ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ជាន់​ទុក្ខ​! ស្ត្រី​ម្នាក់​កើត​កូ​វី​ដ​ផង កូន​កើតមក​ក៏​ស្លា​.​ប់​វិញ ថែម​ទាំង​រត់​ចេញពី​មន្ទីរពេទ្យ​ទៀត

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ ឆេ​ង សុ​ចាន់ អាយុ​២៦​ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​ចូល​ទៅ​សំរាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ ឆេ​ង សុ​ចាន់ អាយុ​២៦​ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​ចូល​ទៅ​សំរាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ហើយ​អ្នក​ពាក់ព័ន្ធ​ជាមួយ​នាង​ជាង​១០០​នាក់ ដែល​ក្នុង​នោះ​បូក​រួម​ទាំង​ក្រុម​គ្រូពេទ្យ​ផង​នោះ ត្រូវ​បាន​ប្រមូល​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​។

លោក​វេជ្ជបណ្ឌិត អ៊ិ​ន ពៅ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា តាម​ការ​សាកសួរ​ពី​ក្រុម​គ្រួសារ​ស្ត្រី​ឈ្មោះ ឆេ​ង សុខ​ចាន់ នេះ បាន​អះអាង​ថា នាង​រស់នៅ​ឯ​រាជធានី​ភ្នំពេញ ម្តុំ​ស្ទឹង​មាន​ជ័យ ដោយ​ប្រកប​មុខរបរ​លក់​បុកល្ហុង​ពង​ទា​កូន ប៉ុន្តែ​ជិត​ដល់​ពេល​ត្រូវ​សំរាលកូន នៅ​ថ្ងៃ​ទី​១៣ ខែមេសា នាង​ក៏​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី ត្រឡប់​មក​ស្រុក​កំណើត​វិញ​នៅ​ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ដើម្បី​សំរាលកូន ហើយ​ពេល​នាង​មក​ដល់ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ទៅ​ពិនិត្យ និង​មាន​វិធានការ​អ្វី​ទេ ហើយ​ក៏​មិន​បាន​រាយការណ៍​មក​មន្ត្រី​ជំនាញ​ណា​ដែរ​។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែមេសា គឺ​នៅ​ពេល​ដែល​នាង​ឈឺពោះ​ប្រុង​សំរាលកូន នាង​ក៏​បាន​ទៅ​មណ្ឌល​សុខភាព​អ្នក​លឿង ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​ជួយ​បង្កើតកូន​អោយ ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​នាង​មាន​អាកា​រៈ​មិន​ស្រួល គ្រូពេទ្យ​ក៏​បញ្ជូន​នាង​មក​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ហើយ​នៅ​ថ្ងៃ​បន្ទាប់ ក្រុម​គ្រួ​ពេទ្យ​ក៏​បាន​ជួយ​បង្កើតកូន​នាង​បាន​ដោយ​ជោគ​ជ័យ ប៉ុន្តែ​ពេល​បង្កើត​នោះ ក្រុម​គ្រូពេទ្យ​បាន​ពាក់​ឯកសណ្ឋាន​ការពារ​កូ​វី​ដ​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ ព្រោះថា អ្នកជំងឺ​មាន​អាកា​រៈ​គួរ​អោយ​សង្ស័យ ចំណែក​ទារក​ដែល​កើតមក​ហាក់​មាន​សភាព​មិន​ស្រួល​ខុស​ប្រក្រតី រីឯ​ម្តាយ​ក៏​មានកំ​ដៅ​ខ្លាំង​គួរ​អោយ​សង្ស័យ​ទៀត ទើប​ក្រុម​គ្រូពេទ្យ​យក​សំណាក​ស្ត្រី​ជា​ម្តាយ​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ក៏​បញ្ជូន​ទាំង​ម្តាយ និង​កូន ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​កុមារ​ជាតិ រាជធានី​ភ្នំពេញ​តែ​ម្តង​។

លោក​វេជ្ជបណ្ឌិត អ៊ិ​ន ពៅ បាន​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមេសា លទ្ធផល​តេស្ត​សំណាក​បាន​បង្ហាញ​ថា ស្ត្រី​ឈ្មោះ ឆេ​ង សុ​ចាន់ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទើប​ក្រុម​គ្រូពេទ្យ​ស្រុក​ពាមរ​ក៌​ទាក់ទង​ទៅ​ខាង​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​ផ្តល់​ព​ត៌​មាន ទើប​ដឹង​ថា ស្ត្រី​ខាងលើ​នេះ បាន​លួច​រត់​ចេញពី​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ គឺ​បន្ទាប់​ពី​កូន​របស់​នាង​បាន​ស្លា​.​ប់ ក្រោយ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ប៉ុន្មាន​​ម៉ោង ។ ហើយ​រហូត​ដល់​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រូប​នេះ​មក​សំងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​របស់​នាង ឯ​ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង​វិញ ទើប​ក្រុម​គ្រូពេទ្យ​ចាប់​ឃាត់​នាង និង​នាំ​យក​មក​ដាក់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​តែ​ម្តង​។

ដោយឡែក​ខាង​អាជ្ញា​ស្រុក​ពាមរ​ក៌​វិញ បានអោយ​ដឹង​ថា បន្ទាប់​ពី​រក​ឃើញ និង​នាំ​យក​ស្ត្រី​ខាងលើ​នេះ​មក​ដាក់​នៅ​មន្ទីរពេទ្យ​រួច​ហើយ ទាំង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​នាង​ភ្លាម​ៗ ហើយ​លទ្ធផល​បាន​រក​ឃើញ​ថា មាន​គ្រូពេទ្យ​ចំនួន​១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ និង​ត្រូវ​បាន​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​នោះ​គ្រូពេទ្យ​៨​នាក់​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មណ្ឌល​សុខភាព​អ្នក​លឿង ហើយ​បិទ​មណ្ឌល​សុខភាព​អ្នក​លឿង​ជា​បណ្តោះ​អ​សន្ន និង​៤​នាក់​ទៀត​ដាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​។

ជាមួយ​គ្នា​នោះ ក្រុម​គ្រួសារ​ស្ត្រី​ខាងលើ​ចំនួន​៤​នាក់ ដែល​ពាក់ព័ន្ធ​ផ្ទាល់​( ម្តាយ និង កូន​៣​នាក់ ) និង​អ្នក​ពាក់ព័ន្ធ​ប្រយោល​ចំនួន​២៤​គ្រួសារ ស្មើនឹង​មនុស្ស​ជាង​១០០​នាក់ ត្រូវ​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​អនុ​វិទ្យាល័យ​ព្រែក​ធំ​ទាំងអស់​។

ដោយឡែក​ស្ត្រី​ឈ្មោះ ឆេ​ង សុ​ចាន់ បានអោយ​ដឹង​ថា នៅ​ពេល​ដែល​រូប​នាង​បាន​លួច​រត់​ចេញពី​មន្ទីរពេទ្យ​កុមារ​ជាតិ​នោះ គឺ​នាង​បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា ជិះ​ពី​ភ្នំពេញ​ត្រឡប់​មក​ផ្ទះ​របស់​នាង​វិញ​នៅ​ឯ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។ ហើយ​នៅ​ពេល​ដែល​ដឹក​នាង​មក​ដល់​ផ្ទះ​វិញ ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ក៏​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ដូច្នេះ​ក្រុម​គ្រួ​ពេទ្យ​សុំ​អំពាវនាវ​ដល់​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ សូម​អោយ​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ អោយ​បាន​លឿន ហើយ​សូម​ដាក់​ខ្លួនឯង​ធ្វើ​ច​ត្តា​ឡី​ស័ក កុំទៅ​ទាក់ទង ឬ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដទៃ​អោយ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ