ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! តារា​កំប្លែង​ជើង​ចាស់​រូបនេះ​ត្រូវ​បញ្ជូន​ចូល​បន្ទប់ ICU ក្រោយ​កូ​វី​ដ​វាយលុក​ដល់​សួត

2 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព័ត៌មាន​ជា​ច្រើន​កំពុង​ផ្ទុះ​ឡើង​នៅ​លើ​សារព័ត៌មាន​ថៃ និង​បណ្តាញ​សង្គម បន្ទាប់​ពី​កំពូល​តារា​កំប្លែង​ជើង​ចាស់ Kom Chauncheun ដែល​ឆ្លង​កូ​វី​ដ​១៩ និង​កំពុង​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នោះ​។ ប៉ុន្តែ​ដំណឹង​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា…

ប្រទេស​ថៃ ៖ ព័ត៌មាន​ជា​ច្រើន​កំពុង​ផ្ទុះ​ឡើង​នៅ​លើ​សារព័ត៌មាន​ថៃ និង​បណ្តាញ​សង្គម បន្ទាប់​ពី​កំពូល​តារា​កំប្លែង​ជើង​ចាស់ Kom Chauncheun ដែល​ឆ្លង​កូ​វី​ដ​១៩ និង​កំពុង​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នោះ​។ ប៉ុន្តែ​ដំណឹង​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា លោក​ត្រូវ​បាន​បញ្ជូន​បន្ទប់សង្គ្រោះបន្ទាន់ (ICU) បន្ទាប់​ពី​មេរោគ​បាន​វាយលុក​ដល់​សួត​របស់​គាត់​។

បើ​តាម​ការ​បញ្ជាក់​ពី​កូនស្រី​តារា​កំប្លែង​ជើង​ចាស់ ដែល​ប្រជាជន​ខ្មែរ​យើង​ស្គាល់​យ៉ាង​ច្បាស់​តាម​រយៈ​ខ្សែភាពយន្ត «​អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ​» បានឱ្យ​ដឹង​ថា ឱ​ពុក​របស់​ខ្លួន​មាន​សភាព​ហត់​ខ្លាំង​ជាង​មុន ប៉ុន្តែ​ពុំ​មាន​អាកា​រៈ​ក្តៅខ្លួន​ឡើយ​។ ដោយ​គ្រូពេទ្យ​កំពុង​ប្រើ​អុក​ស៊ី​សែន​ដើម្បី​ជួយ​ក្នុង​ការ​ដកដង្ហើម និង​សម្ពាធ​ឈាម​ដំណើរការ​បាន​ល្អ​។ ហើយ​បច្ចុប្បន្ន​គ្រូពេទ្យ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ចំណែកឯ​ភរិយា​របស់​គាត់​ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ផង​ដែរ ក្រោយ​ការ​ធ្វើតេស្ត​ជា​លើក​ទី ២ ។

ដំណឹង​នេះ បាន​ធ្វើ​ឱ្យ​មិត្ត​សិ​ល្បៈ និង​អ្នកគាំទ្រ​នាំ​គ្នា​បង្ហោះ​សារ​ជូនពរ និង​បន់ស្រន់​ដល់​កំពូល​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​រូប​នេះ រួម​ជាមួយ​ភរិយា​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​មួយ​នេះ​៕ (​ដកស្រង់​ចេញពី Sanook)

លោក Kom Chauncheun
លោក Kom Chauncheun និង​ភរិយា​
លោក Kom Chauncheun និងកូនស្រី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ