ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុ​ច សា​លិ​ក ​ចេះ​និយាយ​ភាសាបរទេសបាន​​១៦​ភាសា តើ​យ៉ាងណា​ហើយ ?

3 ឆ្នាំ មុន

មហាជន​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​នូវ​ឃ្លី​ប​វី​ដេ​អូ​ដ៏​ល្បី​មួយ ​ដែល​បង្ហាញ​ពី​កុមារ ធុ​ច សា​លិ​ក ដែល​ត្រូវ​បាន​ថត​ដោយ​ជន​បរទេស​មួយ​រូប ដែល​បាន​បង្ហាញ​ពី​ការ​និយាយ​បាន​ច្រើន​ភាសា​ពី​កុមារ​រូប​នេះ ​។ វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ទាំង​នៅ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក…

មហាជន​ប្រហែលជា​នៅ​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​នូវ​ឃ្លី​ប​វី​ដេ​អូ​ដ៏​ល្បី​មួយ ​ដែល​បង្ហាញ​ពី​កុមារ ធុ​ច សា​លិ​ក ដែល​ត្រូវ​បាន​ថត​ដោយ​ជន​បរទេស​មួយ​រូប ដែល​បាន​បង្ហាញ​ពី​ការ​និយាយ​បាន​ច្រើន​ភាសា​ពី​កុមារ​រូប​នេះ ​។

វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ទាំង​នៅ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ក្នុង​ពេល​ដែលសា​លិ​កជា​កុមារ​កម្ពុជា​ដ៏​អស្ចារ្យ​មួយ​ដែល​គាត់​អាច​និយាយ​បាន​រហូត​ដល់​១៦​ភាសា ។ ភាព​ល្បីល្បាញ​នេះ​ បាន​ធ្វើ​អោយ​ជីវិត​ក្មេង​ប្រុស​ដ៏​កំសត់​មួយ​នេះ​ពី​ការ​លក់​វត្ថុ​អនុស្សា​វរិ​យ៍​នៅ​តំបន់​អង្គរ បាន​ចាប់ផ្តើម​ឃើញ​ពន្លឺ​អនាគត​ដ៏​ត្រ​ចេះ​ត្រង់​មួយ ក្នុង​ពេល​ដែលសា​លិ​ក ត្រូវ​បាន​សប្បុរស​មួយ​ចំនួន​មានការ​អ​ណិ​ត​អាសូរ ហើយ​បាន​ជួយ​ទំនុកបម្រុង​លើ​រូបគេ​អោយ​បាន​សិក្សា​នៅ​សាលា​មួយ​ល្អ អោយ​សម​ស្រប​ទៅ​នឹង​ចំណេះដឹង​របស់​គេ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ សា​លិ​ក ក៏​បាន​មានឱកាស​ចេញ​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ការ​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​នេះ សា​លិ​ក ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​ចិន​ជា​ច្រើន​ផង តាម​រយះ​ការ​បង្ហាញ​សមត្ថភាព ជា​ពិសេស​ការ​និយាយ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ លើ​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​ចិន​។ ​យ៉ាងណា​រហូត​មក​ទល់​នា​ពេល​នេះ តើ​ខ្សែជីវិត​ក្មេង​ប្រុស​ដ៏​ឆ្នើម​រូប​នេះ​ទៅ​ជា​យ៉ាងណា​ហើយ ស្រប​ពេល​មួយ​រយះ​ចុង​ក្រោយ​នេះ ​គេ​ហាក់​មិនសូវ​បាន​ឃើញ​មាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​ពី​ក្មេង​នេះ​ឡើយ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ ​តារា​សម្តែង​លោក អុ​ឹ​ម ជីវ៉ា ដែល​បានដឹង​រឿងរ៉ាវ​មួយ​ចំនួន​របស់​ក្មេង​ប្រុស សា​លិ​ក នេះ​បាន​បញ្ជាក់​ថា ជីវិត សា​លិ​ក ពេល​នេះ​គឺ​ទទួល​បាន​ជោគជ័យ​ហើយ សា​លិ​ក​គាត់​គឺ​ស្ថិត នៅ​ក្រោម​ការ​គ្រប់គ្រង របស់​លោក​ឧកញ៉ា ឃិ​ត ឈឿ​ន អគ្គនាយក​ក្រុម KC ! ។ លោក​បន្ថែម​ថា សា​ឡិ ​ត្រូវ​បាន​លោក​ឧកញ៉ា ឃិ​ត ឈឿ​ន បញ្ជូន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​មួយ​រយៈ ហើយ​ក៏​ល្បី​ល្បាយ​នៅ​ប្រទេស​ចិន​ផង​ដែរ ដោយ​ស្ថា​យ​នី៍​ទូរទស្សន៍​ចិន​ធំ អញ្ជើញ​សា​លិ​ក ឡើង​លើ​វេទិការ​ផ្សាយ​បន្ត​ផ្ទាល់​ជា​ច្រើន​របស់​ទូរទស្សន៍​ចិន ! តែ​ពេល​នេះ​ បាន​ត្រឡប់​មក​ខ្មែរ​វិញ​ហើយ​។

បើ​តាម​លោក អុ​ឹ​ម ជីវ៉ា បច្ចុប្បន្ន សា​លិ​ក​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ប្រាក់​ចំណូល​គួរសម ហើយ ក្រៅពី​ការងារ​គាត់​ក៏​រក​ចំណូល​ល​បាន ពី​សម្តែង និង​ថត​ជា​វី​ដេ​អូ ផ្សេង​ៗ​ផ្សាយ​តាម​យូ​ធូប និង Facebook ! ច្រើន​គួរ​សម​ដែរ ៕ ដោយ៖ សុខ វាសនា​

អត្ថបទសរសេរ ដោយ