ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារធំមួយ​នៅក្រុងកំពង់ចាមនឹងយកធ្វើជា​​មន្ទីរពេទ្យ​​​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ជំនាញ​សុខាភិបាល​បាន​រួម​គ្នា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ឆ្លង​ចូល​ក្នុង​សហគមន៍ ។ ​ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី ២១ មេ​សា ២០២១ ​លោក​​អ៊ុ​ន…

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ជំនាញ​សុខាភិបាល​បាន​រួម​គ្នា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ឆ្លង​ចូល​ក្នុង​សហគមន៍ ។ ​ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី ២១ មេ​សា ២០២១ ​លោក​​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ​លោក​​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​សហការី​ជា​ច្រើន​នាក់ បាន​ចុះ​ពិនិត្យ​មើល​សណ្ឋាគារ​​មេគង្គ​ ដែល​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម ដែល​កំពុង​ដំណើរការ​ជួសជុល​យ៉ាង​ញាប់​ដៃជើង ដើម្បី​រៀបចំ​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ មក​ពី​ខេត្តកំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ ដោយ​អាជ្ញាធរ​ឲ្យ​ក្រុម​ជាង​ត្រូវ​ព​ន្លឿ​ន​ការ​សាងសង់​ឲ្យ​បាន​ឆាប់​ផង​ដែរ​។

លោក​ហួ​ន វិ​ផា​វិ​ន វិស្វករ​សំណង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​សំណាក់​​លោក​​អភិបាលខេត្ត ក្រុម​ជាង​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ធ្វើការ​ជួសជុល​បន្ទប់​សណ្ឋាគារ​មេគង្គ​ចាស់ ដែល​មាន​ចំនួន​៧១​បន្ទប់ ដោយ​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​១​មេ​សា បន្ត​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៨០%​ហើយ សម្រាប់​ដាក់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​។

គួរ​រំលឹក​ថា ចាប់តាំងពី​ពេល​ដែល​ជម្ងឺ​កូ​វី​ដ បាន​ផ្ទុះ​ឡើង​ដំបូង​លើ​អ្នកទេសចរ​ធ្វើ​ដំណើរ​តាម​កាណូត​ទេសចរណ៍​មួយ​គ្រឿង​មាន​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​ត្រូវ​បាន​នាំ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មេគង្គ​។​ក្នុង​នោះ​ក៏​មាន​អ្នក​ផ្ទុក​វិជ្ជមាន កូ​វី​ដ​-១៩ ត្រូវ​បាន​នាំ​មក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយឡែក​នៃ​មន្ទីរ ពេទ្យ​ខេត្តកំពង់ចាម បានជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​នឹង​ប្រទេស​កំណើត​វិញ​ដោយ​ភាព​រីករាយ​។

​លោក​​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​ក្រុង​កំពង់ចាម​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក មាន​ពីរ​កន្លែង​ក្នុង​នោះ​រួម​មាន​១-​សណ្ឋាគារ​មេគង្គ​ត្រូវ​បាន​ប្រែ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាលជំងឺ​​កូ​វី​ដ ២-មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម សព្វថ្ងៃ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូ​វី​ដ បាន​ត្រូវ​រក​ឃើញ​ជា​បន្តបន្ទាប់​ទៅ​លើ​ប្រជាពលរដ្ឋ​មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ​។ ត្រូវ​បាន​នាំ​មក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយឡែក​ក្នុង​ម​ន្ទី​រ​ពេទ្យ​ខេត្តកំពង់ចាម ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មេ​សា ​លោក​​អភិបាលខេត្ត​រួម​ជាមួយនឹង​អភិបាលរង​ខេត្ត​ជា​ច្រើន​រូប ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​សណ្ឋាគារ​មេគង្គ ដោយ​ឲ្យ​ក្រុម​វិស្វករ​ធ្វើការ​ជួសជុល​ដំបូល​និង​នៅ​តាម​បន្ទប់​នីមួយ​ៗ អោយ​បាន​ស្អាត​ក្នុង​នោះ​បន្ទប់​មួយ​ដាក់​គ្រែ​២ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ ព្រមទាំង​លាប​ជញ្ជាំង ហើយ​នៅ​បរិវេណ​ក្នុង​សណ្ឋាគារ​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​អភិបាលក្រុង​កំពង់ចាម ដឹកនាំ​កម្លាំង​សំអាត​ឲ្យ​មាន​បរិស្ថាន​ល្អ កំពុង​តែ​ក្រាល​កំទេច​ថ្ម​គ្រឿងចក្រ​កំពុង​តែ​ឈូស​ឆាយ​។

យោង​តាម​ប្រសាសន៍​​លោក​​អភិបាលខេត្ត​​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បន្ទប់​នីមួយ​ៗ គឺ​មាន​បំពាក់​បរិក្ខារ​ពេទ្យ​ ក្នុង​នោះ​មាន​ខ្យល់​អុក​ស៊ី​សែន ព្រមទាំង​ម៉ាស៊ីន​ជំនួយ​ដង្ហើម ត្រូវ​យក​មក​ត្រៀមលក្ខណៈ​ទុកជា​មុន មាន​បន្ទប់​គ្រូពេទ្យ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង សម្រាប់​អ្នកជំងឺ​ពិការ​ឬ​ចាស់ជរា ឲ្យ​សម្រាក​នៅ​ជាន់​ក្រោម​ផ្ទាល់​ដី​។ ចំពោះ​ដំណើរការ​ជួសជុល​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ សម្រាប់​ដាក់​អ្នកជំងឺ​កូ​វី​ដម​ក​ពី​ខេត្ត​ត្បូងឃ្មុំ​និង​កំពង់ចាម ។

លោក​ប៊ិ ប៊ុ​ន្ថា ដែល​មើល​ការ​ខុស​ត្រូវ​នៅ​​មន្ទីរពេទ្យ​​​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ​មក​ដល់​ពេល​នេះ​ក្រុម​ជាង​កំពុង​តែ​ញាប់​ដៃញាប់​ជើង​ធ្វើការ​ជួសជុល ក្នុង​ចំណោម​ជាង​៧០​បន្ទប់ គឺ​ត្រូវ​បាន​យក​៥ បន្ទប់ សម្រាប់​ឲ្យ​ក្រុម​គ្រូពេទ្យ​រៀបចំ​ដាក់​សំភារៈ​បច្ចេក​ទេស​សង្គ្រោះ​អ្នកជំងឺ ហើយ​តាម​ផែនការ​គ្រោង​នឹង​រួចរាល់​នៅ​ថ្ងៃ​ទី​១០ ​ឧសភា​ ​ឆ្នាំ​២០២១ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ