ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៃការចិញ្ចឹម​អន្ទង់

13 ឆ្នាំ មុន

អន្ទង់​ជា​ប្រភេទ​សត្វ​ស៊ី​ចំណី​ស្រស់ ឬ​រស់ និង​រុក្ខជាតិ​រលួយ ។ វា​រស់​គ្រប់​ទីកន្លែង​ក្នុងបឹង ត្រ​ញំ​ង ប្រទេស​កម្ពុជា សាច់​អន្ទង់​មាន រសជាតិ​ឆ្ងាញ់ និង​មាន​តំលៃ​ខ្ពស់​នៅ​លើ ទីផ្សារ ។ ដូច្នេះដើម្បី​ជួយ​បងប្អូន​កសិករអាច​រក​ប្រាក់​ចំណូល​បន្ថែម​លើ​ការ​ ចិញ្ចឹមអន្ទង់ ខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍​របស់កសិករ​រាជ ឆាន មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖

អន្ទង់​ជា​ប្រភេទ​សត្វ​ស៊ី​ចំណី​ស្រស់ ឬ​រស់ និង​រុក្ខជាតិ​រលួយ ។ វា​រស់​គ្រប់​ទីកន្លែង​ក្នុងបឹង ត្រ​ញំ​ង ប្រទេស​កម្ពុជា សាច់​អន្ទង់​មាន រសជាតិ​ឆ្ងាញ់ និង​មាន​តំលៃ​ខ្ពស់​នៅ​លើ ទីផ្សារ ។ ដូច្នេះដើម្បី​ជួយ​បងប្អូន​កសិករអាច​រក​ប្រាក់​ចំណូល​បន្ថែម​លើ​ការ​ចិញ្ចឹមអន្ទង់ ខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍​របស់កសិករ​រាជ ឆាន មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖

លោក​អ៊ំ​រាជ ឆាន ជា​កសិករ​រស់នៅ​ភូមិ កណ្ដាល ឃុំ​ចេក ស្រុក​ស្វាយ​ជ្រុំ ខេត្ដ​ស្វាយ រៀង គាត់​មានបទពិសោធន៍​ចិញ្ចឹម​អន្ទង់​ល្អ ប្រសើរ បទ​ពិសោធន៍​នេះ​គាត់​ចេះ​មក​ពី​កូន របស់​គាត់​រាជ សុភាព (​បុគ្គលិក​អង្គការ សេ​ដាក​) ។ នៅ​ខែធ្នូ ឆ្នាំ​២០០៥ គាត់​ចាប់ ផ្ដើម​ចិញ្ចឹម​ដោយ​បាន​ពូជ​មក​ពី​បងប្អូន​ជិត ខាង​បានឱ្យ​ខ្លះ និង​ទិញ​គេ​ខ្លះ (​កូន​អន្ទង់​តូច ធំ​ជាង​ចង្កឹះ​) ។ គាត់​បាន​រៀបចំ​ចិញ្ចឹម​ដូច ខាងក្រោម ៖
ក​-​សង់​អាង​ស៊ីម៉ង់ត៍​សំរាប់​ចិញ្ចឹម
-​សង់​អាង​នៅ​កន្លែង​ស្រលះ ។ អាង​មាន ទំហំ​២​ម៉ែត្រ បួន​ជ្រុង ជំរៅ​៨​តឹក
-​បាត​អាង​រាង​ទេរ​មក​កន្លែង​បង្ហូរទឹក ចេញ
-​បាត និង​ជញ្ជាំង​អាង​ខាងក្នុង​ធ្វើ​យ៉ាង ណា​ឱ្យ​រលោង ។
ខ​-​រៀបចំ​សំអាត​ក្នុង​អាង
កាប់​ដើម​ចេក​ត្រាំ​ក្នុង​អាង​១​អាទិត្យ ដើម្បី​កាត់​បន្ថយ​ក្លិន​ស៊ីម៉ង់ត៍ រួច​លាង​សំអាត ឱ្យ​បាត់​ក្លិន បន្ទាប់​មក​ដាក់​ហាល​កំ​ដៅ​ថ្ងៃ​រយៈ ពេល​១​ថ្ងៃ ។
គ​-​រៀបចំ​ជំរក​ក្នុង​អាង
ដើម្បី​ដាក់​អន្ទង់​ចិញ្ចឹម​ឱ្យ​បាន​ល្អ យើង ត្រូវ​អនុវត្ដន៍​ដូច​តទៅ ៖
រៀបចំ​ជំរក​ក្នុង​អាង​ទៅ​តាម​ស្រទាប់​ពី ស្រទាប់​បាត​ដល់​ស្រទាប់​លើ​បង្អស់ ៖
-​ដាក់​ដីដំបូក​ទ្រាប់​បាត​កំរាស់​១​តឹក (​ដី ដំបូក​រែង​យក​ដី​ម៉ដ្ឋ​)
-​ដាក់​លាមក​ជ្រូក​ស្ងួត​៥០​ភាគរយ និង លាមក​មាន់​ស្ងួត​៥០​ភាគរយ លាយ​ចូល​គ្នា កំរាស់​១​តឹក
-​យក​ដើម​ចេក​ទៅ​ហាន់ រួច​ដាក់​សំដិល ឱ្យ​ស្ងួត​៥០​ភាគរយ និង​ចំបើង​ផុយ​៥០​ភាគ រយ លាយ​ចូល​គ្នា​កំរាស់​១​តឹក
-​ដាក់​ដីដំបូក​នៅ​ស្រទាប់​លើ​បង្អស់  (​ដាក់​រាង​ទេរ គឺ​ម្ខាង​ខ្ពស់ និង​ម្ខាង​ទៀត ទាប​)
-​ចាក់ទឹក​ចូល​អាង​ឱ្យ​លិច​ផ្នែក​ម្ខាង​ខាង ទាប (​ជំរៅ​ទឹក​២​តឹក​) ហើយ​ម្ខាង​ទៀត គោក
-​ដាក់​កំ​បោ្លក​ដាំ​ពីលើ​ផ្ទៃ​ទឹក ។
ឃ​-​ចំនួន​កូន​អន្ទង់​ដាក់​ចិញ្ចឹម
កូន​អន្ទង់​ដែល​ដាក់​ចិញ្ចឹម​មាន​ទំហំ​ប៉ុន ចង្កឹះ ។ គាត់​ដាក់​អន្ទង់​ចំនួន​៤០​ក្បាល ក្នុង​១ ម៉ែត្រការ៉េ (​ពូជ​អន្ទង់​ប្រផេះ​) ។
ង​-​ប្រភេទ​ចំណី និង​ការ​ផ្ដល់​ចំណី
ប្រភេទ​ចំណី​ដែល​ដាក់​ឱ្យ​អន្ទង់​ស៊ី​មាន បបរ កន្ទក់ ត្រកួន ស្លឹក​ដំឡូងជ្វា បន្លែ ចុង អង្ករ ស្លឹក​ក​ន្ធំ​ថេ​ត លាយ​បញ្ចូល​គ្នា ។ ក្រៅ ពី​នេះ គាត់​ឱ្យ​ស៊ី​ដូច​ជា កំ​ពឹ​ក ត្រី​ចង្វា ខ្យង ខ្ចៅ និង​កូន​ត្រី​ល្អិត​ៗ (​ចំណី​នេះ​មិន​ទៀង ទាត់​) ។
គាត់​ផ្ដល់​ចំណី​ឱ្យ​អន្ទង់​ស៊ី​យ៉ាង​ទៀងទាត់​គឺ​១​ថ្ងៃ​ម្ដង នៅ​ពេល​ព្រលប់​សំរាប់​អន្ទង់​៤០ ក្បាល ។ បរិមាណ​ចំណី​៣​ខែ​ដំបូង​ឱ្យ​ស៊ី​២-៣ ខាំ លើស​ពី​៣​ខែ​ឡើង​ទៅ​៥​ខាំ​-១​គីឡូ
ក្រាម ។
ច​-​ការ​ថែទាំ
-​ចិញ្ចឹម​បាន​រយៈពេល​១​ខែ​ដំបូង គាត់ ចាប់​ប្ដូរ​ទឹក​ចេញ ដោយ​ប្ដូរ​រយៈពេល​២ អាទិត្យ​ម្ដង (​ប្ដូរ​ទឹក​ដែល​អណ្ដែត លើ​ភក់ ចំនួន​៣​ប៉ោត​)
-​ចិញ្ចឹម​បាន​រយៈពេល​២​ខែ​ឡើង​ទៅ ប្ដូរ ទឹក​១​អា​ទ្យិ​ម្ដង (​ម្ដង​១​ប៉ោត​)
-​ក្រោយ​ពី​ស៊ី​ចំណី​រួច វា​សំងំ​ស្ងាត់ស្ងៀម ហើយ​បង្ហើប​ក្បាល​ផុត​ពី​ភក់
-​បើ​ផ្ដល់​ចំណី​មិន​គ្រប់គ្រាន់ គាត់​សង្កេត ឃើញ​ថា អន្ទង់​ធំ​វាយ​ខាំ​អន្ទង់​តូច ដូច្នេះ​គាត់ ត្រូវ​ដាក់​ចំណី​បន្ថែម​ទៀត
-​នៅ​ពេល​ភក់​មាន​ក្លិនស្អុយ គាត់​បារ​ភក់ ផ្នែក​ខាងលើ ដូរ​ចេញ​ដោយ​លៃ​យ៉ាងណា​កុំឱ្យ មាន​ជាប់​ពង និង​កូន​អន្ទង់ ។
ឆ​-​ការ​ប្រមូល​ផល
ក្រោយ​ពី​ចិញ្ចឹម​បាន​រយៈពេល​៩​ខែ​មក គាត់​បាន​កាយ​ភក់ ចាប់​អន្ទង់​ប្រមាណ​២០ ក្បាល​មក​ថ្លឹង ។ ជា​មធ្យម​អន្ទង់​មូល​មាន ទំងន់​ពី​៣​ខាំ​ទៅ​៦​ខាំ​ក្នុង​១​ក្បាល ។ ហើយ មាន​សល់​ទាំង​អន្ទង់​ធំ និង​កូន​អន្ទង់​តូច​ជា ច្រើន​ទៀត (​មិន​បាន​ចាប់​រាប់​ព្រោះ​វា​លូន លឿន​ពេក​) នៅ​ក្នុង​ភក់ ។ នៅ​ខែធ្នូ ឆ្នាំ ២០០៦ គាត់​ចាប់​លក់ ហើយ​នៅ​សល់​កូន​តូច ទុក​ធ្វើ​ពូជ​បន្ដ​ទៀត ។ គាត់​លក់​បាន​ប្រាក់ ១០០.០០០​រៀល ក្នុង​អន្ទង់​២០​ក្បាល ។
ជ​-​ចំណាប់អារម្មណ៍​របស់​កសិករ
តាម​រយៈ​បទ​ពិសោធន៍​នេះ លោក​អ៊ំ​មាន ចំណាប់អារម្មណ៍​ថា អន្ទង់​ងាយស្រួល​ចិញ្ចឹម ព្រោះ​មិន​ចំណាយ​ដើមទុន និង​ពេលវេលា ច្រើន​ប៉ុន្មាន​ទេ ហើយ​ពូជ​អន្ទង់​ងាយ​រក និង ពង​កូន​តាម​ធម្មជាតិ ។ ម្យ៉ាងវិញទៀត នៅ លើ​ទីផ្សារ​ក៏​មាន​តំលៃ​ថ្លៃ ទៅ​ថ្ងៃ​មុខ គាត់ នឹង​ពង្រីក​ការ​ចិញ្ចឹម​អន្ទង់​ថែម​ទៀត នៅ​រដូវ ប្រាំង​ខាង​មុខ​នេះ ដើម្បី​យក​កូន​បន្ដ​ពូជ
ទៀត ។ ប៉ុន្ដែ​បញ្ហា​ដែល​គួរ​ឱ្យ​កត់សំគាល់​ក្នុង ការ​ចិញ្ចឹម​អន្ទង់​គឺ នៅ​ម៉ោង​៩​យប់​មាន​បក្សី ចាប់​អន្ទង់​ធំ ពេល​វា​អើត​ក្បាល​ផុត​ពី​ភក់ ។
ឈ​-​យោបល់​បន្ថែម​របស់​អ្នក​បច្ចេក ទេស​អង្គការ​សេ​ដាក
ដើម្បី​ចិញ្ចឹម​អន្ទង់​ឱ្យ​បាន​ល្អ អ្នក​បច្ចេក ទេស​សូម​ណែនាំ​ចំណុច​មួយ​ចំនួន​ដូច​ខាង ក្រោម ៖
-​បំបែក​អន្ទង់​តូច​ទៅ​ដាក់​ចិញ្ចឹម​កន្លែង ផ្សេង​ៗ ប្រការ​កុំឱ្យ​អន្ទង់​ធំ​ស៊ី​អន្ទង់​តូច
-​គួរ​ពង្រីក​អាង​ឱ្យ​បាន​ធំ​ទូលាយ ដើម្បី ដាក់​ជន្លេន​ចិញ្ចឹម​ជាមួយ​អន្ទង់​ក្នុង​អាង
-​គួរ​ធ្វើ​គំរប​គ្រប​ពីលើ​អាង (​ប្រើ​ព្រួល ឫស្សី​) ការពារ​ពពួក​បក្សី ពស់ ឆ្មា កណ្ដុរ ចូល​ស៊ី​អន្ទង់
-​គួរ​រក​ពូជ​អន្ទង់​ពណ៌​លឿង មក​ដាក់ ចិញ្ចឹម ពីព្រោះ​វា​ធំ​លឿន​ជាង​អន្ទង់​ពណ៌ ប្រផេះ
-​ពេល​ប្ដូរ​ទឹក និង​យក​កំ​បោ្លក​ចេញ​ត្រូវ ត្រួតពិនិត្យ​ក្រែង​មាន​ដោយ​កូន​អន្ទង់​ទៅ​ជាមួយ ៕    ​    ​    (​ដកស្រង់​ចេញពី​ទស្សនាវដ្ដី​អង្គការ ជ​ឌែ​ៅ​ជ ឆ្នាំ​ទី​៩ លេខ​៩៧ មក​រា ២០០៧)