ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ចុះពីកង់បី អត់ឱ្យលុយ​ហើយស្រែកផ្អើលសមត្ថកិច្ចស្លៀកការពារមេរោគចុះបង្ក្រាប​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សតិ​មិន​ប្រក្រតី ​សង្ស័យ​បែក​ថ្នាំ​​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន ប្រគល់​ទៅ​អោយ​ខាង​មន្ទីរ​សង្គមកិច្ច ខណៈ​បុរស​ជា​ជនសង្ស័យរូប​​នោះ ជិះ​ម៉ូតូ​កង់​បី​គេ​មិន​អោយ​លុយ ហើយ​អង្គុយ​ស្រែក​ឡូឡា​ពេញ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សតិ​មិន​ប្រក្រតី ​សង្ស័យ​បែក​ថ្នាំ​​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន ប្រគល់​ទៅ​អោយ​ខាង​មន្ទីរ​សង្គមកិច្ច ខណៈ​បុរស​ជា​ជនសង្ស័យរូប​​នោះ ជិះ​ម៉ូតូ​កង់​បី​គេ​មិន​អោយ​លុយ ហើយ​អង្គុយ​ស្រែក​ឡូឡា​ពេញ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ និង​ភោជនីយដ្ឋាន​​មួយកន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​។

ហេតុការណ៍​ខាងលើ​នេះ​​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​9​និង​30​នាទី​យប់​ថ្ងៃទី​25 ខែមេសា ឆ្នាំ​2021 នៅ​មុខ​ភោជនីយដ្ឋាន និង សណ្ឋាគារ almond មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស ជិត​ស្ថានទូត​រុ​ស្សី សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ​ដែលត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​ឃើញ​ជនសង្ស័យម្នាក់​​ខាងលើ បាន​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង មក​ឈប់​នៅ​មុខ​ភោជនីយដ្ឋានមួយកន្លែង​​ខាងលើ​នោះ ​បន្ទាប់មក​​ជនសង្ស័យ​នោះ​ក៏​រត់​ចុះ​ពី​ម៉ូតូ​កង់​បី មិន​អោយប្រាក់​គេ​ និង​ថែម​ទាំង​ទៅ​អង្គុយ​ស្រែក​ឡូឡា​នៅ​មុខ​ភោជនីយដ្ឋាន​ខាងលើ បង្ក​ការ​ភ្ញាក់ផ្អើល និង​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ពេញ​ដងផ្លូវ​។

តាម​ប្រភពដដែលបានបន្តថា ស្រប​ពេល​នោះ កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ល្បាត​ក្នុងភូមិ​សាស្ត្រ​ប្រទះ​ឃើញ​ហេតុការណ៍ ក៏​ឈប់​សួរនាំ តែ​បុរស​ជាជនសង្ស័យរូប​​នោះ​ឆ្លើយ មិនដឹង​ក្បាល មិនដឹង​កន្ទុយ ​និយាយ​ស្តាប់​គ្នា​មិន​បាន លុះ​ពេល​សុំ​ឆែកឆេរ​ខ្លួន ក៏​មិន​អោយ​ឆែក​ទៀត ​គិតតែ​ចង់​រត់គេច​ខ្លួន បន្ទាប់ពី​​ឃើញ​គួរ​ឲ្យ​សង្ស័យ កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ បាន​ត្រៀមលក្ខណៈ​ស្លៀកពាក់​ខោអាវ​ការពារ បាញ់​អាកុល និង​​បាញ់​​សម្លា.ប់​មេរោគ​ជោគ​ខ្លួន ក្នុង​ដៃ​ប្រដាប់​ដោយ​ឧបករណ៍​ទំនើប បើក​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ភ្លាម​ៗ​តែ​ម្ដង​។

បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ចឆែកឆេរ​លើ​ដងខ្លួន រក​មិនឃើញ​ភស្តុតាង​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ទើប​កម្លាំង​អាវុធហត្ថ​សម្រេច​នាំ​ខ្លួន​ជនសង្ស័យខាងលើ ប្រគល់​ទៅ​អោយ​ខាង​មន្ទីរ​សង្គមកិច្ច និង​ស្ដា​រនិ​តិ​សម្បទា ចាត់ចែង​រក​កន្លែង ធ្វើ​ចត្ត​ឡី​ស័ក និង​ព្យាបាល​បន្ត តាម​និ​តិ​វិធី​ជំនាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ