ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ បន្ទាប់​ពី​បិទ​រយៈ​ពេល​4​ថ្ងៃ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​បិទ​ផ្សារ​ព្រៃ​ខ្មែរ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​បិទរយៈពេល៤​ថ្ងៃ តាម ​ណែនាំ​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ស្ត​ពី​ពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 នៅ​ថ្ងៃ​ទី 23…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​បិទ​ផ្សារ​ព្រៃ​ខ្មែរ​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​បិទរយៈពេល៤​ថ្ងៃ តាម ​ណែនាំ​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ស្ត​ពី​ពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 នៅ​ថ្ងៃ​ទី 23 ខែមេសា ឆ្នាំ​2021 នេះ ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​ផ្សារ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត គង់ ចាន់​ធា ប្រធាន​ការិយាល័យ បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ថ្ងៃនេះ​ដោយ​ទទួល​បាន ការ​ស្នើ​សុំ ពី​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច ការ​ណែនាំ​របស់ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ស្ដី​ពី​ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ ក្រុមការងារ​របស់​លោក បាន​អនុវត្ត​ដោយ​បាញ់ថ្នាំ​នៅ​ក្នុង​បរិវេណ​ផ្សារ និង​តាម​ជាយ​ផ្សារ​មួយ​ចំនួន តាម​អាជ្ញាធរ​ស្រុក​ចង្អុលបង្ហាញ ។ ពាក់ព័ន្ធ​ដល់ រយះ​ពេល​បិទ ផ្សារ និង​បើក​សារ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ថ្ងៃ​ណា​នោះ លោក​មិនដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត គឺ​បិទ​វគ្គ​ពេល 14 ថ្ងៃ ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​ទេ គ្រប់ 14​ថ្ងៃ​អាជីវករ​និង​អាច​លក់ដូរ​វិញ​បាន​ហើយ​។

ដោយឡែក លោក សេង​វិចិត្រ អភិបាលរង ស្រុក​រលាប្អៀរ បានអោយ​ដឹង​ថា​ផ្សារ​ព្រៃ​ខ្មែរ​បាន​បិទ​នៅ​ថ្ងៃ​ទី 20 ខែមេសា បន្ទាប់​ពី​រក​ឃើញ​មាន ក្រុម​គ្រួសារ អ្នក​ស្លាប់​ដោយសារ covid-19 ម្នាក់​នៅ​ភូមិ​ព្រះ​រាម​រង្សី ឃុំ​ជ្រៃ​បាក់​តែងតែ​ចេញចូល​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ ជា​ញឹកញាប់ ទើប​រដ្ឋបាល​សាលាខេត្ត​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ព្រមទាំង​ទីតាំង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ លោក សេង វិចិត្រ បាន​បន្ត​ថា​ក្រោយ​ពី​បិទ​ផ្សារ ក្រុមការងារ​របស់​ក្រុម​គ្រូពេទ្យ​ក៏​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ផ្សារ និង​បាន​ឲ្យ​ស្ម័គ្រចិត្ត យក​សំណាក រក​មេរោគ​កូ​វីត​19 ហើយ​ក្នុង រយៈពេល​តែ​2​ថ្ងៃ គឺ​ថ្ងៃ​ទី 21 និង​ថ្ងៃ​ទី 22 ខែមេសា មាន​អាជីវករ​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​ទៅ​យក​សំណាក​មាន​ចំនួន​ជាង 100 នាក់ និង​នៅ​ថ្ងៃ​ទី 23 ក៏​មាន​អាជីវករ​នៅ​តែ​បន្ត​ទៅ​យក​សំណាក់​នៅឡើយ ដូច្នេះ​ចំនួន​ពិតប្រាកដ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

គួរ​រំលឹក​ដែរ​ថា​បន្ទាប់​ពី​មាន​បុរស​ម្នាក់​ឈ្មោះ​នូ ចុ​ល អាយុ 57 ឆ្នាំ រស់នៅ ភូមិ​ព្រះ​រាម រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត កាលពី​ទៀប​ភ្លឺ​ថ្ងៃ​ទី 19 ខែមេសា និង​បាន​ធ្វើ​សំណាក​ឃើញ​មាន​វិជ្ជមាន​គូ​ទី 19 មន្ទីរ​ជំនាញ​ក៏​ដូច​ជា​អាជ្ញាធរ បាន​ព្យាយាម​ប្រឹងប្រែង ទប់ស្កាត់​ដោយ​ចេញ​វិធានការ​បិទ​ទីតាំង 4 កន្លែង ក្នុង​នោះ​មាន​បិទ​ផ្សារ​ព្រៃ​ខ្មែរ បិទ​គ្លីនិក​ឯកជន នៅ​សង្កាត់​ផ្សារឆ្នាំង បិទ​វត្ត​ភ្នំយោង និង​បិទ​ផ្ទប់​ភូមិ​ព្រះ​រាម​រង្សី​ដែល​ជាទី​លំនៅ​របស់​អ្នកមាន​វិជ្ជមាន​គូ v19 ផង​ដែរ​។ ទោះ​យ៉ាងណា​លទ្ធផល នៃ​ការ​យក​សំណាក​ទៅ​ធ្វើតេស្ត លើ​អ្នក​ពាក់ព័ន្ធ និង​ក្រុម​គ្រួសារ សាច់ញាតិ នៃ​សព ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​នៅ​រសៀល​ថ្ងៃ​ទី 22 ម្សិលមិញ​នេះ​គឺ​អវិជ្ជមាន​ទាំងអស់ ៕ id163​ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ