ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អារាម​ក្នុងក្រុង​ភ្នំពេញ​​ចំនួន​១៥០​វត្ត ​ទទួល​​ទេយ្យ​ទាន​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទេយ្យទាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​មាន​អង្ករ និង​ជា​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​មុខ បាន​ប្រគេន​ដល់​វត្ត​ចំនួន​១៥០​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​ប្រគេន​រយៈពេល​០៤​ថ្ងៃ​ជាប់​ៗ​កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ ទេយ្យទាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​មាន​អង្ករ និង​ជា​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​មុខ បាន​ប្រគេន​ដល់​វត្ត​ចំនួន​១៥០​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​ប្រគេន​រយៈពេល​០៤​ថ្ងៃ​ជាប់​ៗ​កន្លង​មកនេះ ដោយ​មានការ​ចូលរួម​ប្រគេន​ដោយ​ផ្ទាល់​ពី ឯកឧត្តម ឆារ​ស៏ វ៉ា​ន់ , ឯកឧត្តម សៅ ភិ​រុណ , លោក ជិន ប៊ុ​ន​ធឿ​ន និង​លោកស្រី ស្បោង សំបូរ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​មានការ​ចូលរួម​ពី​កង​អន្តរាគមន៍​លេខ​៩ ការពារ​គោលដៅ​ទីស្ដីការ​នាយក​រដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី និង កង​អន្តរា​គម​ន័​ទី​១០ ដឹក​ជញ្ជូន​១៤៤ ក្នុង​ការ​ដឹក​ជញ្ជូន​ទេយ្យទាន​ទាំង​អស់នោះ ដើម្បី​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​នីមួយ​ៗ​។

ប្រតិភូ​តំណាង​បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ទាំងអស់​ដែល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នូវ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​នា​ពេល​នេះ​។ ព្រោះ​ក្នុង​ដំណាក់​កាលដែល​ប្រទេស​កម្ពុជា កំពុង​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ គឺ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​មានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ ។

ក្នុង​នោះ​ផង​ដែរ ព្រះសង្ឃ​មិន​អាច​និមន្ត​ទៅ​បិណ្ឌ​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ ក៏​មិន​អាច​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​បាន​ដែរ​នោះ ទើប​សម្ដេច​តេ​ជោ លោក​បាន​គិតគូរ​អំពី​ទុក្ខ ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះសង្ឃ តាម​ទី​អារាម​នានា​។
ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ បាន​ប្រគេន​ពរ​ដល់​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ ទទួល​បាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន ចៀស​ផុត​ពី​ជំងឺ​ទាំងឡាយ​ទាំងពួង និង​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ តទៅ​មុខ​ទៀត។

សម្រាប់​អំណោយ​ជា​ទេយ្យទាន ក្នុង​១​វត្ត​ៗ​ទទួល​បាន ៖ ១-​អង្ករ​ចំនួន​១​តោន ២-​ត្រីខ​ចំនួន​២​កេស​មាន​២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​) ស្មើ​២០០​កំប៉ុង​២៤៨ កេស ៣-​មី​ចំនួន​២០​កេស ៤- ទឹក​ផ្លែ​ឈើ​គ្រប់មុខ​ចំនួន​១០​កេស (​ក្នុង​១​កេស​មាន​២៤​កំប៉ុង​) ៥-​ទឹកដោះគោ​ខាប់​ចំនួន​២​កេស (​ក្នុង​១​កេស មាន​៤៨ កំប៉ុង​) ៦-​កាហ្វេ​ចំនួន​៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​) ៧-​តែ​ចំនួន​២​គីឡូក្រាម ៨-​ស្ករស​ចំនួន​១​បេ (​មាន​២៥​គីឡូក្រាម​) ៩-​អំបិល​ចំនួន​១​បេ (​មាន​១០​គីឡូក្រាម​) ១០-​ទឹកត្រី​ចំនួន​៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​) ១១-​ទឹកស៊ីអ៊ីវ​ចំនួន​៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​) និង​១២-​ប៊ី​ចេ​ង​ចំនួន​១​បេ​(​មាន​២៥​គីឡូក្រាម​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ