ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្លងលឿនពេក! ថៃ​ចរចា​ទិញ​វ៉ាក់សាំង Pfizer ​ពី​​៥​ទៅ​១០​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ប្រជាជនខ្លួន​

2 ឆ្នាំ មុន

ប្រទេស​ថៃ ៖ លោក ប្រា​យុ​ទ្ធ​ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ប្រទេស​ថៃ​កំពុងធ្វើការ​ចរចា​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech ចំនួន​ចាប់ពី…

ប្រទេស​ថៃ ៖ លោក ប្រា​យុ​ទ្ធ​ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ប្រទេស​ថៃ​កំពុងធ្វើការ​ចរចា​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech ចំនួន​ចាប់ពី ៥ ទៅ ១០ លាន​ដូ​ស​។ ស្រប​ពេល​រដ្ឋាភិបាល​ព្យាយាម​បង្កើន​ការ​ផ្គត់ផ្គង់ ខណៈ​ពេល​កំពុង​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA​។

ប្រទេស​ថៃ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ប្រទេស​មាន​រលក​ឆ្លង​លឿន ប៉ុន្តែ​មិន​ទាន់​បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ​។ ដោយ​មាន​ប្រជាជន​តិច​ជាង ៥៧២.០០០​នាក់​ទទួល​បានការ​ចាក់​ដូ​ស​ទី​មួយ​។

នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ ចាន់​អូ​ចា បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា «​យើង​កំពុងធ្វើការ​ចរចា​រង់ចាំ​ការ​ដកស្រង់ និង​ល័ក្ខខ័ណ្ឌ​ផ្សេង​ៗ​។ ហើយ​តាម​ការ​រំពឹង​ទុក​វ៉ាក់សាំង​ទាំងនោះ នឹង​ត្រូវ​ផ្តល់​ឱ្យ​នៅ​ចន្លោះ​ខែកក្កដា និង​ចុងឆ្នាំ​នេះ​»​។

រដ្ឋាភិបាល​របស់​លោក​បាន​រង​ការ​រិះគន់ ចំពោះ​ការ​ទទួល​បាន​វ៉ាក់សាំង​យឺតយ៉ាវ និង​ការ​ពឹងផ្អែក​ខ្លាំង​លើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​ប្រទេស​ថៃ​រំពឹង​ថា​នឹង​មាន​ចាប់ពី​ខែមិថុនា​។

ស្រប​ពេល​ដែល​អាជ្ញាធរ​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន ១,៤៤៣​ករណី និង​ករណី​ស្លា​.​ប់​ថ្មី​ចំនួន ៤​នាក់​ដែល​នាំ​ឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​ជាង ៤៥,០០០​ករណី និង​ស្លា​.​ប់​សរុប​ដល់ ១០៨​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ