ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ហាង​លក់​ទូរស័ព្ទ​​ដែល​ម្ចាស់ចាក់សោ​ចោល បង្ក​ឱ្យ​ផ្អើល​​ទាំង​​យប់​ក្នុង​​ក្រុង​ប៉ោយ​​​ប៉ែ​ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្អើល​ទាំង​យប់​ថ្ងៃ​ទី​២៥​មេ​សា​២០២១​ សង្ស័យ​ដោយសា​ទុ​ស្សេ​ចរន្ត​។​ ហាង​ទូរស័ព្ទ​ខាងលើ​ យីហោ«វុ​យ​សេង» មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​អូរ​ជ្រៅ​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ត្រី​ពី​កា​ណា​,​ក្រុមហ៊ុន​ស្តា​វេ​ហ្កា​ស់​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្អើល​ទាំង​យប់​ថ្ងៃ​ទី​២៥​មេ​សា​២០២១​ សង្ស័យ​ដោយសា​ទុ​ស្សេ​ចរន្ត​។​

ហាង​ទូរស័ព្ទ​ខាងលើ​ យីហោ«វុ​យ​សេង» មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​អូរ​ជ្រៅ​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ​អាជ្ញាធរ​ក្រុង​ប៉ោយ​
ប៉ែ​ត​បាន​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ត្រី​ពី​កា​ណា​,​ក្រុមហ៊ុន​ស្តា​វេ​ហ្កា​ស់​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​នគរបាល​ក្រុង​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​បាញ់​ពន្លត់​។

​ដំបូង​គេ​មិន​អាច​ចូល​ទៅ​ខាងក្នុង​កន្លែង​កើតហេតុ​បាន​ឡើយ ​ព្រោះ​ផ្នែក​ខាង​មុខ​ជាប់​សោ​។​សង្ស័យ​មានការ​អនុញ្ញាត​ពី​ម្ចាស់​ទើប​អាជ្ញាធរ​និង​សមត្ថកិច្ច​ឲ្យ​រថយន្ត​ពន្លត់អគ្គិភ័យ​ថយ​បំ​បុក​បន្តិច ​ដើម្បី​យក​ផ្លូវ​ចូល​ទៅ​បាញ់​ពន្លត់​បង្ការ​ឆេះ​រាលដាល់​លំនៅ​ដ្ឋា​ន​អ្នកស្រុក​។​

យ៉ាងណាក៏ដោយ ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​នៅឡើយ​ទេ​ ហើយ​ករណី​នេះ ​ត្រូវ​បាន​លោក​គាត​ហ៊ុ​ល​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គិស​នី​ ព្រោះ​ហាង​ចាក់សោ​គ្មាន​អ្នក​នៅ​ខាងក្នុង​ឡើយ​៕ ​ដោយ៖ ​មុត​សា​រុន

អត្ថបទសរសេរ ដោយ