ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​មែន! បិទ​ខ្ទប់​ចរាចរ​ណ៍ហើយ ហ៊ាន​ចេញ​ធ្វើ​សកម្ម​ភាព​​លើ​កម្មករ​ស៊ី​ន​ទ្រី​​ រួចជិះ​បុក​បា​រ៉ា​ស់រ​បួស​សមត្ថ​កិច្ច​​២​នាក់ទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​គោលដៅ​បិទ​ខ្ទប់​ឃាត់ខ្លួន​បាន​ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ជា​កម្មករ​ស៊ិ​ន​ទ្រី​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន រួច​ទៅ​បុក​បា​រ៉ា​ស់​គោលដៅ​បិទ​ខ្ទប់​បណ្តាល​អោយ​នគរបាល​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់​។ ហេតុការណ៍ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ១និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ត្រង់​ចំណុច​គោលដៅ​បិទ​ខ្ទប់​ក្បែរ​ស្តុ​ប​វត្ត​នាគ​វន្ត…

រាជធានី​ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​គោលដៅ​បិទ​ខ្ទប់​ឃាត់ខ្លួន​បាន​ បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ជា​កម្មករ​ស៊ិ​ន​ទ្រី​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន រួច​ទៅ​បុក​បា​រ៉ា​ស់​គោលដៅ​បិទ​ខ្ទប់​បណ្តាល​អោយ​នគរបាល​របួសធ្ងន់​ស្រាល​ចំនួន​២​នាក់​។

ហេតុការណ៍ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ១និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ត្រង់​ចំណុច​គោលដៅ​បិទ​ខ្ទប់​ក្បែរ​ស្តុ​ប​វត្ត​នាគ​វន្ត តាម​បណ្តោយ​មហាវិថី សហព័ន្ធ​រុ​ស្សី ក្នុង​សង្កាត់​ផ្សា​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង២នាក់ខាងលើ​​នោះពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវ​នគរបាល​ឃាត់ខ្លួនបញ្ជូនទៅ​កាន់​អធិការដ្ឋាន ខណ្ឌទួលគោកភ្លាម​ៗ​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក wave ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1G-5157 បាន​ធ្វើ​សកម្មភាព​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ពី​ស្ត្រី​ម្នាក់មិនស្គាល់ឈ្មោះនោះទេ ជា​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដែល​កំពុងនិយាយ​ទូរស័ព្ទ​នៅ​ពេល​បំពេញការងារ​នៅ​​ក្រោម​ស្ពាន​អាកាស ៧ ​មក​រា ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​បន្ត​​ថា បន្ទាប់​ពី​ឆក់​បាន​សម្រេចហើយ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដើម្បី​គេចខ្លួន លុះ​នៅ​ពេល​ធ្វើ​ដំណើរមក​ដល់​គោលដៅ​បិទ​ខ្ទប់ អនុវត្ត​បម្រាម​គោចរ ត្រង់​ចំណុច​ស្តុ​ប​វត្ត​នាគ​វ័​ន្ត សមត្ថកិច្ច​ស្ទាក់​ឃាត់​ដែរ ​ប៉ុន្តែ​ជនសង្ស័យព្យាយាម​បើក​បំ​បុក​បា​រ៉ា​ស់​​នៅ​នឹង​មុខ​សមត្ថកិច្ច​​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​កម្លាំង​នគរបាល​២​នាក់ បាន​រង​របួសធ្ងន់ស្រាល​ ហើយ​ជនសង្ស័យ​ក៍បាន​ដួល​ម៉ូតូ​ និង​ត្រូវ​​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង ។

​ភ្លាម​ៗនោះ​ នគរបាល​ដែល​រង​របួស ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ​ដោយឡែក ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​​បញ្ជូន​​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សា​ដេប៉ូ​ទី​៣ រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ចំណែក​ទូរស័ព្ទ​ដែល​ដកហូត​ពីជនសង្ស័យ ត្រូវបានសមត្ថកិច្ច​​ប្រគល់​ទៅឱ្យ​​ម្ចាស់​​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ