ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​រស់នៅ​បាន​សុខ លុះត្រាតែ​មនុស្ស​គ្រប់​គ្នា​កុំ​ប្រព្រឹត្ត​ខុស

2 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឲ្យ​យើង​ចេះ​អប់រំ​កាយវាចា​ចិត្ត​ដើម្បី​រស់នៅ​ក្នុង​សង្គម​គ្រួសារ​ក្តី សង្គម​ជាតិ​ក្តី​បាន​ទទួល​នូវ​សិរី​សួស្តី សុភមង្គល​សុខ​ចម្រើន​យូរអង្វែង ។ នៅ​ក្នុង​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​មុខ​រាល់​ថ្ងៃនេះ ព្រះ​អង្គ​ទ្រង់​សម្តែង​ឱ្យ​យើង​ចេះ​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ​ដោយ​វៀរចាក​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់ កុំ​បង្ក​សភាព​វឹកវរ ចលាចល គ្មាន​សណ្តាប់ធ្នាប់​ក្នុង​សង្គម…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឲ្យ​យើង​ចេះ​អប់រំ​កាយវាចា​ចិត្ត​ដើម្បី​រស់នៅ​ក្នុង​សង្គម​គ្រួសារ​ក្តី សង្គម​ជាតិ​ក្តី​បាន​ទទួល​នូវ​សិរី​សួស្តី សុភមង្គល​សុខ​ចម្រើន​យូរអង្វែង ។

នៅ​ក្នុង​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​មុខ​រាល់​ថ្ងៃនេះ ព្រះ​អង្គ​ទ្រង់​សម្តែង​ឱ្យ​យើង​ចេះ​អប់រំ​ចិត្ត​ឱ្យ​បាន​ល្អ​ដោយ​វៀរចាក​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់ កុំ​បង្ក​សភាព​វឹកវរ ចលាចល គ្មាន​សណ្តាប់ធ្នាប់​ក្នុង​សង្គម និង​ត្រូវ​ចេះ​ស្តាប់បង្គាប់​អ្នក​ដទៃ​​ដែល​គេ​មាន​នាទី​សំខាន់​ក្នុង​សង្គម នោះ​ជីវិត​អ្នក​នឹង​រស់នៅ​បាន​សុខសាន្ត​ហើយ ។ ប៉ុន្តែ​មនុស្ស​ពួក​ខ្លះ​មិន​ចង់បាន​សភាព​ដូច្នោះ​ទេ ពួក​គេ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​វិន័យ​គ្រួសារ​ក៏​ដូច​ជា​បំពាន​ទៅ​នឹង​បម្រាម​ផ្សេង​ៗ​នៃ​សង្គម​ជាតិ ដើ​ម្បី​​សម្រេច​នូវ​គោលបំណង​របស់​ខ្លួន នេះ​ហើយ​ជា​កំហុសឆ្គង ជា​ការ​ប្រមាទ ដែល​លោក​ហៅ​ថា អំពើ​បាប ។

តើ​បាប មាន​ន័យ​ដូច​ម្តេច ? បាប មាន​ន័យ​ថា អំពើ​ឃោរឃៅ បៀតបៀន រំលោភ​បំពាន បង្ក​វិនាសកម្ម​នាំ​ឲ្យ​បាត់​បង់​ផលប្រយោជន៍​ខ្លួនឯង​និង​អ្នក​ដទៃ ។ អំពើ​បាប​នេះ​កកើត​ឡើង​តាំង​តែ​ពី​កំហុស​តិចតួច​ដូច​ជា ខ្ជិល​មិន​ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ មិន​ស្តាប់បង្គាប់​អ្នក​ដទៃ ដើរ​លេង​ប៉ោឡែ អាវ៉ាសែ រហូត​បង្ក​ទៅ​ដល់​ទោស​ធំ​ហ៊ាន​ប្រព្រឹត្ត​អំពើ​លួច ឆក់​ប្លន់ និង​រំលោភ​បំពាន​ទៅ​នឹង​បម្រាម​សង្គម​ជាដើម នេះ​ហើយ​ជា​អំពើ​បាប ។

អំពើ​ទាំងនេះ​បាន​បំផ្លាញ​នូវ​ប្រយោជន៍​ខ្លួនឯង​ផង និង​ផលប្រយោជន៍​អ្នក​ដទៃ​ផង ព្រោះ​ហេតុ​ដូច្នោះ​គ្រប់​គ្នា​ត្រូវ​រៀន​លះបង់ វៀរ​ចេញពី​អំពើ​មិនល្អ​ទាំងឡាយ ទម្លាក់​ចោល​នូវ​ទម្លាប់​អាក្រក់​ទាំងពួង ដើម្បី​សេចក្តីសុខ​ទាំងអស់​គ្នា ។

មូលហេតុ​ដើម​នៃ​បញ្ហា គឺ​ឋិត​នៅ​ក្នុង​ចិត្ត​របស់​យើង​ជា​ធំ បើកាលណា​ចិត្ត​របស់​យើង​បាន​ស្ងប់រម្ងាប់​ពី​អំពើ​បាប និង​អំពើ​ប្រមាទ​ផ្សេង​ៗ​ហើយ សង្គម​ជាតិ​ក៏​ស្ងប់រម្ងាប់ មាន​សន្តិភាព ហើយ​យើង​ទាំងអស់​គ្នា​ក៏​រស់នៅ​ដោយ​សុខសាន្ត​ត្រជាក់ត្រជំ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ