ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ទីក្រុងត្រូវបិទខ្ទប់ ! ពេលកូនក្តៅខ្លួនពិបាកយកទៅពេទ្យ អនុវត្តវិធីទាំងនេះដោយខ្លួនឯង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងខណ:ពេលដែល COVID-19 កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ​ រហូតដល់តម្រូវឱ្យបិទក្រុង ១៤ថ្ងៃ​ ដែលបណ្តាលឱ្យមាតាបិតាមានការលំបាកក្នុងការនាំកូនទៅមន្ទីរពេទ្យនៅពេលដែលកូនធ្លាក់ខ្លួនឈឺ​ ដូច្នេះដើម្បីជួយសម្រួលបញ្ហានេះបានមន្ទីរព្យាបាលកុមារ​ ដំរី​…

រាជធានីភ្នំពេញ ៖ ក្នុងខណ:ពេលដែល COVID-19 កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ​ រហូតដល់តម្រូវឱ្យបិទក្រុង ១៤ថ្ងៃ​ ដែលបណ្តាលឱ្យមាតាបិតាមានការលំបាកក្នុងការនាំកូនទៅមន្ទីរពេទ្យនៅពេលដែលកូនធ្លាក់ខ្លួនឈឺ​ ដូច្នេះដើម្បីជួយសម្រួលបញ្ហានេះបានមន្ទីរព្យាបាលកុមារ​ ដំរី​ សូមលើកយកប្រធាន បទមួយស្តីពី «អការក្តៅខ្លួនលើកុមារ» ដោយជំងឺលើកុមារភាគច្រើនជាជំងឺឆ្លងហើយអាការក្ដៅខ្លួន ជាទូទៅវាជារោគសញ្ញាដំបូង​ហើយជំងឺមួយចំនួន​វាអាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្ត្រនានាដូចខាងក្រោម ដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន​ ។

វិធីសាស្ត្រខ្លះដើម្បីបន្ថយកំដៅ ៖

១-​ ព្រលែងខ្លួនកុមារ ឬទារក​ឱ្យនៅខ្លួនទទេ ។ ២-​ ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា​ ឬក្នុងករណីកុមារមានកំដៅលើសពី ៣៨,៥ អង្សាសេ នោះត្រូវលាយទឹកក្តៅអ៊ុនៗ  ជូតថ្មមៗ និងបន្តិចម្តងៗឱ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះកំដៅ ។ ៣-​ ផ្តល់ទឹកឱ្យកុមារញ៉ាំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ៤-​ ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់កុមារ ។

ស្របពេលដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសឆ្គងខ្លះៗមួយចំនួនអំឡុងពេលកូនតូចមានជំងឺដែលបង្កឱ្យរាងកាយុមារឡើងកម្ដៅផងដែរ ៖

-​ ហាមប្រើប្រាស់ថ្នាំបញ្ចុះកំដៅភ្លាមៗ​ នៅពេលដែលកម្រិតកំដៅត្រឹម ៣៧.៦ ទៅ ៣៧.៩ អង្សា​ (មាតាបិតាត្រូវចាំថា ការឡើងកំដៅមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រយុទ្ធប្រឆាំងទៅនឹងមេរោគ​ ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឱ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កំដៅឱ្យបានញឹកញាប់ ហើយធ្វើតាមវិធីសាស្រ្ត​ខាងលើ (១ ២ ៣)​ យ៉ាងណាមិញ ប្រសិនកំដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថ ប៉ារ៉ាសេតាម៉ុល ។ -​ ហាមដណ្តប់ភួយ ឬពាក់អាវ ៖ ការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថា ស្រួលខ្លួនបន្តិច ប៉ុន្តែវាមិនបានជួយបន្ថយកំដៅទេ ផ្ទុយទៅវិញវាថែមទាំងធ្វើឱ្យកូនលោកអ្នកឡើងកំដៅទៅវិញទេ ។ -​ ហាមងូតទឹកត្រជាក់ពេក (ទាបជាង ២០ អង្សាសេ) ៖ ទឹកត្រជាក់អាចធ្វើឱ្យុកុមារ​ រងាញាក់ និងស្វាយចុងដៃចុងជើង​ និងអាចមានអាការធ្ងន់ធ្ងរមួយចំនួនទៀត ។ ក្នុងករណីធម្មតា​ មិនធ្ងន់ធ្ងរ​ កុមារមានសភាពទូទៅមើលទៅដូចធម្មតា​ អាការក្តៅខ្លួនអាចនឹងបាត់ទៅវិញបន្ទាប់ពី ២ ទៅ ៣ថ្ងៃក្រោយ ។

ផ្ទុយទៅវិញលោកអ្នកត្រូវស្វែងរកការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើកុមារមានរោគសញ្ញាមួយចំនួ​នដូចខាងក្រោម ៖

-កំដៅឡើងលើសពី ៣៨,៥ អង្សា -កុមារមានអាការក្តៅខ្លួនលើសពីពីរថ្ងៃ -កុមារលែងលេង លែងញ៉ាំ​ អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម -កុមារមានបញ្ហាសុខភាពជាប់នឹងខ្លួន ឬធ្លាប់មានជំងឺរ៉ាំរ៉ៃ ៕ ដោយ ៖ វេជ្ជបណ្ឌិត អៀង ហួរ