ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​៣​ប្រភេទ​ក្នុង​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង​​ឡើងថ្លៃ​បន្ទាប់​ពី​មាន​អ្នក​ស្លា​.​ប់​ព្រោះកូវីដ និង​បិទ​ខ្ទប់​ពី​ទីតាំង​ពាក់ព័ន្ធ​៤កន្លែង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​វិជ្ជមាន​កូ​វី​ដ​19 និង​បន្ទាប់​ពី​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ប្រកាស​បិទ​ទីតាំង​ចំនួន ៤​កន្លែង ស្រាប់តែ​តម្លៃ​ទំនិញ​ប្រភេទ​ខ្លះ​បាន​ឡើងថ្លៃ ហើយ​ក៏​មាន​មនុស្ស​យ៉ាងច្រើន​សម្រុក​ទៅ​ទិញ ទំនិញ​នៅ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​គួរ​កត់សម្គាល់ ។ យ៉ាងនេះ​ក្តី…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​វិជ្ជមាន​កូ​វី​ដ​19 និង​បន្ទាប់​ពី​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ប្រកាស​បិទ​ទីតាំង​ចំនួន ៤​កន្លែង ស្រាប់តែ​តម្លៃ​ទំនិញ​ប្រភេទ​ខ្លះ​បាន​ឡើងថ្លៃ ហើយ​ក៏​មាន​មនុស្ស​យ៉ាងច្រើន​សម្រុក​ទៅ​ទិញ ទំនិញ​នៅ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​គួរ​កត់សម្គាល់ ។

យ៉ាងនេះ​ក្តី នៅ​ព្រឹក​ថ្ងៃ​ទី​21 ខែមេសា​នេះ ទំនិញ​មួយ​ចំនួន​បាន​ចុះថ្លៃ​ឡើង​វិញ បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​សហ​មន្ទីរ ពាក់ព័ន្ធ​មួយ​ចំនួន និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ផង ។

លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​21 ខែមេសា​នេះ​ថា ជា​ការ​ពិត​ទំនិញ​បាន​ឡើងថ្លៃ នៅ​ថ្ងៃ​ទី​20 ខែមេសា ម្សិល​ម៉ិ​ញ​នេះ​មែន ប៉ុន្តែ​មាន​តែ​ទំនិញ ៣​មុខ​ប៉ុណ្ណោះ​ដែល​ឡើងថ្លៃ ក្នុង​នោះ​មាន​ពង​ទា ត្រីខកំប៉ុង និង​មី ។

ជា​ធម្មតា ពង​ទា​10​គ្រាប់ មាន​តម្លៃ​ត្រឹម 4500 រៀល ប៉ុន្តែ​បាន​ឡើង​ពី 6000 ទៅ 8000 រៀល ។ ចំណែក​ត្រីខ កំប៉ុង​ក៏​ឡើងថ្លៃ​ទ្វេ​មួយ​ជា​ពីរ​ដង​ផង​ដែរ ។ ដោយឡែក​មី​មួយ​កេស តម្លៃ​ធម្មតា ត្រឹម 25 000 រៀល តែ​បាន​ឡើង​ដល់ 40 000​រៀល ។

លោក យិ​ន សា​វេន បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​21 ខែមេសា​នេះ ក្រោយ​ពី​ទទួល​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត មន្ត្រី​សាលាក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ទំនិញ មិន​ឱ្យ​ឡើងថ្លៃ​នោះ​ទេ ហើយ​ក៏​ឃើញ​ថា​មានការ​ចុះថ្លៃ​វិញ​ខ្លះ​ដែរ ប៉ុន្តែ​មិន​ទាំងស្រុង​ពេក​ទេ ដោយ​កន្លែង​ខ្លះ​បាន​ចុះថ្លៃ កន្លែង​ខ្លះ​លក់​ថ្លៃ​ដដែល ដោយ​អះអាង​ថា គាត់​ទិញ​ថ្លៃ​ពី​ដើម​ទី​មក​ហើយ​ដូច​ជា ពង​ទា គាត់​នៅ​តែ​លក់​ក្នុង​តម្លៃ 10 គ្រាប់ ថ្លៃ​6000 រៀល​ដដែល ។

អភិបាលក្រុង​កំពង់ឆ្នាំង បាន​បន្ថែម​ថា មិនមែន​នាំ​តែ​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ​ទេ​នៅ​តាម​គ្លីនិក និង​កន្លែង​លក់​ថ្នាំ ជុំវិញ​ផ្សារ​ក៏​បាន​ណែនាំ កុំ​ឲ្យ​ឡើងថ្លៃ​ថ្នាំពេទ្យ​ផង​ដែរ ។ ដោយឡែក​សម្រាប់​អាជីវករ​ក្នុង​ផ្សា​រលើ​វិញ​ក៏​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ម្សិលមិញ គឺ​មានការ​ឡើងថ្លៃ​មែន ហើយ​ថ្ងៃនេះ​ក៏​បាន​ចុះថ្លៃ​វិញ​ដែរ ប៉ុន្តែ​មិន​ទាន់​ប្រក្រតី​ដូច​ដើម​ទេ នៅ​ថ្លៃ​បន្តិចបន្តួច ។

អាជីវករ​ខ្លះ​បាន​បញ្ជាក់​ថា មូលហេតុ​តម្លៃ​ទំនិញ ចុះថ្លៃ​វិញ ទី​១ មានការ​ណែនាំ​ពី​អាជ្ញាធរ​ក្រុង​ទី​2 គឺ​ពុំ​មាន​មនុស្ស​ចូល​ផ្សារ​ច្រើន​ដូច​សព្វដង​ឡើយ នៅ​ថ្ងៃនេះ (21 មេ​សា​) ហើយ​ក្នុង​ផ្សារ​បាន​ក្លាយជា​សភាព​ស្ងាត់​ជ​ងុំ​ម្លោះ​ហើយ​ទំនិញ​ត្រូវ​តែ​ចុះថ្លៃ​មក​វិញ​ជា​ធម្មតា​មិន​ដូច​ម្សិលមិញ​មាន​មនុស្ស​សម្រុក​ទិញ​ច្រើន​នោះ​ទេ ។

គួរ​បញ្ជាក់​ដែរ​ថា រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​ចេញ​សេចក្តី​ប្រកាស​បិទ​ទីតាំង​ចំនួន​4 កន្លែង បន្ទាប់​ពី​មាន​បុរស​ម្នាក់ បាន​ស្លាប់​ដោយសារ covid-19 ក្នុង​នោះ​មាន​ទីតាំង​វត្ត​ភ្នំយោង .​ទីតាំង​គ្លីនិក​ព្យាបាល​ឯកជន នៅ​សង្កាត់​ផ្សារឆ្នាំង​.​បរិវេណ​ផ្សារ​ព្រៃ​ខ្មែរ នឹង​ភូមិ​ព្រះ​រាម​រង្សី ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ