ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ២នាក់ ល្មើសបំរាមគោចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានដឹកនាំកម្លាំងចំរុះ ចុះល្បាត ក្នុងមូលដ្ឋាន ក្នុងភូមិសាស្ត្របិទ​ខ្ទប់រាជធានីភ្នំពេញ ដែល​បាន​ហាមមិនឲ្យមានមនុស្សដើរចេញពីក្នុងផ្ទះ និងតាមតំបន់នានា ពិសេសនៅពេលយប់ បានឃាត់ខ្លួនបុរស…

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានដឹកនាំកម្លាំងចំរុះ ចុះល្បាត ក្នុងមូលដ្ឋាន ក្នុងភូមិសាស្ត្របិទ​ខ្ទប់រាជធានីភ្នំពេញ ដែល​បាន​ហាមមិនឲ្យមានមនុស្សដើរចេញពីក្នុងផ្ទះ និងតាមតំបន់នានា ពិសេសនៅពេលយប់ បានឃាត់ខ្លួនបុរស ២នាក់ និងម៉ូតូ ២គ្រឿង ដែលល្មើសនឹងបំរាមគោចរយកទៅរក្សាទុក​ផងដែរ។ ប្រតិបត្តិការនេះ បានធ្វើ​ឡើងវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់ ក្នុងខណ្ឌចំការមន។ 

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានអោយដឹងថា ដោយសារតែមានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ​១៩ ដែលកំពុងឆ្លងធ្ងន់ធ្ងរ នៅទីក្រុងភ្នំពេញ គឺហាមឃាត់មិនអោយបងប្អូនប្រជាពលរដ្ឋ ចេញពីលំនៅឋាន ដោយមិនមានករណីចាំបាច់

ដូច្នេះហើយ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌចំការមន បាន​បន្ត​ចាប់ផ្ដើម​ប្រើ​វិធានការ​ក្តៅ​តែម្តង ចំពោះ​អ្នក​មិន​គោរព តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​តំបន់​បិទ​ខ្ទប់​។ នៅក្នុង​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច បានដាក់​គោលដៅ​បិទ​ខ្ទប់ និង​កម្លាំង​សមត្ថកិច្ច​មួយចំនួនទៀត បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ឃាត់​ម៉ូតូ ២​គ្រឿង និង​មនុស្ស ២​នាក់ ដែល​ល្មើ​សនឹង​បំរាម​គោចរ នាំយកទៅ​សាកសួរ នៅ​សាលាខណ្ឌ​ចំការមន​ផងដែរ​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ ទី​១ ឈាន ម៉េង​ទិ​ត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ ជាងឈើ ស្នាក់​នៅផ្ទះ​លេខ ១៧១ ផ្លូវ​៣៧១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើត ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម និង​ទី​២ មានឈ្មោះ សេង ចិ​ត្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ ១៥៣ ផ្លូវ​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។

​ចំពោះ​អ្នក​ដែល​ល្មើ​សនឹង​បំរាម​គោចរ​ទាំង ២ នាក់ ត្រូវ​សមត្ថកិច្ច​ដកហូត​ម៉ូតូ យកទៅ​រក្សាទុក​នៅ​សាលាខណ្ឌ​ចំការមន​។ ចំណែក​មនុស្ស​អោយទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅផ្ទះ​រៀងៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ