ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​ជំរុញ​ឱ្យ​អាជីវករ​​និង​អ្នក​ចូល​ផ្សារ​ត្រូវ​តែ​នាំ​គ្នា​ពាក់​ម៉ាស់​ឱ្យ​​បាន​គ្រប់ៗ​គ្នា​ ​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អ្នក​រត់​ម៉ូតូឌុប ប្រជាពលរដ្ឋ ព្រមទាំង​អាជីវករ​លក់ដូរ​នៅ​តាម​ផ្សារ​នានា តម្រូវ​ឲ្យ​ចេះ​អនាម័យ​តាម​ការ​ណែនាំ របស់​ក្រសួង​សុខាភិបាល ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​មេរោគ​កូ​វី​ដ​-១៩ កើត​មាន​លើ​អាជីវករ​។​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិ​បាលខេត្ត​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២…

ខេត្តកំពង់ចាម ៖ អ្នក​រត់​ម៉ូតូឌុប ប្រជាពលរដ្ឋ ព្រមទាំង​អាជីវករ​លក់ដូរ​នៅ​តាម​ផ្សារ​នានា តម្រូវ​ឲ្យ​ចេះ​អនាម័យ​តាម​ការ​ណែនាំ របស់​ក្រសួង​សុខាភិបាល ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​មេរោគ​កូ​វី​ដ​-១៩ កើត​មាន​លើ​អាជីវករ​។​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិ​បាលខេត្ត​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ២០២១ នៅ​សាល​ប្រជុំ​សាលាស្រុក​ស្រី​សន្ធរ ក្នុង​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​ដោយ​គូសបញ្ជាក់​ថា​: សូម​ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​ពិនិត្យ​មើល​នៅ​តាម​ផ្សារ​នានា​ក្នុងស្រុក​ស្រី​សន្ធរ ព្រោះថា​ក្រោយ​ពី​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ចំនួន​៤​នាក់ ដូច្នេះ​អ្នកជំងឺ​អាច​នឹង​ត្រូវ​ចូល​ផ្សារ ។ ជាមួយ​នោះ​ស្នើ​ឲ្យ​គណៈ​អាជីវករ​គ្រប់គ្រង​ផ្សារ​ត្រូវ​តែ​ឈរជើង​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ដែល​មក​ផ្សារ​ទិញ​ម្ហូបអាហារ តម្រូវ​ឲ្យ​ពាក់​ម៉ាស់​គ្រប់​គ្នា​តែបើ​មិន​ពាក់​ត្រូវ​ដេញ​អ្នក​នោះ​ឲ្យ​ត្រឡប់​ទៅ​វិញ​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ជាមួយ​នោះ​ក៏​ស្មើ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ ត្រូវ​តែ​ពាក់​ម៉ាស់​មាន​អាកុល​លាងដៃ ឬ​ជែ​ល​ពិសេស​នៅ​ពេល​ព្រឹក​មុន​អាជីវករ​ចូល​មក​លក់ដូរ​ត្រូវ​តែ​វាស់​កំ​ដៅ​ជា​មុន​សិន​។​ប្រសិនបើ​កម្ដៅ​ខុស​ពី​ធម្មតា ត្រូវ​ចប់​អារម្មណ៍​ដោយ​នាំ​អ្នក​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក ដើម្បី​ពិនិត្យ​សុខភាព​ឬ​ក៏​អាច​ឈាន​យក​សំណាក ដោយឡែក​ពេទ្យ​ឯកជន​ក្រសួងសុខាភិបាល​មិន​អនុញ្ញាត​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​នោះ​ទេ​។

អាជ្ញាធរ​ស្រុក​រហូត​ដល់​មូលដ្ឋាន​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដោយ​ប្រើប្រាស់​ឧ​គ្ឃោ​សន​ស័ព្ទ​ដើម្បី​ចាក់​ផ្សាយ​សារ​ជា​សំឡេង​ពី​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បញ្ជ្រាប​ទៅ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ ក្នុងស្រុក​ស្រី​សន្ធរ​ឲ្យ​បាន​ផល​ផុស​។ មាននៅ​តាម​ស្រុក​ខ្លះ​គេ​លេង​បញ្ជល់មាន់​ចាក់​តាម​ទូរទស្សន៍ នៅ​តាម​ហាង​កាហ្វេ​ដោយ​ទ​តុ​មួយ​អង្គុយ​ប្រជ្រៀត​គ្នា​៥​ទៅ​៦ នាក់ មិន​មាន​ពាក់​ម៉ាស់​លុះ​ពេល​និយាយ​ធ្វើ​ឱ្យ​ទឹកមាត់​ខ្ទៀត​ដាក់​គ្នា ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចម្លង​មេរោគ​។

មក​ដល់​ពេល​នេះ​នៅ​ក្នុង​ខេត្តកំពង់ចាម មិន​ទាន់​ធ្វើការ​ពិន័យ​អ្នក​មិន​ទាន់​ពាក់​ម៉ាស​នៅឡើយ ។​ដូច្នេះ​ក្រោយ​ពី​ណែនាំ​និង​ផ្សព្វផ្សាយ​ហើយ​មិន​ស្ដាប់​អាច​នឹង​ត្រូវ​ពិន័យ ។ តាម​ធម្មតា​បើសិន​មាន​បុគ្គល​ណាមួយ​ប៉ះពាល់​ដោយ​ផ្ទាល់​និង​អ្នកជំងឺ​កូ​វី​ដ នឹង​ត្រូវ​នាំ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រដ្ឋបាល​ខេត្ត ហើយ​អ្នក​ដែល​ប៉ះពាល់​ដោយ​ប្រយោល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ​។

លោក​ស៊ឹ​ម គង់ អភិបាលស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹង​ថា​: បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៣​មេ​សា រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ ចុះ​ផ្សព្វផ្សាយ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​នៅ​តាម​ទីប្រជុំជន​ផ្សារ​ក្នុងស្រុក​ស្រី​សន្ធរ ក្នុង​នោះ​មាន​ផ្សារ​ចំនួន​៤​ត្រូវ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ហើយ​ដែរ​។​ដោយឡែក​មន្ត្រី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បែងចែក​កម្លាំង ចុះ​តាម​គោលដៅ​ឃុំ​នានា​ក្នុងស្រុក​ស្រី​សន្ធរ បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩៕ ដោយ៖ យ៉ាន់ ចាន់ថេត

អត្ថបទសរសេរ ដោយ