ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ផ្តោតលើដំណាំស្រូវ ចិញ្ចឹមសត្វ និងវារីវបក្បកម្មនៅក្នុងទិសដៅអភិវឌ្ឍវិស័យកសិកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា  វិស័យកសិកម្មរបស់កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា  វិស័យកសិកម្មរបស់កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក ។ លោក វេង សាខុន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងរាំងស្ទះដល់កំណើននៃការអភិវឌ្ឍក្នុងវិស័យកសិកម្ម ក្រសួងបាននិងកំពុងផ្តោតជាសំខាន់លើការងារអាទិភាពមួយចំនួនរួមមាន ៖ ដំំណាំស្រូវ ការងារចិញ្ចឹមសត្វ និងកិច្ចការវារីវប្បកម្ម ។

លោករដ្ឋមន្ត្រីបានពន្យល់ពីវិស័យអាទិភាពទំាងបីមួយៗថា ចំពោះដំណំាស្រូវ ក្រសួងកំពុងជំរុញដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្តបច្ចេកទេសទំនើប ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាត ធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម ។ ពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការរាតត្បាតសមាសភាពចង្រៃ ព្រមទាំងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំសម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំនៅតាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ ។ បន្ថែមលើសពីនេះ ក្រសួងបន្តជួយដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ចំណែកការ ជំរុញការងារចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសសាច់ដែលមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវ ការហូបចុករបស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបង្កើនការចិញ្ចឹម និងឈានទៅប្រែក្លាយទៅជាការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម ។ ជំរុញផលិតកម្មចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប ។ 

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងពីការងារអាទិភាពទី ៣ គឺការ ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឱ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ។

ក្រៅពីការងារអាទិភាពទំាងលើខាងលើក្រសួងបាន រៀបចំកសាងគម្រោង ផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ នេះ ផងដែរ ។

គួរជម្រាបថាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងពីការអភិវឌ្ឍន៍វិស័យកសិកម្មបែបនេះ នៅក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិមួយជាមួយធនាគារពិភពលោក តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២២ មេសាកន្លងមកនេះ ។ កិច្ចប្រជុំនោះក៍មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន និងអង្គការជាតិ និងអន្តរជាតិ ចូលរួមផងដែល ដើម្បីពិភាក្សាលើបញ្ហានានា និងស្វែងរកជម្រើស និងសកម្មភាពជាអារទិភាពដើម្បីធានាអោយបាននូវនិរន្តរភាពនៃសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក  ក្នុងពេល និងក្រោយពីវិបត្តិកូវីដ ១៩ នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ