ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​១០​យប់«សៀ ម៉ុ​ន»​ប្រមូល​ឈើ​ធ្នង់​ជិត​៤០​​តោន

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ​ឈើ​ធ្នង់​គីឡូ​ប្រភេទ​ឈើ​សាច់ រាប់​សិប​តោន​ដឹក​ចូល​ក្រុមហ៊ុន​សៀ ម៉ុ​ន រយៈពេល​តែ​ជាង​១០​យប់​ប៉ុណ្ណោះ​​។ ក្រុមហ៊ុន សៀ ម៉ុ​ន ជា​របស់​ចិន​ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​នេះ ​បាន​ប្រគល់​សិទ្ធិឱ្យក្រុមហ៊ុន​មួយ​ឈ្មោះ…

ខេត្តស្ទឹងត្រែង​៖ ​ឈើ​ធ្នង់​គីឡូ​ប្រភេទ​ឈើ​សាច់ រាប់​សិប​តោន​ដឹក​ចូល​ក្រុមហ៊ុន​សៀ ម៉ុ​ន រយៈពេល​តែ​ជាង​១០​យប់​ប៉ុណ្ណោះ​​។ ក្រុមហ៊ុន សៀ
ម៉ុ​ន ជា​របស់​ចិន​ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​នេះ ​បាន​ប្រគល់​សិទ្ធិឱ្យក្រុមហ៊ុន​មួយ​ឈ្មោះ អង្គរ​ផ្លា​យ​វ៉ូត គ្រប់គ្រង ដោយ​លោក ជា ពៅ ហៅ ហ៊ា ហួ​។​

លោក ជា ពៅ មិន​ត្រឹមតែ​ជា​អ្នកគ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន អង្គរ​ផ្លា​យ​វ៉ូត លោកក៏​អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន សុ​ិ​ង​បាយ​អូ​ធិ​ក ជាប់​និង​ព្រៃ​ឡង់ ក្នុង​ខេត្តក្រចេះ​ផង​ដែរ ​។ ក្រុម​ហ៊ុន អង្គរ​ផ្លា​យ​វ៉ូត បន្ទាប់​បាន​សិទ្ធ ពី​ក្រុមហ៊ុន សៀ ម៉ុ​ន ក្រៅពី​កាប់​ឈើ​ក្នុង​តំបន់ ហក់​ទៅ​ប្រមូល​ឈើ​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្រៅ​តំបន់ និង​មាន​មហិច្ឆតា​ទិញ​ព្រៃ​តំបន់​ការពារ ដោយ​យោធា​និង​បរិស្ថាន​ចាប់ពី​ក្រោយ​ផ្ទះ​អំណោយ​យោធា​ថែម​ទៀត​នោះ​។

​​នា​ពេល​ថ្មី​ៗ​មុន​ចូល​ឆ្នាំ​ខ្មែរ​២០២១​នេះ ក៏​មាន​ដៃជើង​របស់​លោក ជា ពៅ ហៅ ហួ ឈ្មោះ ធី ជា​អ្នក​ផ្តល់​លុយ​អោយ​កូនជឹង​របស់​ខ្លួន​ប្រមូល​ទិញ​ឈើ​ធ្នង់​តាម​លទ្ធភាព​ដែល​ប្រមូល​បាន​កាន់តែ​ច្រើន​កាន់តែ​ប្រសើរ​។​ ហើយ​ត្រឹមរយៈពេល​ជាង​១០​យប់​មិន​ដល់​មួយ​ខែ​ផង​ដៃជើង​របស់​លោក ជា ពៅ ប្រមូល​ឈើប្រណិត​ធ្នង់​ជិត​៤០​តោន មិន​រាប់​បញ្ចូល​រថយន្ត​សេ​៊​រី​ទំនើប​ម៉ាក​ធុន​ត្រា​និង​រថយន្ត​ហ្វ​ត​រ៉ែ​ន​ជ័រ ដឹក​ចូល​យប់​ថ្ងៃ​ទី​១៩ នោះ​ផង​ដែរ​។

ទាក់ទិន​ការ​ប្រមូល​ឈើប្រណីត​ចូល​ក្រុមហ៊ុន ​ខាង​មន្ត្រី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ជា​រឿង​ផ្ទុយ​នូវ​លក្ខន្តិកៈច្បាប់ ដែល​ក្រុមហ៊ុនបាន​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ដែល​មានសិទ្ធិប្រមូល​ឈើ​ក្រៅ​លំដាប់ថ្នាក់​ប៉ុណ្ណោះ​។ ដោយឡែក ​ឈើ​ប្រណីត​ដែល​បាន​ប្រមូល ចូល​ដោយ​ដៃជើង​លោក ជា ពៅ ត្រូវ​បង្កប់​ក្នុង​រថយន្ត​យី​ឌុ​ប​ក្រោម​ឈើ​ច្បាប់ ព្រោះ​រថយន្ត​ដែល​ចេញពី​ក្នុង​ក្រុមហ៊ុន​សៀ ម៉ុ​ន គ្រប​តង់​ជិត​ពុំ​មាន​សមត្ថកិច្ច​ឃាត់​ត្រួតពិនិត្យ​ឡើយ​ ដូច្នេះ​ សាក​សម​កន្ទេល​ធំ​បន្លំ​ដេក​៕ ដោយ៖ រ៉ូ សាលី​

អត្ថបទសរសេរ ដោយ