ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​ហ្គា​ណា​ម្នាក់​ ត្រូវ​ជាប់​ពន្ធនាគារ​៣​ខែ ក្រោយ​បង្ហោះ​រូប​​អាក្រា.តកាយ​ជាមួយ​កូនប្រុស

2 ឆ្នាំ មុន

ហ្គា​ណា ៖ តារា​សម្តែងម្នាក់​របស់​ប្រទេស​ហ្គា​ណា ដែល​បាន​បង្ហោះ​រូប​អាក្រា.ត​កាយ​ជាមួយ​កូនប្រុស​នាង នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​៧​ឆ្នាំ​របស់​គេ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ខែ​។ នាង Rosemond Brown ដែល​មាន​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា…

ហ្គា​ណា ៖ តារា​សម្តែងម្នាក់​របស់​ប្រទេស​ហ្គា​ណា ដែល​បាន​បង្ហោះ​រូប​អាក្រា.ត​កាយ​ជាមួយ​កូនប្រុស​នាង នៅ​ថ្ងៃ​ខួបកំណើត​គម្រប់​៧​ឆ្នាំ​របស់​គេ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ខែ​។

នាង Rosemond Brown ដែល​មាន​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា Akuapem Poloo ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៩០​ថ្ងៃ​។ បន្ទាប់​ពី​នាង​បង្ហោះ​រូបភាព​មិន​សមរម្យ​ចូល​ក្នុង​បណ្តាញ​សង្គម ដែល​នាំ​ឱ្យ​មហាជន​ជា​ច្រើន រួម​ទាំង​កំពូល​តារាចម្រៀង​រ៉េ​ប​អា​មេ​រិ​ក Cardi B ថ្កោលទោស​ចំពោះ​ការ​សម្រេចចិត្ត​នេះ​។

រឿងរ៉ាវ​នេះ​កើតឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០២០ កន្លង​ទៅ ហើយ​រូបភាព​ត្រូវ​បាន​ចែកចាយ​បន្ត​លើ​បណ្តាញ​សង្គម​។ នាង​ត្រូវ​បាន​តុលាការ​ប្រចាំ​រដ្ឋធានី​អាក្រា របស់​ប្រទេស​ហ្គា​ណា ចោទប្រកាន់​ចំនួន ៣ ករណី​ពី​បទ​ផ្សព្វផ្សាយ​រូបភាព​អា.សអាភាស​, ប្រើ​អំពើ​ហឹ​.ង្សា​ក្នុង​គ្រួសារ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ភាព​ឯកជន ឬ​សេចក្តី​ថ្លៃថ្នូរ​មនុស្ស​ម្នាក់​ទៀត និង​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​បង្ក​អន្តរាយ​ដល់​សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ខ្លួនឯង​។

ជាមួយ​គ្នា​នេះ អំឡុង​ពេល​នៃ​សវនាការ​រឿង​ក្តី​ខាងលើ ចៅក្រម​គឺ​លោកស្រី Christiana Cann ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ជុំវិញ​ការ​កើនឡើង​នៃ​ការ​រំលោ.ភ​បំពាន​លើ​កុមារ និង​ករណី​បង្ហោះ​រូបភាព​អា.សអាភាស ដែល​បាន​កើត​មាន​ឡើង​យ៉ាងច្រើន​នៅ​ក្នុង​ប្រទេស​ហ្គា​ណា​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ