ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​កំពុង​សាកសួរមន្ត្រី​យោធា​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​ជេរ​ប្រមាថ វាយ​សមត្ថកិច្ច​.​បិទ​ខ្ទប់​កូ​វី​ដ​.១៩​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ…

រាជធានី​ភ្នំពេញ ៖ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ បាន​បើក​ការ​ស៊ើបសួរ​សំណុំរឿង​មន្ត្រី​យោធា​ម្នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរ​ប្រមាថ នឹង​វាយ​លើស​មត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​.​បិទ​ខ្ទប់​.​នឹង​ហាមឃាត់​ការ​ធ្វើ​ដំណើ​រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និងក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​ជា​ឆ្លង​រីក​រាលដាល​នូវ​ជំងឺវីរុស​កូ​វី​ដ​.១៩ ។ខ្លាំងមែន! មន្ត្រី​យោធាជិះ​បុក​បា​រ៉ា​ស់ហើយ​វាយ​​​សមត្ថ​​​កិច្ច​របួស​ទៀត

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២១ មាន​ហេតុការណ៍​មួយ​បង្ក​ឲ្យ​ភ្ញាក់​ផ្អើ ល នៅ​ចំណុច​គោលដៅ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ ចំណុច​រង្វង់​មូល​តា​ព្រហ្ម ក្នុងភូមិ ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជ​ធា នី​ភ្នំពេញ ដោយ​កម្លាំង​សមត្ត​កិច្ច​គ​របាល​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ហើ យ ជេរ​ប្រមាថ និង​វា​យមក​លើស​មត្ត​កិច្ច​បណ្តាល​ឲ្យ​រង​របួស ។

តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ជន​បង្ក​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ឋាន​ន្ទ​រ​ស័​ក្ត​ថ្នាក់​អនុ​សេ នី​យ៍​ឯក (​ស័​ក្ត​៣) នឹង​មាន​ទីលំនៅ​ផ្ទះ​លេខ ២២AE0 ផ្លូវ​៥៧២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ចំណែក​នគរបាល​ម្នាក់​របួស​ឈ្មោះ វេ​ង ឌី​ណា ភេទ​ប្រុស ពាក់​ស័ក្តិ​៣ រង​របួស​បែក​ចិញ្ចើម​ផ្នែក​ខាងស្ដាំ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​ភ្លាម​ៗ ។

ព័ត៌មាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​បង្ក​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង បម្រុង​ឆ្លងកាត់​បា​រ៉ា​ស់​បិទ​ខ្ទប់​.​របស់​សមត្ត​កិច្ច​ចូល​ក្នុ ង​រាជធានី​ភ្នំពេញ ខណៈ​ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់​សួរនាំ ដើម្បី​រក​ឯកសារ​បញ្ជាក់​ក្នុង​ការ​ចេញចូល​លើ​បំរាម​.​បិទ​ខ្ទប់​.​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ពេល​នោះ​ជន​បង្ក​មិន​មាន​អ្វី​ទេ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ត្រឡប់​ទៅ​ក្រោយ វិញ តែ​ជន​នោះ​បាន​ព្យាយាម​ទៅ​មុខ នឹង​បើក​បុក​បា​រ៉ា​ស ទើបត្រូវ​បាន​សមត្ថកិច្ច​ស្ទុះ​ទៅ​ឃាត់ ហើយ​ជន​បង្ក​បាន​ជេរ​ប្រមាថ មើល ងាយ និង​យក​មួក​សុវត្ថិភាព វាយ​ទៅ​លើស​មត្ត​កិច្ច​នគរបាល​បណ្តាល​ឲ្យ​រង​របួស ។

ដោយ​ទ​ង្វើ​ជន​បង្ក​បាន​ធ្វើ​មក​លើស​មត្ត​កិច្ច ដែល​កំពុង​អនុវត្ត​ច្បាប់​បិទ​ខ្ទប់ ប្រ​ឆាំ​ការ​រីក​រាលដាល​កូ​វី​ដ​.១៩ យ៉ាង​ដូច្នោះ សមត្ត​កិច្ច​បាន​ព្រួត​គ្នា​ព័ទ្ធ​ចាប់​ឃាត់ខ្លួន មន្ត្រី​យោធា​រូប​នោះ នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំនុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។តាម​ប្រភព​ព័ត៌មាន​និយាយ​ត​ៗ គ្នា​ថា ជនសង្ស័យ​ជា​មន្ត្រី​យោធា​នោះ ជា​មនុស្ស​កើត​ជម្ងឺ​ស​សៃ​ប្រសាទ ផ្តើម​ចេញពី​វិ​បត្ត​ក្នុង​ក្រុម​គ្រួសារ ដោយ​ជួប​ទុក្ខ​យ៉ាងធ្ងន់ធ្ងរ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក៏​បាន​សង្កេត​ឃើញ បុរស​ម្នាក់​ដែល​អះ​អា ង​ថា ជា​ឪពុក​របស់​មន្ត្រី​យោធា​នោះ បាន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​យក​ថ្នាំពេទ្យ​មួយ​កញ្ចប់​ទៅ​ឲ្យ​កូន​លេប ពាក់​ពន្ធ​ជម្ងឺ​ស​សៃ​ប្រសាទ ។

ក្នុង​ទឹកមុខ​ស្រងូតស្រងាត់​បុរស​ជា​ឪពុក​ជន​បង្ក​បាន​បង្ហើប​ឲ្យ​ដឹង​ថា កូនប្រុស​គាត់​កើត​ជំងឺស​រសៃ​ប្រសាទ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៧ ថ្ងៃមួយ​នោះ​កូនប្រុស​គាត់ នឹង​ក្រុម​គ្រួ​សារបាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត ចេញពី​ខេត្តកោះកុង​ក្នុង​បំណង​ចូល​មក​ភ្នំពេញ​វិញ លុះដល់​ចំណុច​ផ្លូវបំបែក​(​ស្រែអំបិល កោះកុង​)​មាន​រថយន្ត​មួយ​គ្រឿង បើក​បុក​រថយន្ត​កូន​គាត់ បណ្តាល​ឲ្យ​គ្រោះថ្នាក់​មាន​ស្លាប់ នឹង​របួស ដែល​ពេល​នោះ​កូន​គាត់​នឹង​របួស​ក្បាល​ដែរ ។ ក្រោយមក ​បន្ទាប់​ពី​មានការ​ព្យាបាល​បាន​រួច​ផុត​ពី​ជីវិត កូន​ប្រុស​គាត់​នៅ​បន្សល់​ទុក​ជំងឺសរ​សៃ​ប្រសាទ​នេះ គ្មាន​អ្នក​ណា​និយាយ​គាត់​ស្តាប់​ទេ គាត់​ចង់​ធ្វើ​អី​ធ្វើ​នឹង ហើយជំងឺស​សៃ​ប្រសាទ​នោះ ​បណ្តាល​ឲ្យ​បែកបាក់​គ្រួសារ ប្រពន្ធ​សុំ​លែងលះ​ទើប​ធ្វើ​ឲ្យ​កូន​នេះ​មក​រស់នៅ​ជាមួយ​គាត់​រហូត​មក ។

ក្នុង​នោះ​ដែរ ​ក៏​បានឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​បង្ក មាន​កាន់​ឯកសារ​មួយ​ចំនួន​ចេញ​ដោយ​វេជ្ជបណ្ឌិត ព្យា បាល​រោគ​ស​សៃ​ប្រសាទ យក​ទៅ​បង្ហាញ​ស្ថាប័ន​អយ្យការ ក្នុង​គោលបំណង​ជួយ​សម្រាល នឹង​ដើម្បី​ដោះ​បន្ទុក​លើ​ជនសង្ស័យ ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ ។

ប៉ុន្តែ​យ៉ាងណា​ក្តី នា​ព្រឹក​នេះ​តំណាង​អយ្យការ​បាន​សាកសួរ មន្ត្រី​យោធា​នោះ​ចប់​សព្វគ្រប់​ហើ យ តែ​ដោយ​ដល់​ម៉ោង​សម្រាក ជនសង្ស័យ​ក៏​បាន​ផ្ញើ​ទៅ​សមត្ថ កិច្ច​វិញ តម្រូវ​ឲ្យ​នាំ​មក​នៅ​រសៀល​ថ្ងៃនេះ នឹង​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះក្តី​(​កាត់ទោស​តែ​ម្តង​) ៕ ដោយ ឃឹម ប៊ុ​ន​ណា​ក់

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញផ្តល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​​៤​នាក់​​រូប​

អត្ថបទសរសេរ ដោយ