ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​បដិសេធ​លើ​ប្រធានបទ​«​ហេតុ​អ្វី​នៅ​តែ​នាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ​ និង​នេសាទ​ នៅ​ថ្ងៃ​ទី​២១ ​មេ​សា​នេះ បាន​បដិសេធ​លើ​ប្រធានបទ​«​ហេតុ​អ្វី​នៅ​តែ​នាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​» បន្ទាប់​ពី​លោក​សោម ឆា​យ៉ា​ បាន​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​២០​មេ​សា ហើយ​ឆ្លើយ​តប​លើ​ប្រធានបទ​នេះ​មក​វិញ​នៅ​៦​ចំណុច​។…

រាជធានី​ភ្នំពេញ​៖ យោង​តាម​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ​ និង​នេសាទ​ នៅ​ថ្ងៃ​ទី​២១ ​មេ​សា​នេះ បាន​បដិសេធ​លើ​ប្រធានបទ​«​ហេតុ​អ្វី​នៅ​តែ​នាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​» បន្ទាប់​ពី​លោក​សោម ឆា​យ៉ា​ បាន​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​២០​មេ​សា ហើយ​ឆ្លើយ​តប​លើ​ប្រធានបទ​នេះ​មក​វិញ​នៅ​៦​ចំណុច​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ សូម​បដិសេធ​ទាំងស្រុង​នូវ​ទស្សនៈ រវើរវាយ​របស់​លោក សោម ឆា​យ៉ា និង​សូម​ធ្វើការ​បកស្រាយ​បំភ្លឺ​នូវ​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ​។​១)- តម្រូវការ​បន្លែ​ក្នុងស្រុក​ប្រចាំឆ្នាំ​មាន​ប្រមាណ​១​លាន​តោន ប៉ុន្តែ​ការ​ផលិត​និង​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ប្រមាណ​០,៧៥​លាន​តោន ។ ​ដូច្នេះ​យើង​អាច​ផ្គត់​បាន​ប្រហែល​៧៥% ជា​មធ្យម (​អាច​ប្រែប្រួល​តាម​រដូវ ពោល​គឺ​នៅ​រដូវប្រាំង ក្រោម​៧០% និង​រដូវរំហើយ​៨០%)​។​

កម្ពុជា មិនមែន​នាំ​ចូល​បន្លែ​គ្រប់​នោះ​ទេ ពោល​គឺ​នាំ​ចូល​ប្រភេទ​បន្លែ​តំបន់​ត្រជាក់​មួយ​ចំនួន ដែល​ពិបាក​ដំនៅ​កម្ពុជា និង​នៅ​រដូវវស្សា​ដែល​មិន​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ផលិតកម្ម​។​២)-​បច្ចុប្បន្ន​នេះ មិនមែន​ខ្វះ ផលិតផល​បន្លែ​ក្នុងស្រុក​នោះ​ទេ ផ្ទូ​យ​ទៅ​វិញ​កសិករ​ដាំ​បន្លែ​និង​បណ្តុំ​កសិករ​ជា​ច្រើន​កំពុង​ប្រមូល​ផល​បន្លែ ប៉ុន្តែ​លំបាក​ដឹក​ជញ្ជូន​មក​លក់​នៅ​ភ្នំពេញ​បាន​ដោយសារ​វិធានការ​ការ​បិទ​ខ្ទប់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។​

ជាក់ស្តែង​តំណាង​បណ្តុំ​កសិក​នៅ​ស្រុក​ស្អាត​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា​នៅ​ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ កសិករ​ពិបាក​លក់​បន្លែ​ដោយសារ​ចំនួន​អ្នក​ប្រមូល​ទិញ​បន្លែ​ថយ​ចុះ ។​ នៅ​ផ្សារ​អ៊ី​អន ផ្សារ​ភូមិ​កសិកម្ម​ធម្មជាតិ និង​ហាង​ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ​លក់​បន្លែ​សុវត្ថិភាព​គ្មាន​ជាតិ​គីមី ខ្លះ​ទៀត​ក៏​ពុំ​មាន​បន្លែ​លក់​គ្រប់គ្រាន់​ដែរ ដោយសារ​មានការ​បិទផ្លូវ ពិបាក​ដឹក​យក​មក​ភ្នំពេញ​ជា​ពិសេស​ក្រុម​កសិករ​នៅ​ខេត្តមណ្ឌលគិរី​និង​ខេត្តកណ្តាល​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផ្សារ​ទាំងនេះ​។ ៣)- ជា​ការ​អនុវត្ត​កន្លង​មក ក្រសួង​បាន​ខិតខំ​ចងក្រង​សហគមន៍​កសិកម្ម ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​បច្ចេកទេស ឥណទាន និង​ភ្ជាប់​ទីផ្សារ​លក់​ផលិតផល​តាម​រយៈ​ការ​ធ្វើ​ផលិតកម្ម កសិកម្ម​តាម​កិច្ចសន្យា​។​មក​ទល់​ពេល​នេះ យើង​បាន​បង្កើត​សហគមន៍​កសិកម្ម​សរុប ១២០០​សហគមន៍ ដោយ​មាន​ម្ចាស់​ភាគហ៊ុន​ចំនួន​១៤៤ ៣០៦​នាក់ និង​ប្រាក់​ភាគហ៊ុន​ចំនួន​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក និង​ដើមទុន​សរុប​ប្រមាណ​២៤,៨​លាន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​បាន​ចុះ​កិច្ចសន្យា​ផលិតកម្ម កសិកម្ម​ចំនួន​១៦៥ សហគមន៍​។​

លើស​ពី​នេះ​ទៀត យើង​បាន​បង្កើត​បណ្តុំ​អាជីវកម្ម​នៃ​អ្នក​ផលិត អ្នក​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​អ្នក​ប្រមូល​ទិញ​ផលិតផល​កសិកម្ម ចំ​នួ ១៩២០ បណ្តុំ​អាជីវកម្ម ដែល​មាន​សមាជិក​សរុប​៦១.៧៣៥​គ្រួសារ ប៉ុន្តែ​បញ្ហា​ទីផ្សារ​លក់​ផលិតផល​កសិកម្ម នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កសិករ និង​សហគមន៍​កសិកម្ម ។​៤)- ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម ក្រសួង បាន​ខិតខំ​ជំរុញ​ការ​ចរចារ​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​មុខ​ដំណាំ​សំខាន់​ៗ ដើម្បី​បើក​ទីផ្សារ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​បំណង​នាំ​ចូល​កសិផល​កម្ពុជា ដែល​យើង​សម្រេច​បាន ជោគជ័យ​ជា​ច្រើន​រួច​មក​ហើយ ។​

ជាក់ស្តែង​នៅ​ឆ្នាំ​២០២០ យើង​អាច​ផលិត​នូវ​ផលិតផល​កសិកម្ម បាន​ជាង​២០​លាន​តោន ហើយ​នាំ​ចេញ​កសិផល​សរុប​បាន​ជាង​១៣​លាន​តោន ដោយ​ទទួល​បាន​ចំណូល​ពី​ការ​នាំ​ចេញ​បាន​ជាង​៣.៤៣៣​លាន​ដុល្លារ​អា​មេ​រិ​ក​។​៥)- យើង​បាន បណ្តុំ​បណ្តាល​និង​ផ្សព្វផ្សាយ​បច្ចេកទេស​ទំនើប​ដល់​កសិករ​រាប់​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ ជាក់ស្តែង​អគ្គនាយកដ្ឋាន​កសិកម្ម បាន​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស ម្ចាស់​កសិដ្ឋាន កសិករ​គំរូ ប្រជា​កសិករ និង​សមាជិក​សហគមន៍​កសិកម្ម ចំនួន​៣២ ៤៦០​នាក់ និង​គម្រោង​នានា​របស់​ក្រសួង បាន​បណ្តុះបណ្តាល​កសិករ​ក្នុង​ខេត្ត​គោលដៅ​របស់​គម្រោង​រាប់​ម៉ឺន​គ្រួសារ​។​និង​៦)- ក្រសួងកសិកម្ម បន្ត​ជំរុញ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ពិសេស​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​រួម​នៃ​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​កសិកម្ម នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ