ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6S លក់ដាច់​ជាង 6S Plus

8 ឆ្នាំ មុន

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Localytics ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Apple គឺ iPhone 6S លក់ដាច់​ជាង 6S Plus ដល់​ទៅ​៤​ដង ពោល​គឺ 6S កាន់កា.ប់​ទីផ្សារ​១,៥​ភាគរយ រីឯ 6S Plus

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Localytics ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Apple គឺ iPhone 6S លក់ដាច់​ជាង 6S Plus ដល់​ទៅ​៤​ដង ពោល​គឺ 6S កាន់កាប់​ទីផ្សារ​១,៥​ភាគរយ រីឯ 6S Plus មាន​ចំនួន​០,៤​ភាគរយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ម៉ូ​ដែល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់ក្រែល​តាំងពី​ថ្ងៃ​បើក​លក់​ក្នុង​ស​ប្តា​ហ៍​ដំបូង​ចំនួន ១៣​លាន​គ្រឿង ។

នេះ​គឺជា​ការ​ដាក់​លក់​ជា​ប្រវត្តិសាស្ត្រ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​អា​មេ​រិ​កមួយ​នេះ ហើយ​ខ្លួន​នៅ​តែ​បន្ត​គ្រប់គ្រង​ទីផ្សារ​បច្ចេកវិទ្យា​នា​ពេល​ខាង​មុខ​តាម​រយៈ​ការ​បញ្ចេញ​ផលិតផល​ស៊េរី​ថ្មី​ៗ ។ ទន្ទឹម​គ្នា​នេះ​ដែរ យោង​តាម​គេហទំព័រ​បរទេស​ដូច​ជា Telegraph និង​គេហទំព័រ The Guardian បាន​ចេញផ្សាយ​ពី​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយ​ខ្លួនឯង​នា​ឆ្នាំ​២០១៩ ៕