ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តាម​អាហារ​ដ្ឋា​ន​នានា​ក្នុង​ខេត្តប៉ៃលិន​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ បន្ត​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៣ សណ​ន…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ បន្ត​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៣ សណ​ន របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ស្តី​ពី​ការ​ផ្អាក ការ​លក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​បណ្តោះអាសន្ន ដើម្បី​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ចូល​ក្នុង​សហគមន៍ ។

លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ៖ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ក្រុម​អធិការកិច្ច​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​ចុះ​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ ដើម្បី​ឃ្លាំមើល​សកម្មភាព​នៃ​ការ​លក់ដូរ​ម្ហូបអាហារ នៅ​តាម​អាហារ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដោយ​បិទ​រមណីយដ្ឋាន និង​ផ្អាក​ការ​លក់ដូរ​គ្រឿង​ស្រវឹង​បណ្តោះអាសន្ន ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​អាហារ​ដ្ឋា​ន តូប​លក់​អាហារ ក្នុង​មូលដ្ឋាន​ទូ​ទាំង​ខេត្ត​ប៉ៃលិន​តែ​ម្តង ។

លោក​ប្រធាន​មន្ទីរ បានឱ្យ​ដឹង​ទៀត​ថា ជាក់ស្តែង​នៅ​រាត្រី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ តាម​ការ​វាយតម្លៃ​របស់​ក្រុមការងារ គឺ​ការ​ចុះ​ពិនិត្យ​នេះ បាន​សង្កេត​ឃើញ​ថា អាហារ​ដ្ឋា​ន​ភាគច្រើន​បាន​បិទទ្វារ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ដោយឡែក​នៅ​មាន​មួយ​ចំនួន​ទៀត​បន្ត​បើកលក់​អាហារ​ជា​ធម្មតា ប៉ុន្តែ​មិន​មាន​លក់​គ្រឿង​ស្រវឹង​នោះ​ទេ ហើយ​ខាង​មន្ត្រី​នៃ​មន្ទីរ​លោក​ក៏បាន​ធ្វើការ​ណែនាំ​បន្ថែម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ