ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ឃួង​ ស្រេង​ ចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ ដើម្បីពង្រឹងកម្លាំងក្នុងការអនុវត្តសេចក្តីសម្រេចរាជរដ្ឋាភិបាលកាត់ផ្តាច់ជម្ងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា​នេះ បាន​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ស្ងួន​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា​នេះ បាន​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ស្ងួន​ពេជ្រ និង​អូ​ដឹ​ម ក្នុង​ស​ង្លា​ត់​កំ​បូល​ខណ្ឌ​កំ​បូល ដើម្បី​ពង្រឹងកម្លាំង​ដែល​បាន​និង​កំពុង​ឈរជើង​នៅ​គោលដៅ​នោះ​អោយ​មាន​ភាពរឹងមាំ និង​ម៉ឺងម៉ាត់​បំផុត ជុំវិញ​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១៤​ថ្ងៃ អោយ​ទទួល​បាន​ជោគជ័យ ពោល​គឺ​កាត់​ផ្តាច់​អោយ​បានការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ។

លោក​ឃួ​ង ស្រេង បាន​ណែនាំ​អោយ​អាជ្ញាធរ និង​កងកម្លាំង ដែល​ឈរជើង​នៅ​ទីនោះ សម្រួល​ចរាចរណ៍​ចំពោះ​យានយន្ត​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លងកាត់​អោយ​បាន​លឿន ជៀសវាង​ការ​កកស្ទះ​ចរាចរណ៍ ។

លោក​លើក​ឡើង​ថា ចំពោះ​រថយន្ត​ដែល​មាន​សិទ្ធិ​អាច​ចេញ​បាន ពិសេស​រថយន្ត​កុងតឺន័រ​អោយ​ចេញពី​ក្រៅ​ក្រុង​ទៅ ។ ចំពោះ​រថយន្ត​ចូល​ក្រុង ត្រូវ​ពិនិត្យ​អោយ​បាន​ល្អិតល្អន់ ពោល គឺ​អោយ​ចូល​តែ​ចំពោះ​រថយន្ត​ដឹក​គ្រឿង​ឧបភោគបរិភោគ និង​ត្រូវ​នាំ​ណែនាំ​អោយ​ពួក​គាត់​ដឹក ចូល​ពេល​យប់ ។ ចំពោះ​រថយន្ត​ទេសចរណ៍ គឺ​អោយ​ពួក​គាត់​ត្រឡប់​ក្រោយ​វិញ ។ តែបើ​ពួក​គាត់​នៅ​តែ​រឹងទទឹង មិន​ព្រម​ស្រាប់​តាម​ការ​ណែនាំ យើង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ ហើយ​បើ​ពិនិត្យ​ទៅ មិន​មាន​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​ដំណើរ ក្នុង​អំឡុង​បិទ​ខ្ទប់​នេះ​ទេ គឺ​ត្រូវ​ឃាត់​ទុក​ហើយ​ពិន័យ​ទៅ​តាម​ច្បាប់ ទើប​អោយ​ពួក​គាត់​ត្រឡប់​ក្រោយ​វិញ ។

សូម​បញ្ជាក់​ថា លោក​ឃួ​ង ស្រេង ក្នុង​អំឡុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ តែង​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ចាក​ចេញពីផ្ទះ​អោយ​សោះ បើ​មិន​មានការ​ងារ​ចាំបាច់ ឬ​បន្ទាន់​ផ្សេង​ទៀត​ទេ គឺ​ត្រូវ​ស្តាប់​និង​អនុវត្ត​អោយ​បាន​ល្អ​ទៅ​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ដើម្បី​រួម​គ្នា​បំបាត់​ការ​ឆ្លង​ជំងឺ covid-19​អោយ​បាន ក្នុង​រយៈពេល​១៤​ថ្ងៃ នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ