ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជានរណា? ដាក់ថ្នាំបំពុលសត្វ​គោងាប់អស់​​៧​​ក្បាល​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ​​កំពុង​បន្ត​ការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​​​ដែល​លួច​ប្រព្រឹត្តិ​ធ្វើ​សកម្មភាព​ដាក់​សារជាតិ​បំពុល​សម្លាប់សត្វ​គោ​របស់​អ្នក​ភូមិអស់​ចំនួន​០៧​ក្បាល ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ ២០២១…

ខេត្ត​ក្រចេះ ៖ នគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹង​ថា ​​កំពុង​បន្ត​ការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​​​ដែល​លួច​ប្រព្រឹត្តិ​ធ្វើ​សកម្មភាព​ដាក់​សារជាតិ​បំពុល​សម្លាប់សត្វ​គោ​របស់​អ្នក​ភូមិអស់​ចំនួន​០៧​ក្បាល ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ ២០២១ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​វឌ្ឍនៈ​បាន​ទទួល​ព័ត៌មាន​តាម​ទូរ​សព្ទ័​ពី​ប្រជាពលរដ្ឋ ឈ្មោះ យិ​ន កាន រាយការណ៍​ថា មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណបាន​លួច​យកជី​ឈាង​លាវ មក​ដាក់​បំពុល​សត្វ​គោ​របស់​ពួក​គាត់​ដែល​ចង់​នៅ​ហ្នឹង​ស្នឹង​ខាងក្រោយ​ភូមិ​មាន​ចំងាយ​ពី​ផ្ទះ​ប្រហែល​២៥០​ម៉ែត្រ បាន​ងាប់​អស់​ចំនួន​០៧​ក្បាល​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ៗ កំលាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​វ​ឌ្ឍ​នះ ចុះ​ទៅ​ដល់​កន្លែង​កេ​ី​ត​ហេតុ​បាន​ពិនិត្យ​ឃេ​ី​ញ​ថា​សត្វ​គោ​ដែល​ងាប់​ទាំង​អស់នេះ ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ដាក់ ជី​ឈាង​លាវ​នៅ​តាម​ស្នឹង​នីមួយ​ៗ បណ្តាល​ឲ្យ​បំពុល​ងាប់​សត្វ​គោ​សរុប​ចំនួន​០៧​ក្បាល​ពិតប្រាកដ​មែន​។ដោយ​ជនសង្ស័យ​បាន​បន្សល់​ទុក​នូវ ជី​ឈាង​លាវ ដាក់​ពង្រាយ​នៅ​សល់​លើ​ដី​ជិត​កន្លែង​កេ​ី​ត​ហេតុ​។

មន្ត្រី​នគរបាល​បញ្ជាក់​ថា​៖ ម្ចាស់​គោ​រង​គ្រោះ​រួម​មាន​:១.​ឈ្មោះ យិ​ន កាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​នៅ​ភូមិ​ព្រែក​គ្រៀង ០១​ក្បាល​, ២.​ឈ្មោះ ថន បឿន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ចំនួន​០១​ក្បាល​, ៣.​ឈ្មោះ ថន យាន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ចំនួន​០១​ក្បាល , ៤.​ឈ្មោះ ម៉ៅ ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ ចំនួន ០១​ក្បាល​,៥.​ឈ្មោះ វ៉ា​ន់ គ​ន្ធា ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ ចំនួន​០២​ក្បាល​,៦.​ឈ្មោះ ឈុ​ន ប៊ុ​ន​ឈឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ចំនួន ០១​ក្បាល ទាំងអស់​គ្នា​រស់នៅ​ភូមិ​ព្រែក​គ្រៀង ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​ ។ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពង់​ធ្វេ​ី​ការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​អ្នក​ដែល​ប្រព្រឹត្ត​អំពេ​ី​ល្មេ​ី​ស ដេ​ី​ម្បី​កសាង​សំនុំរឿង​និង​ចាត់​វិធា​ការ​តាម​ផ្លូវច្បាប់​។ ដោយ ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ