ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានម្នាក់ ល្មើសបំរាមគោចរ និងមានគ្រឿងញៀ.ន ត្រូវបានចាប់បញ្ជូន​ទៅតុលាការ

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ​ល្មើស​បំរាមគោចររបស់រដ្ឋបាលខេត្ត និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុង ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត។ ការឃាត់ខ្លួនជនសង្ស័យល្មើសបំរាមគោចរ និងរក្សារទុកនៅសារធាតុញៀននោះ ​នៅ​ម៉ោង…

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ​ល្មើស​បំរាមគោចររបស់រដ្ឋបាលខេត្ត និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុង ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត។

ការឃាត់ខ្លួនជនសង្ស័យល្មើសបំរាមគោចរ និងរក្សារទុកនៅសារធាតុញៀននោះ ​នៅ​ម៉ោង ២២ និង​៣០​នាទី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មុខផ្ទះ​សំណាក់ តាំង នី​ហេង ស្ថិតនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

 ការចុះ​ល្បាត​នោះ ដឹកនាំ​ដោយ​លោក ងិន ណែ​ល ប្រធាន​គណៈបញ្ជាការ​ឯកភាព​ក្រុង​បាន​លុង និង​ក្រោម​កា​រស​ម្រ​សម្រួល​និតិ​វិធី​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។​

​ជនសង្ស័យ​ពាក់​ព​ន្ធ័​ករណី​ល្មើស​នឹង​បំរាម​គោចរ​របស់​រដ្ឋបាលខេត្ត និង​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នោះ ឈ្មោះ សួន ពិ​សិទ្ធ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​យោធា រស់នៅ ភូមិ​១ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​។ លទ្ធផល​ធ្វើតេស្ត​រកឃើញ​សារធាតុ​ញៀន គឺ​វិជ្ជមាន​។​

​ង​ពេល​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​នោះ រកឃើញ​វត្ថុតាង និង​ដកហូត រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១​កូន​ថង់​តូច ទង​ន់ ០.៣៤​ក្រាម ថ្លឹង​ទាំង​សំបក​ថង់​។ ម៉ូតូ​ឌ្រី​ម​សង់ ឆ្នាំ​២០២០ ពណ៌​ខ្មៅ ស្លាក​លេខ ត្បូងឃ្មុំ 1H 6872 ចំនួន ០១​គ្រឿង​។ ទូរ​សព្ទ អូ​ប៉ូ ពណ៌​ទឹកមាស ចំនួន​មួយគ្រឿង​។ ទូរ​សព្ទ​ម៉ា​កវី​ហ្វូ​ន ចំនួន​មួយគ្រឿង​។ ប្រាក់​ចំនួន ៧៣០០០ រៀល​។ ដែកកេះ ចំនួន ០២ និង​ដប​ទឹក​សុទ្ធ​មួយ​។​

​ក្រោយពេល​បង្ក្រាបបាន ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​រក្សាទុក​បណ្តោះ​អាសន្ន នៅ​អធិការដ្ឋាន​ក្រុង​បាន​លុង ដើម្បី​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្ត ហើយ​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ផងដែរ​៕ ដោយ​៖ ផង់ វិ​ន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ