ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ក្តៅ​សមត្ថកិច្ច​ខណ្ឌដូនពេញ ចាប់ផ្តើម​អនុ​វត្តន៍​ផាកពិន័យ​ការ​ធ្វើ​ដំណើរ​មិន​មាន​ឯកសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិធានការ​ក្តៅ​របស់​សមត្ថកិច្ច​ខណ្ឌដូនពេញ គឺ​ចាប់ផ្តើម​អនុវត្តន៍​នៃ​ការ​ផាកពិន័យ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ឯកសារ​បញ្ជាក់​ច្បាស់ គឺ​ចាប់​ឃាត់​យក​ទាំង​ម៉ូតូ និង​អ្នកបើកបរ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១១៨ នៅ​ចំណុច​ស្តុ​ប​អង្គ​ដួង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ វិធានការ​ក្តៅ​របស់​សមត្ថកិច្ច​ខណ្ឌដូនពេញ គឺ​ចាប់ផ្តើម​អនុវត្តន៍​នៃ​ការ​ផាកពិន័យ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ឯកសារ​បញ្ជាក់​ច្បាស់ គឺ​ចាប់​ឃាត់​យក​ទាំង​ម៉ូតូ និង​អ្នកបើកបរ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១១៨ នៅ​ចំណុច​ស្តុ​ប​អង្គ​ដួង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ខណ្ឌដូនពេញ គឺ​ចាប់ផ្តើម​អនុវត្តន៍​នេះ​កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ គឺ​អនុវត្តន៍​ច្បាប់​ដែល​រាជ​រដ្ឋ​ភិ​បាល​បាន​ដាក់​បញ្ជា​អោយ​ឃាត់​រថយន្ត និង​ម៉ូតូ​ណា​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​មិន​មាន​ឯកសារ​ចេញពី​អង្គភាព និង​ត្រូវ​ឃាត់​ដកហូត​សម្ភារៈ ព្រមទាំង​ឃាត់​អ្នកបើកបរ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ផាកពិន័យ​ក្នុង​ច្បាប់​ដែល​បាន​ចែង​គឺ​២​លាន​៥​សែន ដើម្បី​អោយ​ពួក​គាត់​គោរព​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ គឺ​មាន​ន័យ​ថា មិន​អោយ​ពួក​គាត់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ដោយ​មិន​មានការ​ចាំបាច់ និង​គ្មាន​ភារកិច្ច​រយៈពេល​១៤​ថ្ងៃ ហើយ​ការ​ឃាត់​និង​ចាប់​ដកហូត​សម្ភារៈ​រថយន្ត និង​ម៉ូតូ​នេះ គឺ​មិន​ទាន់​បាន​កំណត់​ថា នឹង​ត្រូវ​ឈប់​អនុវត្តន៍​នៅ​ពេល​ណា​នោះ​ទេ លុះ​ពេល​ណា​ដែល​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្រាល​ឡើង​វិញ ចឹ​ង​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​គោរព​ច្បាប់​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រិត​កន្លង​មក ។

ជា​ចុង​ក្រោយ សមត្ថកិច្ច​ក៏​សូម​សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​អនាម័យ​ដោយ​ពាក់​ម៉ាស់ និង​លាងដៃ​នឹង​ទឹក​អាកុល ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ