តើអ្វីទៅជាជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome)!?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome) លោកវេជ្ជបណ្ឌិត គី វុត្ថា ឯកទេស…
រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome) លោកវេជ្ជបណ្ឌិត គី វុត្ថា ឯកទេស…
រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome) លោកវេជ្ជបណ្ឌិត គី វុត្ថា ឯកទេស ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយឲ្យដឹងថា ៖ អ្វីទៅជាជំងឺខ្សោយពោះវៀន? គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថា អ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។
ដោយពាក្យរបស់ខ្មែរ យើងមិនទាន់មានពាក្យណាអាចបកប្រែអោយចំ និងស្រួលស្តាប់ឡើយ។ ជំងឺនេះ ត្រូវបានគេអោយឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការ ពន្យល់អ្នកជំងឺ ដូចជា ៖
ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម ៖ -ក្រពះ -ពោះវៀន (លើសពី៥០%)។
តើរោគសញ្ញានៃជំងឺ ខ្សោយពោះវៀនមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន ៖
និងរោគសញ្ញាមួយចំនួនទៀតដែលអាចអោយគេចែកជំងឺនេះជា៤ក្រុម ៖
តើជំងឺខ្សោយពោះវៀននេះមាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ?
ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។
តើធ្វើយ៉ាងណាដើម្បីអោយដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដមែន?
ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញា ដែលផ្តល់ដោយអ្នកជំងឺ យ៉ាងណាម៉ិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនអោយបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម- ក្រពះ -ពោះវៀន។
តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ?
ជំងឺនេះ មិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។
លោកវេជ្ជបណ្ឌិត គី វុត្ថា បានឲ្យដឹងទៀតថា ៖ តើជំងឺខ្សោយពោះវៀនអាច ព្យាបាលជាឬទេ?
ជំងឺខ្សោយពោះវៀនជាជំងឺមួយដែលអាចព្យាបាលជា ប៉ុន្តែអត្រាលាប់ឡើងមកវិ ញគឺមានកម្រិតខ្ពស់ ការព្យាបាលទាមទារអោយមានការចូលរួមពីអ្នកជំងឺ ដើម្បីកាត់បន្ថយនូវអត្រាលាប់ឡើងមកវិញនេះ។ ដូចបានរៀបរាប់ខាងលើសុខភាពផ្លូវចិត្តជាកត្តាសំខាន់ ដើម្បីការពារកុំអោយលាប់ អ្នកជំងឺចាំបាច់ត្រូវកាត់បន្ថយភាពតានតឹងក្នុងចិត្ត យល់ច្បាស់ពីជំងឺរបស់ខ្លួន និងមានភាពជឿជាក់លើគ្រូពេទ្យ។
តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ?
ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។
អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជា ៖
ដូចនេះ ការតមអាហារ គឺធ្វើទៅតាមករណីរបស់អ្នកជំងឺមួយៗ។
បញ្ជាក់ ៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះ មានការភណ្ឌច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ។ « ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង» ៕
ចែករំលែកព័តមាននេះ