ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាត​ណាស់​លោក​ចោរ ជិះ​កង់​​​ដូរ​យក​​​ម៉ូតូ​​គេ​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជន​ចិត្ត​ស្លុយ​ម្នាក់​បាន​ជិះ​កង់​ទៅ​ទុក​ចោល​នៅ​ទីប្រជុំជន​មួយ​កន្លែង រួច​បន្លំ​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​ជិះ​ចេញពី​ស្រុក​ប​វេ​ល ខណៈ​ម្ចាស់​ធ្វេសប្រហែស​ភ្លេច​ដក​សោរ រួច​ជិះ​មក​ស្វែងរក​កន្លែង​លក់ ត្រូវ​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ឃាត់ខ្លួន​ភ្លាម​ៗ នៅ​ព្រឹក​ព្រលឹម​ព្រាល​ៗ ថ្ងៃ​ទី ២១…

ខេត្តបាត់ដំបង​៖ ជន​ចិត្ត​ស្លុយ​ម្នាក់​បាន​ជិះ​កង់​ទៅ​ទុក​ចោល​នៅ​ទីប្រជុំជន​មួយ​កន្លែង រួច​បន្លំ​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​ជិះ​ចេញពី​ស្រុក​ប​វេ​ល ខណៈ​ម្ចាស់​ធ្វេសប្រហែស​ភ្លេច​ដក​សោរ រួច​ជិះ​មក​ស្វែងរក​កន្លែង​លក់ ត្រូវ​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ឃាត់ខ្លួន​ភ្លាម​ៗ នៅ​ព្រឹក​ព្រលឹម​ព្រាល​ៗ ថ្ងៃ​ទី ២១ មេ​សា នៅ​ម្ដុំ​ចំណតរថយន្ត​ផ្សា​របឹង​ឈូក ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

លោក វ៉ា​ន់ តា​រ៉ា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ចុះ​បង្ក្រាប​ករណី​នេះ​ផ្ទាល់បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ នួន ម៉េ​ង ហៅ ត្រេ​ន អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ជន​នេះ​ បាន​ជិះ​ម៉ូតូ​ស្វែងរក​កន្លែង​លក់ ដែល​គួ​ឲ្យ​សង្ស័យ​បំផុត​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក​នៅ​វេលា​ទៀប​ភ្លឺ ហើយ​អ្នក​ឃើញ​ហេតុ​ការ​ដែល​គួរ​ឲ្យ​សង្ស័យ​ក៏​ផ្ដល់​ព័​ត៌មាន​នេះ ទើប​លោក​ចុះ​ពិនិត្យ​និង​ឃាត់ខ្លួន​យក​មក​សាកសួរ ក៏​បែកធ្លាយ​រឿង​លួច​ម៉ូតូ​គេ​ពី​ស្រុក​ប​វេ​ល​តែ​ម្ដង​។ ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៏​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨​។

យោង​តាម​ព្រឹត្តិ​ហេតុ​របស់ លោក សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ បាន​បន្លំ​លួច​យក​ម៉ូតូ​ខាងលើ​នេះ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ មេ​សា ខណៈ​ម្ចាស់​ធ្វេសប្រហែស​ទុល​ចោល​នៅ​កន្លែង​ទីប្រជុំជន​តូច​មួយ ត្រង់​ចំណុច​ក្បាលស្ពាន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។ លោក​សុខ សា​រិ​ន បាន​ប្រាប់​ថា ម្ចាស់​ម៉ូតូ​ឈ្មោះ ខន ល​ក្វិ​ណា ស្រី​អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​។

នៅ​ទីតាំង​កើតហេតុ ជាទី​ប្រជុំជន​តូច​មួយ​ដែល​មាន​អ្នក​លក់ដូរ​ម្ហូបអាហារ​និង​គ្រឿងក្លែម​តិច​តួច​ផង​។ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទុក​ទីនោះ​មិន​បាន​ដក​សោ​​ចេញ​ទេ ហើយ​ទៅ​អង្គុយ​លេង​លើ​អង្រឹង​ភ្លេចខ្លួន ក៏​ត្រូវ​ជនសង្ស័យ ដែល​ជិះ​កង់​ទៅ​សំកុក​ចាំ​ជា​ស្រេច​នៅ​ទីនោះ​ដែរ បន្លំ​លួច​ជិះ​ចេញ​ទៅ​បាត់ ដោយ​ទុក​កង់​កញ្ចាស់​របស់​ខ្លួន​នៅ​ទីនោះ​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ទើប​ដឹង​ថា លោក​ចោរ​ចិត្ត​ស្លុយ​ម្នាក់​នេះ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ឃាត់ខ្លួន​បាន ជាមួយនឹង​ម៉ូតូ ដែល​ជន​នេះ​កំពុង​ស្វែងរក​កន្លែង​លក់ ​។ បើ​តាម​លោក វ៉ា​ន់ តា​រ៉ា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​និយាយ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ​នេះ លោក​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង ជា​ម៉ូតូ​ដែល​ជន​នេះ​លួច​យក​ពី​ស្រុក​ប​វេ​ល ហើយ​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​មានឈ្មោះ​នៅ​ក្នុង​ព្រឹត្តិ​ហេតុ​របស់​លោក​អធិការ​ស្រុក​ប​វេ​ល​។

លោក​បាន​បញ្ជាក់​ថា ពេល​នេះ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​សួរនាំ​នៅ​ក្នុង​ស្នងការ​ខេត្ត​នៅឡើយ ហើយ​លោកស្នងការ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ចុះ​មក​សួរនាំ​ផ្ទាល់​នៅ​ការិយាល័យ​ជំនាញ​ខាងលើ​តែ​ម្ដង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕ ដោយ៖ ឆោម ពិសម័យ ​

អត្ថបទសរសេរ ដោយ