ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់​ឈ្មោះ ផង់ សុ​ភី ឆ្លងកូ​វី​ដ​-១៩ ជា​ចៅស្រី​របស់​សព​លោក ម៉ៅ អា​យុទ្ធ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ បង្ហាញ​ពី​ការ​រក​ឃើញ​មន្ដ្រី​របស់​ខ្លួន​ម្នាក់ កើត​ជំងឺ​កូ​វី​ដ​-១៩ មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ បង្ហាញ​ពី​ការ​រក​ឃើញ​មន្ដ្រី​របស់​ខ្លួន​ម្នាក់ កើត​ជំងឺ​កូ​វី​ដ​-១៩ មានឈ្មោះ ផង់ សុ​ភី ដែល​ជា​ជំនួយការ និង​ជា​ចៅស្រី​របស់​លោក ម៉ៅ អា​យុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​ទើប​ទទួលមរណភាព ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ដោយឡែក យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្ហាញ​អំពី​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ អោយ​ដឹង​ថា នៅ​លេខ​រៀង​ទី​២៥៨ មានឈ្មោះ កញ្ញា ផង់ សុ​ភី នៅ​ក្រសួង​ព័ត៌មាន

ក្រសួង​ព័ត៌មាន សូម​បញ្ជាក់​ថា កញ្ញា ផង់ សុ​ភី ជា​មន្ត្រីរាជការ​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន ជា​ជំនួយការ របស់​សព​លោក ម៉ៅ អា​យុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​ជា​ជីតា​របស់​ខ្លួន ។

កញ្ញា ផង់ សុ​ភី ក្នុងអំឡុងពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ក្នុង​ក្របខ័ណ្ឌ​ក្រសួង បាន​មក​ក្រសួង ចំនួន​២​លើក គឺ​នៅ​ថ្ងៃ​ទី​០១ និង​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១ ប៉ុន្ដែ​មិន​បាន​ចូល​តំបន់​រៀបចំ​ចាក់​វ៉ាក់សាំង​ទេ ដោយ​ក្រុមការងារ​ប្រាប់​គាត់​ថា មាន​បញ្ហា​បច្ចេកទេស ដូច្នេះ​គាត់​មិន​មានឈ្មោះ ក្នុង​បញ្ជី​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​នោះ​ឡើយ ក្រោយមក​ទៀត​គាត់​មិន​បាន​មក​ក្រសួង​ព័ត៌មាន​នោះ​ទេ ។

នៅ​ថ្ងៃ​ដដែល​នោះ កញ្ញា ផង់ សុ​ភី ដែល​ជា​ជំនួយការ​របស់​លោក ម៉ៅ អា​យុទ្ធ បាន​មក​ជួប​ជាមួយ​ក្រុមការងារ គឺ​បាន​អនុវត្ត​វិធាន​សុវត្ថិភាព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ពាក់​ម៉ាស់ បាញ់​អាល់កុល និង​រក្សា​គម្លាត​បុគ្គល​បាន​ត្រឹមត្រូវ ។

ទោះជា​យ៉ាងនេះ​ក្ដី ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង​ដល់​មន្ដ្រីរាជការ​ក្នុង​ក្រសួង ដែល​អាច​មាន​ពាក់ព័ន្ធ​ក្រៅផ្លូវការ ជាមួយ​សាមីខ្លួន ឲ្យ​តាមដាន​សុខភាព និង​ក្នុង​ករណី​មាន​អាការ​សង្ស័យ ត្រូវ​សុំ​ទៅ​ធ្វើតេស្ដ​ដោយ​មិន​ប្រហែស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ