ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកបញ្ឈរជើង​លោកស័ក្តិ​៣​ម្នាក់​ ព្រោះតែទង្វើគាត់ត្រូវ​បាន​រក​ឃើញ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ ​មន្ត្រី​នគរបាល​ថ្នាក់​អនុសេនីយ៍ឯក​នៃ​ប៉ុស្តិ​ទឹកល្អក់​ ឃុំ​ទឹកល្អក់​ ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ​ម្នាក់ ​ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ចាត់​ការ​តាម​វិន័យ​រដ្ឋបាល​លេខ​០០៦​របស់​កងកម្លាំង​នគរ​បាក​ជាតិ ​បន្ទាប់​ពី​រក​ឃើញ​ថា ​មន្ត្រី​រូប​នេះ​ជា​មេ​បះបោរ​ដឹកនាំ​និង​ចេញ​មុខ​ដើរ​រៃ​លុយ​ពី​ពលរដ្ឋ​យក​ទៅ​ទិញ​បង្គោល​ឈើ​ទៅ​បោះ​រំលោភ​លើ​អចលន​ទ្រ​ព្យរបស់អ្នក​ដ​ទៃ​។ មន្ត្រី​នគរបាល​ដែល​ត្រូវ​ថ្នាក់លើ​ដក​មក​បញ្ឈរជើង​នេះ ​ត្រូវ​បាន​ប្រភព​បង្ហើប​ថា​…

ខេត្ត​កំពង់ស្ពឺ​៖ ​មន្ត្រី​នគរបាល​ថ្នាក់​អនុសេនីយ៍ឯក​នៃ​ប៉ុស្តិ​ទឹកល្អក់​ ឃុំ​ទឹកល្អក់​ ស្រុក​គងពិសី ​ខេត្តកំពង់ស្ពឺ​ម្នាក់ ​ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ចាត់​ការ​តាម​វិន័យ​រដ្ឋបាល​លេខ​០០៦​របស់​កងកម្លាំង​នគរ​បាក​ជាតិ ​បន្ទាប់​ពី​រក​ឃើញ​ថា ​មន្ត្រី​រូប​នេះ​ជា​មេ​បះបោរ​ដឹកនាំ​និង​ចេញ​មុខ​ដើរ​រៃ​លុយ​ពី​ពលរដ្ឋ​យក​ទៅ​ទិញ​បង្គោល​ឈើ​ទៅ​បោះ​រំលោភ​លើ​អចលន​ទ្រ​ព្យរបស់អ្នក​ដ​ទៃ​។

មន្ត្រី​នគរបាល​ដែល​ត្រូវ​ថ្នាក់លើ​ដក​មក​បញ្ឈរជើង​នេះ ​ត្រូវ​បាន​ប្រភព​បង្ហើប​ថា​ ឈ្មោះ​អ៊ុ​ក​ សុ​ផាត ​ហៅ​ឌ​ន​ ។ ​បុគ្គល​នេះ ​ត្រូវ​បាន​ថ្នាក់លើ​រក​ឃើញ​កំហុស​ថា​ បាន​ដើរ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រាវ ​ឃុំ​ទឹកល្អក់ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ក្នុង​មួយ​គ្រួសារ​១០០០០​រៀល​ យក​ទៅ​ទិញ​ឈើ​បោះ​លើ​ដី​របស់​អ្នក​ដទៃ​ក្នុង​មហិច្ឆតា​ចង់អោយ​ម្ចាស់​ដី​បង់លុយ​ទៅ​អោយ​រូបគេ​(​អ៊ុ​ក​សុ​ផាត​និង​បក្ខពួក​)​ ខណ​:​ដែល​ដី​នោះ​គឺ​ម្ចាស់​គេ​ទិញ​ដោយ​ស្របច្បាប់​និង​មានការ​ទទួលស្គាល់​ដឹងព្ញដោយ​អាជ្ញាធរ​ភូមិ​ឃុំ​រយ​:​ពេល​៦​ឆ្នាំ​មក​ហើយ​។

ការ​ដក​យក​មក​បញ្ឈរជើង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​ដី​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ស្នងការ​ដើម្បី​ចាត់វិធានការ​ចំពោះ​ទ​ង្វើ​បះបោរ​រារាំង​រុករាន​និង​ចូល​កាន់កាប់​លើ​អចលនទ្រព្យ​អ្នក​ដ៏​ទៃ​។ យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​មួយ​រូប​បាន​និយាយ​ថា​ សកម្មភាព​របស់​ឈ្មោះ​អ៊ុ​ក សុ​ផាត​នេះ​ គឺជា​រឿង​ខុសច្បាប់​ទាំងស្រុង​នេះ ​សំណាង​ហើយ​ដែល​ម្ចាស់​ដី​គេ​ប្តឹង​ត្រឹម​ស្នងការ​ថ្នាក់លើ​ដក​យក​មក​បញ្ឈរជើង​ចុះបើ​គេ​ប្តឹង​ទៅ​អយ្យការ​វិញ​ម្លេះ​សម​កាត់​ក្របខ័ណ្ឌ​ចោល​បាត់​ទៅ​ហើយ​។ ​ឈ្មោះ​អ៊ុ​ក​ សុ​ផាត​ នេះ​ ត្រូវ​បាន​ថ្នាក់លើ​ចេញ​លិខិត​បង្គាប់ការ​យក​មក​បញ្ឈរជើង​កាលពី​ថ្ងៃ​ទី​៥​មេ​សា​២០២១​នៅ​ផ្នែក​អន្តរាគមន៍ ។ ក្រោយ​ពេល​ដែល​ប្តី​ត្រូវ​បាន​ដក​យក​មក​បញ្ឈរជើង ប្រ​ព​ន្ឋ​របស់​អ៊ុ​ក​សុ​ផាត បាន​ស្វះ​ស្វែងរក​អន្តរាគមន៍​ ដើម្បី​អោយ​ប្តី​របស់​ខ្លួន​បាន​វិល​ទៅ​កាន់​កន្លែង​ចាស់​វិញ តែ​ទំនង​គ្មាន​ប្រយោជន៍​នោះ​ទេ​ព្រោះ​នេះ​ជា​កំហុស​ដែល​គាត់​បាន​សាង​ឡើង​ដោយ​ខ្លួនឯង​។

បើ​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ថា​ ឈ្មោះ អ៊ុ​ក សុ​ផាត ​ធ្វើ​នេះ​តាម​ការ​ញុះញង់​របស់​មន្ត្រី​សាលាឃុំ​មួយ​រូប​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។
បើ​តាម​ប្រភព​មន្ត្រី​នគរបាល​ស្រុក​គងពិសី​មួយ​រូប​បាន​លើក​ឡើង​ថា​ករណី​លោក​អ៊ុ​ក​សុ​ផាត​នេះ​សមតែ​ថ្នាក់លើ​ដក​បញ្ឈរជើង​អុ​ី​ចឹ​ង​ហើយ​ព្រោះ​យក​តួនាទី​របស់​ខ្លួន​ដើរ​អាង​វ៉ាង​កាង​ពលរដ្ឋ​ខុសច្បាប់​ទៅ​រំលោភ​លើ​ដី​កម្ម​សិ​ទ្ឋិ​អ្នក​ដ៏​ទៃ​ទាំង​ងងើល​រឿង​នេះ​សូ​ម្បី​លោក​អ​អិ​ការ​ក៏​គាំទ្រ​អោយ​ដក​ទៅ​បញ្ឈរជើង​ដែរ ព្រោះ​លោក​អ៊ុ​ក សុ​ផាត​នេះ មិនមែន​ទើបតែ​មានរឿង​ម្តងនេះ​ទេ បើ​តាម​ដឹង​គឺ​ម្ចាស់​ដី​នឹង​បន្ត​បណ្តឹង​ទៅ​តុលាការ​ទៀត​ចំពោះ​ករណី​នេះ​៕​ ដោយ៖ វង្ស​សន

អត្ថបទសរសេរ ដោយ