ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ស្រុក​វើ​ន​សៃ នាំ​អំណោយ​សង្គ្រោះ​បឋម ចែកជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ ៣​គ្រួសារ​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ រដ្ឋបាល​ស្រុក​វើ​ន​សៃ បាន​នាំយក​អំណោយ​សង្គ្រោះ​បឋម ចែកជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ០៣​គ្រួសារ នៅ​ភូមិ​បា​ដែង ឃុំ​កោះ​ប៉ង់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​…

ខេត្តរតនគិរី​៖ រដ្ឋបាល​ស្រុក​វើ​ន​សៃ បាន​នាំយក​អំណោយ​សង្គ្រោះ​បឋម ចែកជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ០៣​គ្រួសារ នៅ​ភូមិ​បា​ដែង ឃុំ​កោះ​ប៉ង់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​ការនាំយក​អំណោយ​ទៅ​ឧបត្ថម្ភ​នោះ រដ្ឋបាល​ស្រុក​វើ​ន​សៃ បាន​នាំយកទៅ នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ក្នុង​មួយ​គ្រួសារ ទទួលបាន​ដូចជា អង្ករ ២០​គីឡូក្រាម មី ១​កេស ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ ២​ដប ទឹកត្រី ២​ដប និង​ថវិកា ១០​ម៉ឺន​រៀល​ផងដែរ​។

​លោក ហេង សាវឿន អភិបាលស្រុក​វើ​ន​សៃ បានឱ្យដឹងថា នៅវេលា​ម៉ោង ៤.៤០ នាទី​ល្ងាច ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០២១​នោះ មាន​ករណី​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ស្ថិតនៅ​ក្នុងភូមិ​បា​ដែង​ឃុំ​កោះ​ប៉ង់​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​គ្រួរ​សា​រងគ្រោះ មាន​ទី​១.​ឈ្មោះ ខឿ​ង វ៉ាន់ របើក​ស​ង្ក័​សី​សំ​យ៉ាប​។ ទី​២.​ឈ្មោះ ប៉ុ​ត ងើយ របើក​ស​ង្ក័​សី​ដំបូល​មួយ​ចំហៀង​។ ទី​៣.​ឈ្មោះ សន ម៉ាប់ របើក​ស​ង្ក័​សី​ដំបូល​សំ​យ៉ាប​មួយ​ចំហៀង​។​

​ហេតុការណ៍​ខាងលើនេះ មិន​បណ្តាលឱ្យមាន​មនុស្ស​រងរបួស​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ​។ អភិបាលស្រុក ក៏បាន​ផ្តាំផ្ញើ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ចំពោះ​បាតុភូតធម្មជាតិ ដូចជា ខ្យល់​កន្ដ្រាក់​ជាដើម ដែល​អាច​កើតឡើង​ជាយថាហេតុ នា​រដូវវស្សា​ខាងមុខ​នេះ​ផងដែរ​៕ ផង់ វិ​ន​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ