ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូមប្រយ័ត្ន ! ចំពោះអ្នកដែលដេកចុច​​​ទូរស័ព្ទ​លេងពេល​កំពុង​​សាក​ថ្ម ​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១ មាន​ករណី​យុវជន​ម្នាក់​ស្លា.ប់​​នៅ​ភូមិ​ថ្មី ឃុំ​រនាម ស្រុក…

ខេត្តតាកែវ ៖ សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២១ មាន​ករណី​យុវជន​ម្នាក់​ស្លា.ប់​​នៅ​ភូមិ​ថ្មី ឃុំ​រនាម ស្រុក ទ្រាំង ខេត្តតាកែវ ដោយសារ​ចរន្តអគ្គិសនី​ឆក់ ខណៈ​កំពុង​ដេក​សាក​ថ្ម​ហើយចុច​​ទូរស័ព្ទលេង ។

ជន​រង​គ្រោះ​ខាងលើ ឈ្មោះ អៀង ចាន់​នាង ភេទ​ប្រុស អាយុ​១៨ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាង​នេះ ។ តាម​សាក្សី​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ឲ្យ​ថា នៅ​វេលា​ម៉ោង​​កើតហេតុ ជន​រង​គ្រោះ​បាន​​លេង​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម ស្រាប់តែ​ត្រូវ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ឆក់​ស្លាប់​តែ​ម្តង ។ ភ្លាមនោះ សាច់ញាតិ នឹង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ជួយ​សង្គ្រោះ ដោយ​វិធី​យក​មនុស្ស​កប់​ដីខ្សាច់ ប៉ុន្តែ​សង្គ្រោះ​មិន​បាន​ព្រោះ​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ និង​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ និង​ក្រុម​គ្រូពេទ្យ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​សន្និដ្ឋាន​ថា សាកសព​ពិតជា​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ពិតប្រាកដ​មែន ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ