ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​វាស់កម្ពស់​ស្រី-ប្រុស៣​នាក់​ទាំងកណ្តាល​យប់ ​ដោយ​សារបំពាន​បំរាម

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មនុស្ស​៣នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​គោល​ដៅ​អនុវត្ត​វិធានការ​រដ្ឋបាល​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​.១៩ ត្រង់​ចំណុច​ផ្លូវ​១១៥ ជិត​ស្តុ​ប​៦០​ម៉ែត្រ ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​…

ខេត្តកណ្ដាល ៖ មនុស្ស​៣នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​គោល​ដៅ​អនុវត្ត​វិធានការ​រដ្ឋបាល​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​.១៩ ត្រង់​ចំណុច​ផ្លូវ​១១៥ ជិត​ស្តុ​ប​៦០​ម៉ែត្រ ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៩ នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ​២០២១ ពាក់​ព័ន្ធ​ក្នុង​ការ​ធ្វើ​ដំណើរ នឹង​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង ។

មនុស្ស ៣នាក់​នោះ​មាន ១.​ឈ្មោះ គឹ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ ជា​យោធា​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​កង​វិស្វកម្ម នឹង​មាន​លំនៅ​ស្ថាន​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី ភ្នំពេញ (​មាន​កំរិត​ជាតិ អាកុល ០.០៧៦​មី​លី​ត្រ​ខ្យល់​) ។ ២.​ឈ្មោះ សាត សុ​ម៉ា​លី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​បូ​រី​ពិភព​ថ្មី​២ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ ។ នឹង​៣.​ឈ្មោះ ណី ប៊ុ​ន​ធឿ​ន ភេទប្រុស អាយុ​៤២​ឆ្នាំ មុខរបរ គ្រូ​ចិន​សែ មាន​ទីលំនៅ​បូ​រី​ប៉េង​ហួត ៦០​ម៉ែត្រ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​រថយន្ត​១​គ្រឿង​ម៉ាក ford evrest ពណ៌ ត្រេ​អ៉ី ផ្លា​ក​លេខ ខេមរភូមិន្ទ​០១ ២-៧២០៤ ។ករណី​ឃាត់ខ្លួន​មនុស្ស​ទាំង​៣ នាក់​នោះ​ត្រូវ​បាន​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ពេល​ដែល​កម្លាំង​ចម្រុះ​កំពុង​តែ​ឈរ​យាម​នៅ​គោលដៅ​ផ្លូវ​១១៥​ជិត​ស្តុ​ប​៦០ ម៉ែត្រ មិន​អនុ​ញ​ញាតិ​ឲ្យ​ប្រជាពលរដ្ឋ អ្នកដំណើរ ចេញចូល រហេតរហូត​ក្នុង​រាជធានី​ភ្នំពេញ នឹង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល បេ​ី​គ្មាន​ការ​ចាំបាច់ ដេ​ី​ម្បី​ចូលរួម​ក្នុង​ការ​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​វីរុស​កូ​វី​ដ​.១៩ ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​៣ នាក់ ជិះ​នៅ​ក្នុង​រថយន្ត​មាន​ស្ថានភាព​ស្រវឹង មក​ដល់​គោលដៅ​ទប់ស្កាត់​ខាងលើ​បាន​ឃើ ញ​ឈ្មោះ គឹ​ម ពិសិដ្ឋ ជា​អ្នក​បើក ទើប​សមត្ថកិច្ច​ក៏​បាន​ឃាត់​សួរនាំ ។

តែ​ដោយសារ​ពួក​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង សមត្ត​កិច្ច​គោលដៅ​ត្រួតពិនិត្យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​.​បិទ​ខ្ទប់​កូ​វី​ដ​.១៩ បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដេ​ី​ម្បី​យក​ទៅ​វាស់កំពស់ និង ចាត់ការ​តាម​នីតិវិធី ៕ ដោយ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ