ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស ទាំងស្រី នាំ​គ្នា​លេងល្បែង​ស៊ីសង សមត្ថ​កិច្ច​ចុះ​ឆ្មក់​ចាប់​បាន​១០​នាក់​ផ្អើល​ទាំង​យប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​អ្នក​ញៀន​ល្បែង​ប្រុស​ស្រី​ចំនួន​១០​នាក់ ដើម្បី​ណែនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​អ្នក​ញៀន​ល្បែង​ប្រុស​ស្រី​ចំនួន​១០​នាក់ ដើម្បី​ណែនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែងស៊ីសង​ចំនួន​១០​នាក់​ខាងលើ ក្នុង​នោះ​មាន​ស្រី​៣​នាក់ បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក ក៏​ត្រូវ​បាន​កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជា​មួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ឃាត់​បាន​១០​នាក់​ភ្លាម​ៗ​តែ​ម្តង ចំណែក​ជា​ច្រើន​នាក់​ទៀត​រត់​ចូល​បន្ទប់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ការ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែងស៊ីសង​ទាំង​១០​នាក់​ខាងលើ អគ្គ​រង​នគរបាល​ជាតិ បាន​ចុះ​ណែនាំ​អ្នក​ញៀន​ល្បែង​ប្រុស​ស្រី​ចំនួន​១០​នាក់​នោះ​ថា «​គាត់​មិន​ចង់​ធ្វើបាប​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​ជំងឺ​កូ​វី​ដ​នេះ​ទេ តែបើ​បងប្អូន​នៅ​តែ​មិន​គោរព និង​ប្រាសចាក​នៃ​ការ​ណែនាំ​អប់រំ​របស់​រាជរដ្ឋាភិបាល បន្ទាប់​ពី​ការ​ណែនាំ​នេះ​ទៅ សមត្ថកិច្ច​នឹង​មាន​វិធានការ ដើម្បី​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ