ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​​លទ្ធផល​តេស្ត​អវិជ្ជមាន​លើក​ទី​១ អាជីវករនិង​អ្នក​​​ពាក់ព័ន្ធ​​នៅ​ផ្សារ​ក្រោម​ត្រូវ​យក​សំណាក​លើក​​ទី​២​ទៀត

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាប ​បានចេញសេចក្តី​ជូនដំណឹង​ដល់​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​យក​សំណាក​លើក​ទី​១ សូម​អញ្ជើញ​ទៅ​យក​សំណាក​តេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ជាលើក​ទី​២ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០២១…

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាប ​បានចេញសេចក្តី​ជូនដំណឹង​ដល់​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​យក​សំណាក​លើក​ទី​១ សូម​អញ្ជើញ​ទៅ​យក​សំណាក​តេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ជាលើក​ទី​២ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០២១ នៅ​ផ្សារ​ក្រោម ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កុំបី​ខាន​ បន្ទាប់ពីការធ្វើតេស្តលើកទី១គឺលទ្ធផលអវិជ្ជ​មាន​ ។

រដ្ឋបាល​ខេត្តសូម​អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់​បាន​យក​សំណាក​ហើយ និង​អ្នក​ពាក់ព័ន្ធនឹង​អ្នក​វិជ្ជមាន​ជំ​ងឹ​កូ​វី​ដ​-១៩ នៅ​ផ្សារ​ក្រោម ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក ​ពី​អ្នក​ដទៃ​ឱ្យ​បាន​គ្រប់​ចំនួន​១៤​ថ្ងៃ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

សូមរំលឹកថា ​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហ​គម​ន៍ ២០​កុម្ភៈ នៅ​ផ្សារ​ក្រោម ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប រដ្ឋបាល​ខេត្តក៏​ដូច​ជា​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្តសៀមរាប និង​ក្រុម​គ្រូពេទ្យ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៧​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ដោយឡែក អាជីវករ​ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ឈ្មោះ អ៊ឹ​ង ថៃ​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឈ្មោះ ជា គី​ម ភេទ​ស្រី អាយុ​៥០​ឆ្នាំ និង​ឈ្មោះ ស សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥០ ឆ្នាំ បាន​មក​យក​សំណាក​តេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ លើក​ទី​១ ចំនួន​១៤៧នាក់ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ​។ ដោយ៖ ចន្ទ រស្មី​

អត្ថបទសរសេរ ដោយ