ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ អាជ្ញាធរចុះបិទខ្ទប់ច្រកចេញ_ចូលអគារ៦​កន្លែង​​ភ្លាម​ៗក្នុងក្រុងប៉ោយប៉ែត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​អាជ្ញាធរ​បាន​ធ្វើការ​បិទ​ខ្ទប់​អគារ​ស្នាក់​នៅ​ចំនួន​៦​កន្លែង ​និង​បុរី​ដួង​ច័ន្ទ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​បាន​រក​ឃើញ​សង្ស័យ​វិជ្ជមាន​កូ​វី​ដ​១៩ទៅ​លើ​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ នៅ​យប់​ថ្ងៃ​ទី​២២ ​មេសា ​​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ។…

ខេត្តបន្ទាយមានជ័យ ៖ ​អាជ្ញាធរ​បាន​ធ្វើការ​បិទ​ខ្ទប់​អគារ​ស្នាក់​នៅ​ចំនួន​៦​កន្លែង ​និង​បុរី​ដួង​ច័ន្ទ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​បាន​រក​ឃើញ​សង្ស័យ​វិជ្ជមាន​កូ​វី​ដ​១៩ទៅ​លើ​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ នៅ​យប់​ថ្ងៃ​ទី​២២ ​មេសា ​​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ។

បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​​បាន​មក​ស្នាក់​នៅក្នុង​បុរី ដួង​ច័ន្ទ ផ្ទះ​លេខ១៣៤B ស្ថិត​នៅ​ក្នុង ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ ដោយ​លោក ង៉ោ ម៉េ​ង ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយ​មានជ័យ បាន​ចុះ​បិទ​ខ្ទប់​មិន​អនុញ្ញាតឲ្យ​ចេញ-ចូល​ចំនួន​៣​ទីតាំង​ទាំង​យប់ ដោយ​ទីតាំង​ទី​១ នៅ​ក្នុង​បុរី​ដួង​ច័ន្ទ ដែល​ជា​ប្រពន្ធ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ កំពុង​ស្នាក់​នៅ និង​ទី​២ ទីតាំង​ផ្សេង​ទៀត គឺ​អាគារ ស្នាក់​នៅ​ស្ថិត​នៅ​ក្នុង ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខាងលើ​មាន ការ​សង្ស័យ​ពាក់ព័ន្ធ​។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ដែល​បាន​យក​សំណាក​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ទៅ​ពិនិត្យ ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​ជំងឺឆ្លង​កូ​វី​ដ​១៩​នោះ ។ ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​បិទ​ទីតាំង​ទាំង​៣​ខាងលើ​ទាំង​យប់ ដោយ​មិន​អនុញ្ញាត ឲ្យ​មានការ​ចេញ ចូល​ឡើយ ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ទាំង​គៀក និង​ប្រយោល ក្នុង​គោលបំណង​ការពារ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ក្នុង​សហ​គម​ទ្រង់ទ្រាយ​ធំ​។

លោក​អភិបាលក្រុបាន​បញ្ជាក់​បន្ថែម​នា​ព្រឹក​ថ្ងៃ​ទី​២៣ មេសា​​ថា ៖ រហូត​មក​ដល់​ព្រឹក​នេះ​ទីតាំង​ចំនួន​៦​ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​យើង​ត្រូវ​បិទ​ត្រឹមណា​ទុក​ត្រឹមណា​នោះ ​នៅ​មិន​ទាន់​បាន​កំណត់​នៅឡើយ​។ ជាមួយ​គ្នា​នោះ​ដែរ លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ​បាន​បញ្ជាក់​ថា ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​នោះ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មង្គល​បូ​រី ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោយ​ពី​សាកសួរ​ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ហ៊ុ​ព​ទ្ធ័​ផ្ទះ លេខ​១៣៤B ក្នុង​បុរី​ដួង​ច័​ន្ធ ដោយសារ​ប្រពន្ធ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ ​កំពុង​ស្នាក់​នៅ រួច​បន្ត​បិទ​បុរី​នេះ​ទាំងស្រុង ព្រមទាំង​អាគារ​ស្នាក់​នៅ​២​ទីតាំង​ផ្សេង​ទៀត​ផង​ដែរ​៕​ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ