ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលតេស្ត​លើក​ចុង​ក្រោយ​របស់​សួ​ស វី​ហ្សា បាន​ចេញ​​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តេស្ត​លើក​ចុង​ក្រោយ​របស់​តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​ចេញ​លទ្ធផល​ហើយ ដោយ​នាង​នៅ​តែ​អវិជ្ជមាន ក្រោយ​ការ​ចាក​ចេញពី​មន្ទីរពេទ្យ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន​ ។…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តេស្ត​លើក​ចុង​ក្រោយ​របស់​តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​ចេញ​លទ្ធផល​ហើយ ដោយ​នាង​នៅ​តែ​អវិជ្ជមាន ក្រោយ​ការ​ចាក​ចេញពី​មន្ទីរពេទ្យ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន​ ។

ដំណឹង​ដ៏​រីករាយ​នេះ ​នឹង​អាច​អោយ​តារាចម្រៀង​នាងមានឱកាស​ប្រើ​ជីវិត​ជា​ថ្មី និង​អាច​ជួបជុំ​គ្រួសារ ក្រោយ​ពី​នាង​ត្រូវ​បាន​បិទ​ខ្ចប់​ដោយសារ​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​។ សួ​ស វី​ហ្សា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ម្សិលមិញ​ថា ខ្ញុំ​បាន​ទទួលលទ្ធផល​យក​សំណាក​COVID-19 លើកចុង​ក្រោយ​របស់ខ្ញុំ​ហើយ លទ្ធផល​គឺ (​អវិជ្ជមាន Negative) លទ្ធផល​នេះ​បញ្ចា​ក់ថា​ខ្ញុំ​បានជា​សះ​ស្បើយ​ពី​ជំងឺ​COVID-19 100%​ ហេ​ី​យ​ចាប់ពី​ថ្ងៃស្អែក​ទៅ​ខ្ញុំ​អាច ប្រេ​ី​ជីវិត​រស់នៅ​ជាមួយ​គ្រួ​សារបាន​ជួបជុំ​ប្តី​ប្រពន្ធ​កូន​របស់ខ្ញុំ​ដូច​ដេ​ី​ម​វិញ​ហេ​ី​យ តែ​ខ្ញុំ​នៅ​តែ​គោរព​ប្រកាន់ខ្ជាប់​តាម​គោល​ការ​ណ៏​របស់​រាជរ​ដ្ធា​ភិ​បាល​ជា​និច្ច (៣​កុំ ៣​ការពារ​)​។​នាង​បញ្ជាក់​ថា នាង​ខ្ញុំ​ពិតជា​អរគុណ​ចំពោះ​អុំ​ពូ​មីង​បងប្អូន​ទាំងអស់​គ្នា​ខ្លាំង​ណាស់​ដែល​តែងតែ​លេ​ី​ក​ទឹកចិត្ត​ខ្ញុំ​គ្រប់ពេលវេលា​គ្រប់​កាលៈទេសៈ​។

ជា​ការ​កត់សម្គាល់ ចាប់តាំងពី​ចេញពី​មន្ទី​ពេទ្យ​មក តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​មក​ដល់​ផ្ទះ​វិញ​រយៈពេល​ជ​ជាង​1០​ថ្ងៃ​ហេ​ី​យ ដោយ​បាន​រស់នៅ​បន្ទប់​មួយ​ដាច់​ដោយឡែក​តែ​ម្នាក់ឯង​មិន​ទាន់​បាន​ជួបជុំ​គ្រួសារ ប្តី រឺ​កូន​ឡើយ​។ បើ​តាម​នាង សួ​ស វី​ហ្សា បេ​ី​លទ្ធផល​យក​សំណាក​ចុង​ក្រោយ​នេះ​នាង​ទទួល​បាន​លទ្ធផល វិជ្ជមាន (positive)​ក៏​ដោយ​នាង​នឹង ត្រូវ​ត្រឡប់​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​វិញ​។

យ៉ាងណា​លទ្ធផល​ដ៏​ល្អ​នា​ពេល​នេះ​បាន​ធ្វើ​អោយ​ក្រុម​គ្រួសារ ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​នាង សួ​ស វី​ហ្សា បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ក្ន​ង​ពេល​ដែល​នាង​អាច​ឆ្លងកាត់​ជ​នះ​នៃ​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕ ដោយ៖ សុខ វាសនា

អត្ថបទសរសេរ ដោយ