ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកណ្តាល​ប្រកាស​ឱ្យ​សមត្ថកិច្ច​ប្រើ​ធម៌​ក្តៅ​ចំពោះ​ពលរដ្ឋ​ផ្គើន​វិធានការ​រដ្ឋបាល

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​បាន​ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច​ប្រើ​ធម៌​ក្តៅ​ដោយ​កុំ​ខ្លាច​ពលរដ្ឋ​ខឹង បើ​ខ្លាច​ពលរដ្ឋ​ខឹង​ដូច​ទុក​អោយ​ពួក​គាត់​ស្លាប់​អ៊ីចឹង ។ បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​អភិបាល​ខេត្តកណ្តាល នា​ពេល​នេះ…

ខេត្តកណ្តាល ៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​បាន​ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​បំផុត​ឱ្យ​សមត្ថកិច្ច​ប្រើ​ធម៌​ក្តៅ​ដោយ​កុំ​ខ្លាច​ពលរដ្ឋ​ខឹង បើ​ខ្លាច​ពលរដ្ឋ​ខឹង​ដូច​ទុក​អោយ​ពួក​គាត់​ស្លាប់​អ៊ីចឹង ។ បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​អភិបាល​ខេត្តកណ្តាល នា​ពេល​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ធ្វើ​ឡើង​នៅ​វេទិកា​មាត់ទន្លេ ក្រុង​តា​ខ្មៅ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​រដ្ឋបាល​ខេត្តកណ្តាល ។

លោក​អភិបាល​ខេត្តកណ្តាល បាន​បញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ថា អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​អនុវត្ត​យកចិត្តទុកដាក់​ជាទី​បំផុត និង​ប្រើ​ធម៌​ក្តៅ​ជាមួយ​ពលរដ្ឋ​ណា​ដែល​បំពាន និង​ផ្គើន​នឹង​វិធានការ​រដ្ឋបាល កុំ​ខ្លាច​ពលរដ្ឋ​ខឹង បើ​ខ្លាច​ពលរដ្ឋ​ខឹង ដូច​ទុក​អោយ​ពួក​គាត់​ស្លាប់​អ៊ីចឹង ។

លោក​អភិបាល​ខេត្តកណ្តាល​បន្ត​ទៀត​ថា លោក​មើលឃើញ​ជាក់ស្តែង នៅ​ក្រុង​តា​ខ្មៅ​យើង​នៅ​តែ​មានការ​បើក​អោយ​ពលរដ្ឋ​ជិះ​ម៉ូតូ ដើរ​ឆ្វេ​ច​ឆ្វាច សប្បាយ​ជា​ធម្មតា តាម​ដងផ្លូវ ដូច​មិន​ខ្លាច​ជំងឺ​កូ​វី​ដ​១៩ ទាល់តែ​សោះ ។ លោក​សង្កត់ធ្ងន់​ថា «​បើ​នៅ​តែ​សកម្មភាព​ដដែល​នោះ​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​មិនបាច់​នៅ​ធ្វើ​ទៀត​ទេ​ចុះ​ចេញពី​តំណែង​ទៅ​»​។

មិនតែប៉ុណ្ណោះ លោក​អភិបាល​ខេត្តកណ្តាល បានអោយ​អាជ្ញាធរ​សង្កាត់ សហការ​ជាមួយ​មេ​ភូមិ មេឃុំ និង​ប្រជា​ការពារ ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ម៉ត់ចត់​ជាទី​បំផុត មិន​អោយ​ពលរដ្ឋ​ខ្លូ​ន​ចេញពី​ក្រៅ​ផ្ទះ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នោះ​ទេ ក្នុង​ស្ថានភាព​ដែល​ក្រុង​តា​ខ្មៅ កំពុង​មានការ​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ​ដោយ​អាជ្ញាធរ​ត្រូវ​តែ​កំណត់​តំបន់​ខ្លួនឯង អាច​ចាត់ទុកជា​តំបន់​ក្រហម​ដែរ ឬ ទេ បើសិនជា​នៅ​តែ​មានការ​ឆ្លង​នៅ​ជំងឺ កូ​វី​ដ​១៩ ។

បើ​តាម​របាយការណ៍​ដែល​លោក​ទទួល​បាន គឺ​អ្នក​ឆ្លង​គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២៤៖០០ រួម​មាន ៖ ១- សង្កាត់​តា​ខ្មៅ ចំនួន​៥៥ នាក់ , ២- សង្កាត់​កំពង់​សំណាញ់ ចំនួន​១៩ នាក់ , ៣- សង្កាត់​ដើម​មៀន ចំនួន​១៧ នាក់ , ៤- សង្កាត់​រការ​ខ្ពស់​ចំនួន​១០​នាក់ , ៥- សង្កាត់​ស្វាយ​រលំ ចំនួន​១៣ នាក់ , ៦- សង្កាត់​សិ​ត្បូ ចំនួន​១០​នាក់ , ៧- សង្កាត់​ព្រែក​ហូរ ចំនួន​៣ នាក់ , ៨- សង្កាត់​កោះអន្លង់ចិន ចំនួន​២​នាក់ , ៩- សង្កាត់​ព្រែក​ឬ​ស្សី​ចំនួន​៥​នាក់ និង​១០- សង្កាត់​តា​ក្តុល ចំនួន​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ