល​បាន​កើតឡើង​លើ​ខ្លួន​នាង​ជា​សាធារណៈ​នោះ គេ​ឃើញ​មហាជន និង​មិត្តភក្តិ​ក្នុង​សិល្បៈ​របស់​នាង​ជា​ច្រើន​បាន​នាំ​គ្នា​ផ្ញើរ​សារ​ផ្តល់​កម្លាំងចិត្ត​អោយ​រឹង​មាំ​តស៊ូ​ជម្នះ​នូវ​ជំងឺ​មួយ​នេះ ដើម្បី​អនាគត​កូន​ៗ​របស់​នាង​។

គួរ​បញ្ជាក់​ថា តារាចម្រៀង និង​សម្តែង​អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា បាន​និង​កំពុង​ទទួល​បន្ទុក​ចិញ្ចឹម​កូន​៣​នាក់ ខណៈ​ស្វាមី​នាង​បាន​ចែក​ឋាន​ចោល​អស់​ពេល​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ ព្រោះតែ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ពេល​បច្ចុប្បន្ន​នាង​ជា​ថៅកែ​លក់​គ្រឿង​ស្បង់​ចីពរ និង​សម្ភារ​បុណ្យ​។

អ្នក​នាង​ទើបតែ​វិល​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​អ្នក​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​រឿង​ភាគ​ទូរទស្សន៍​ជា​បន្តបន្ទាប់ ខណៈ​ពេល​នាង​ក៏​ជា​សមាជិក​ចម្រៀង​មួយ​រូប​នៅ​ក្នុង​វង់​តន្ត្រី​របស់​លោក យ៉ែ​ម សំ​អូន ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ