ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ថែរក្សា​សុខភាព

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀម រាប​បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុមការងារ​រដ្ឋបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ពិន…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀម រាប​បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុមការងារ​រដ្ឋបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រួម​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត លោក​អភិបាលរង​ក្រុង និង​កងកម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ ដល់​អាជីវករ​នៅ​ក្នុង​ផ្សារ​ភូមិភាគ​៤ ស្ថិត​នៅ​ភូមិ​ខ្វៀន សង្កាត់​គោក​ចក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​អនុវត្ត​វិធានការ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

សូម​បញ្ជាក់​ថា ក្រុមការងារ​បាន​ធ្វើការ​នាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ផ្សារ និង​តាម​ទីប្រជុំជន គឺ​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់​ៗ​គ្នា ប្រ​សិន​បងប្អូន​មិន​ចូលរួម​ពាក់​ម៉ាស់​នោះ​ទេ ករណី​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នោះ នឹង​ត្រូវ​បិទ​ផ្សារ​នេះ​ម្តងទៀត​។ ក្រុមការងារ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​ចូលរួម​ពាក់​ម៉ាស់​បាន​ប្រ​ម៉ា​ណ ៩៨​ភាគរយ អ្នកខ្លះ​អនុវត្ត​ការ​ប្រើ​ម៉ាស់​បាន​ត្រឹមត្រូវ និង​អ្នកខ្លះ​ទៀត​នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។

ក្នុង​នោះ​លោក​បញ្ជាក់​ថា គណៈកម្មការ​នៅ​មិន​ទាន់​អនុវត្ត​វិធានការ ក្នុង​ការ​ផាកពិន័យ​នូវឡើយ​ទេ គឺ​គ្រាន់តែ​ចុះ​មក​អប់រំ​ណែនាំ​បងប្អូន​ជា​បន្តបន្ទាប់​ទៀត​។ លោក​អភិបាលរង​ខេត្ត ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​កុំ​មើល​ស្រាល​លើ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​អនុវត្ត​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​កុំ និង​៣​ការពារ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ