ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​អាយុ​ធ្វើ​ឱ្យ​បវរកញ្ញា​ចក្រវាល​បង់​ក្លា​ដែ​សអា​ចនឹង​ដក​ឈ្មោះ​ប្រឡង​លើ​ឆាក​អន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កម្មវិធី​ចក្រវាល​លំដាប់​ពិភពលោក បាន​ខិត​ជិត​មក​ដល់​ហើយ នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ នេះ​ជា​កម្ម​វិធី​លំដាប់​លេខ​១ របស់​ពិភពលោក ក្នុង​ចំណោម​ការ​ប្រកួត​ជ្រើសរើស​សម្រស់​ស្រី​ស្អាត​សំខាន់​។ សម្រាប់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កម្មវិធី​ចក្រវាល​លំដាប់​ពិភពលោក បាន​ខិត​ជិត​មក​ដល់​ហើយ នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។ នេះ​ជា​កម្ម​វិធី​លំដាប់​លេខ​១ របស់​ពិភពលោក ក្នុង​ចំណោម​ការ​ប្រកួត​ជ្រើសរើស​សម្រស់​ស្រី​ស្អាត​សំខាន់​។ សម្រាប់​កម្ពុជា ក៏​មាន​មោទនភាព​ណាស់​ដែរ ដោយ​បេក្ខភាព បញ្ជូន​ទៅ​ប្រកួត​ជានា​រី​វ័យ​ឆា្ល​ត ប្រកបដោយ​ធនធាន​នោះ​បវរកញ្ញា​រ៉េ​ត សារី​តា ដ៏​វ័យឆ្លាត​។

នាង Tangia Zaman Methila ដែល​ជា​បវរកញ្ញា​ចក្រវាល​បង់​ក្លា​ដែ​ស Miss Universe Bangladesh ឆ្នាំ​២០២០-២០២១ ត្រូវ​បាន​គេ​ទម្លាយ​ថា ត្រៀម​ដក​ឈ្មោះ​ចេញពី​បេក្ខភាព​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe ក្រោយ​ពេល​ដឹង​ថា នាង​មាន​អាយុ​លើស​ពី​ការ​កំណត់​នៃ​ការ​ប្រកួត​ទៅ​ហើយ​។ ដូចនេះ​ខាង​ស្ថាប័ន Miss Universe Bangladesh នឹង​ត្រៀម​រក​បេក្ខភាព​ថ្មី​តំណាង​អោយ​ប្រទេស​ខ្លួន ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe លើក​ទី​៦៩ នេះ​។

គួរ​បញ្ជាក់​ថា បេក្ខភាព​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe ត្រូវ​បាន​កំណត់​ចាប់ពី​អាយុ​២៩​ឆ្នាំ​ចុះ ប៉ុន្តែ​នាង Tangia Zaman Methila ដែល​ជា​បវរកញ្ញា​ចក្រវាល​បង់​ក្លា​ដែ​ស មាន​អាយុ​៣០​ឆ្នាំទៅ​ហើយ​ដែល​លើស​ពី​ការ​កំណត់​នៃ​ការ​ប្រកួត ។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នា​ពាក់កណ្តាល ខែឧសភា ឆ្នាំ​២០២១ ។ នារី​កំពូល​សម្រស់​ប្រមាណ​ជាង​៧០​ប្រទេស មក​ពី​ទ្វីប​ផ្សេង​គ្នា នឹង​មក​តតាំង​សមត្ថភាព​ប្រ​ជែក​លើក​មកុដ​។

ការ​ប្រឡង​ដ៏​ទាក់ទាញ​នេះ ត្រូវ​គេ​ទម្លាយ​ទៀត​ថា ពិធីករ​ប្រុស បាន​ក្តាប់​កម្មវិធី​ផ្ទាល់​ដោយ​តារា​ល្បី លោក Mario Lopez ដែល​ពិធីករ​រូប​នេះ​ចូល​វ័យ​៤៧​ឆ្នាំ និង​ធ្លាប់​កាន់​កម្មវិធី​នេះ​ម្តង​ឆ្នាំ​២០០៧ ដោយ​កាលនោះ​ម្ចាស់​មកុដ បាន​ទៅ​លើ​រាជ​នី​សម្រស់​មក​ពី​ប្រទេស​ជប៉ុន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ