ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលទង្វើគាត់ ហ៊ានដឹកជញ្ជូន​ជនជាតិថៃចូល​មក​កម្ពុជា​​ដោយខុសច្បាប់ទៀត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មានជ័យ ៖​ បុរសជនជាតិ​ខ្មែរ​ម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយធ្វើ​សកម្មភាព​​ដឹក​ជញ្ជូន​ជនជាតិ​ថៃចំនួន​​៥​នាក់ចូល​មក​ទឹកដី​កម្ពុជា ដែលកំពុងតែមានការបិទខ្ទប់តាមច្រកចេញចូលគ្រប់កន្លែង ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាល​នៃជំងឺកូវីដ១៩នេះ​ ។ កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​សិលា​ខ្មែរ​ចំនួន​០៩​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ប៉ាក់…

ខេត្ត​បន្ទាយ​មានជ័យ ៖​ បុរសជនជាតិ​ខ្មែរ​ម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយធ្វើ​សកម្មភាព​​ដឹក​ជញ្ជូន​ជនជាតិ​ថៃចំនួន​​៥​នាក់ចូល​មក​ទឹកដី​កម្ពុជា ដែលកំពុងតែមានការបិទខ្ទប់តាមច្រកចេញចូលគ្រប់កន្លែង ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាល​នៃជំងឺកូវីដ១៩នេះ​ ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​សិលា​ខ្មែរ​ចំនួន​០៩​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ប៉ាក់ សា​រ៉ាត់ នាយ​ប៉ុ​ស្តី​ការពារ​ព្រំដែន​សិលា​ខ្មែរ នៃ​វរ​សេនា​តូច​ការ​បារ​ព្រំ​ដេ​ន​គោក​លេខ​៩១១ នៅ​វេលា​ម៉ោង​០៤​និង​៤០​ទៀបភ្លឺថ្ងៃ​ទី​២៣​ មេ​សា ឆ្នាំ​២០២១ បាន​​ឃាត់​រថយន្ត​​មួយ​គ្រឿង​ម៉ាក​នី​សាន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-0130 លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដោយរក​ឃើញ​មាន​ដឹក​ជនជាតិ​ថៃ​ចំនួន​០៥​នាក់​ ឆ្លង​ដែន​ចូល​មក​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់ ។

លោក​វរសេនីយ៍ឯក សូ ចាន់​ណា​រី មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំ​ដ​ឍេ​ន​គោក​លេខ​៩១១​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​ឈ្មោះ សោ​ភ័​ណ្ឌ
ស​វត្ស ភេទប្រុស អាយុ២១​ឆ្នាំ ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ​ចំណែក​ជនជាតិ​ថៃ​ទាំង​០៥​នាក់ មាន​៖១-​ឈ្មោះ អាំ​ថា​ក់ ឆៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​២-​ឈ្មោះ វិ​ផា ផ​ន ភេទ ស្រី អាយុ ២២​ឆ្នាំ ៣-​ឈ្មោះ អ៊ឹម អាំ​ម៉ា​លី​ម ភេទ ប្រុស អាយុ​២១​ឆ្នាំ ៤-​ឈ្មោះ ម៉ា លុត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៥-​ឈ្មោះ​ចឹក ទូ​ឡុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ប្រទេស​ថៃ ។​ បើ​តាម​ចម្លើយ​សារភាព​របស់​ជនជាតិ​ថៃ ថា ​មិន​ស្គាល់​មេខ្យល់​នាំ​ចេញ​និង​មិន​ស្គាល់​ច្រកចេញ​នោះ​ដែរ ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន អ្នកបើកបរ​រថយន្ត​០១​នាក់​និង​ជនជាតិ​ថៃ​ទាំង​០៥​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សិលា​ខ្មែរ បាន​ធ្វើការ​ប្រ​ល់​ទៅ​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ដើម្បី​ធ្វើការ​សាកសួរ និង​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​បន្ត ៕
ដោយ៖ ​ណុ​ប​ រក្សា​

អត្ថបទសរសេរ ដោយ