ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​នៅ​នឹក​ពលរដ្ឋ សម្តេច​តេ​ជោ​ខណៈ​ទៅ​ចូលរួម​កិ​ច្ច​ប្រជុំ​អាស៊ានក្រៅប្រទេស​នៅ​តែ​បញ្ជា​អាជ្ញាធរ​យក​ស្បៀង​ផ្គត់ផ្គង់​ពលរដ្ឋ​ឲ្យ​ទាន់​ពេល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រូវ​យក​ស្បៀង​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ឲ្យ​ទាន់​ពេល ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រូវ​យក​ស្បៀង​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ឲ្យ​ទាន់​ពេល ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៣ មេ​សា ២០២១​ថា​« នៅ​ពេល​នេះ​ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ជាន់ខ្ពស់ តាម​ជើង​យន្តហោះ​កម្ពុជា​ពិសេស​ឆ្ពោះទៅ​កាន់​ទីក្រុង​ហ្សា​កា​តា សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ។ មេដឹកនាំ​អាស៊ាន​ភាគច្រើន​នឹង​ទៅ​ដល់ទី​ក្រុង​ហ្សា​កា​តា​នៅ​រសៀល​នេះ​» ។

សម្តេច​បន្ត​ថា តាម​កម្មវិធី​គ្រោងទុក នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ ខ្ញុំ​នឹង​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​មេដឹកនាំ​អាស៊ាន និង​ជំនួប​មួយ​ចំនួន​ជាមួយ​បណ្ដា​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត ។ ក្រោយ​ពី​ចប់​កិច្ចប្រជុំ​ពេញ​មួយ​ថ្ងៃ​ហើយ ខ្ញុំ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងែ​ទី​២៤ មេ​សា ដដែល​នេះ ។

សម្តេច​បញ្ជាក់​ថា​« ពេល​មក​ដល់​កម្ពុជា​ភ្លាម ខ្ញុំ និង​គណៈប្រតិភូ​នឹង​ផ្ដល់​សំណាក ដើម្បី​ពិនិត្យ​កូ​វី​ដ​១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែ​ម្ដង ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ទាំងអស់​គ្នា ។

អរគុណ​ដល់​អាជ្ញាធរ សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​វិធានការ​ការពារ​កូវ​វី​ដ​១៩ ដើម្បី​ថែរក្សា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ។

អរគុណ​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ចូលរួម​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ ។

ជាមួយ​គ្នា​នោះ សម្តេច​ក៏​សូម​បងប្អូន​បន្ត​រស់នៅ​ក្នុងផ្ទះ និង​អនុវត្ត​វិធានការ​ការពារ​កូ​វី​ដ​១៩ អោយ​បាន​ខ្ជាប់ខ្ជួន​បំផុត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ